សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នៅ​អ៊ីរ៉ុង និង​ចិន


ភ្នំពេញៈយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៦ នៃ​ប្រទេស​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣០ ដល់​៣១​ខែ​សីហា ឆ្នាំ​២០១២​នៅ​ទីក្រុង​តេ​អេ​រ៉ង់ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ឺរ៉ង់។
ក្រៅពីកិច្ច​ប្រជុំ​កំពូល លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធានា​ធិបតី នៃ​សាធារណៈ​រដ្ឋ​អ៊ីស្លាម​អ៊ឺរ៉ង់ លោក​ម៉ា​មូដ អាម៉ាឌី ណេ​ចាដ (Mahmoud Ahmadinejad) ហើយ​និង​ជួប​ជា​មួយ​លោក គឹម យ៉ុង​ណាម​ប្រធាន​សភា​ប្រជា​ជាន់​ខ្ពស់ នៃ​សាធារដ្ឋ​ប្រជា​មានិត​ប្រជាធិប​តេយ្យ​កូរ៉េ។

បន្ទាប់​ពី​ការ​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ខាង​លើ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ទៅ​ចូល​រួម​ពិពណ៍​ចិន-​អាស៊ី​អ៊ឺរ៉ុប​លើក​ទី២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​០១ ដល់​ទី​០៥ ខែ​កញ្ញា​ឆ្នាំ​២០១២​នៅ​ទីក្រុង​អ៊ូរុំឈី​ តំបន់​ស្វយ័ត​ស៊ីន​ជាំង​អ៊ុយ​ហ្គ័រ សាធារណរដ្ឋ​ប្រជាមានិត​ចិន។​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ក៏នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក វេន ជាបាវ (Wen Jianbao) នាយក​រដ្ឋ​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន។
ក្នុង​នោះ​ដែរ​ប្រមុខ​ការ​ទូត​កម្ពុជា​លោក​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​ចូល​រួម កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ-​គង្គា​លើក​ទី៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​០៣​ដល់​ទី០៤ ខែ​កញ្ញា​ឆ្នាំ​២០១២​នៅទី​ក្រុង​ញូឌែ​លី សាធារណ​រដ្ឋ​ឥណ្ឌា​ផង​ដែរ។

No comments:

Post a Comment

yes