ស្ទឹងត្រែង៖ ទោះបីជាមានការបង្រ្កាប បទល្មើសព្រៃជាលក្ខណៈ ទ្រង់ទ្រាយធំកាលពី កន្លងទៅ ថ្មីៗនេះ ដែលអាជ្ញាធរ ក៏ដូចជាមន្រ្តីជំនាញរដ្ឋបាល ចុះបង្រ្កាបតាមតំបន់នីមួយៗ ក្នុងភូមិសាស្រ្ត ស្រុក សេសាន ស្រុកសៀម ប៉ាង បានរឹបអូសឈើប្រណីតជាប្រភេទធ្នុងរាប់រយម៉ែត្រគូបយ៉ាងណាក៏ដោយ ក៏ក្រុមអ្នករកស៊ីបទ ល្មើសឈើនៅតែឈ្លាតឱកាសដឹកជញ្ចូនឈើ លក្ខណៈទ្រង់ទ្រាយតូចៗពូនដូច សត្វកណ្តៀយកមកលក់ តាម សិប្បកម្មកែច្នៃឈើក្នុងខេត្តជារៀងរាល់ថ្ងៃ ដែលឈើល្មើសច្បាប់ទាំងនោះ ភាគច្រើនចេញពីភូមិសាស្រ្ត ស្រុក សៀមប៉ាង ស្រុកសេសាន ជាពិសេសទៅទៀតនោះគឺស្រុកថាឡាបរិ វ៉ាត់ដោយគ្មានមន្រ្តីរដ្ឋបាល ព្រៃឈើ ណាអើពើឡើយ នេះប្រហែលជាមន្រ្តីជំនាញបាន ត្រូវរូវជាមួយ ក្រុម ទុច្ចរិត រកស៊ីឈើ ចេះតែបណ្តោយ ឱ្យឈ្មួញខូចលួចដឹកគ្មានញញើតទាំងថ្ងៃទាំងយប់ នេះជាកង្ហើបរបស់ ប្រជា ពលរដ្ឋ។
ជាក់ស្តែងព្រឹកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ ប្រជាពលរដ្ឋរស់នៅភូមិបាចុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង បានរាយការថា ឈ្មោះ ចា ជាមេប៉ុស្តិ៍សង្កាត់ព្រះបាទ បានរកស៊ី ទិញលក់ឈើពី ស្រុក ថា ឡាបរិវ៉ាត់ មកទម្លាក់ នៅមាត់ច្រាំងទូកដបាចុង ជារៀងរាល់ថ្ងៃ គ្មានសមត្ថកិច្ចណាមកក្បែរឡើយ ព្រោះ គេដឹងលោក មេប៉ុស្តិ៍ព្រះបាទ រូបនេះ យកអំណាចរបស់ខ្លួនមកកាងឈើ ម្យ៉ាងវិញទៀត នៅពេលលោក មេប៉ុស្តិ៍ ឈ្មោះ អាចារ្យ ដឹកឈើមក ម្តងៗ គេបានប្រាប់សមត្ថកិច្ចជំនាញអស់ហើយ ដូចមេព្រៃ ប៉ូលិស ជើងទឹក ប៉ូលិស សេដ្ឋកិច្ច និងមន្រ្តីជំនាញ ភាគច្រើនទៀតដែលពាក់ព័ន្ធ។
បន្ទាប់ពីលោកមេប៉ុស្តិ៍សង្កាត់ព្រះបាទ ដឹកឈើចូលសិប្បកម្មរួចរាល់ហើយ គេឃើញក្រុមមន្រ្តី ជំនាញ ខ្លះជិះ រថយន្ត ខ្លះម៉ូតូ ទៅណាត់ជួបលោកចា ជា ដើម្បីយកលាភសក្ការៈ ថ្លៃរត់ការឈើ ។
តាមសម្តីរបស់ក្រុមរ៉ឺម៉កដឹកឈើបាននិយាយថា លោកមេប៉ុស្តិ៍សង្កាត់ព្រះបាទនេះ គឺជាមន្រ្តីនគរ បាលផង និងឈ្មួញរកស៊ីឈើដុះស្នឹមជាយូរមកហើយ តែមិនទាន់មានមន្រ្តីពាក់ព័ន្ធបង្រ្កាបទេ ព្រោះគេគិត ថា លោកចា ជាមេប៉ុស្តិ៍បានរត់ការឈើល្មើសច្បាប់ទាំងនោះ បាន ឱ្យលុយទៅសមត្ថកិច្ចជំនាញអស់ ហើយ មួយវិញទៀត លោក ចា ក៏ជាមន្រ្តីនគរបាល អីចឹង គេនិយាយថា វាជាគ្នាឯងមិនចាំបាច់ចាប់ទេ ឱ្យលុយ ថ្លៃរត់ការឈើ មកគឺរួចគ្នាហើយ។
តាមសម្តីរបស់អ្នកស្រុកភូមិបាចុងបាននិយាយថា បើសិនជាឈើនោះជារបស់ពលរដ្ឋ លោកចា ជាមេប៉ុស្តិ៍ព្រះបាទ តែងតែមានវិធានការរាយការណ៍ទៅថ្នាក់លើ ឫមន្រ្តីជំនាញឱ្យចាប់ តែចំពោះខ្លួនឯងជា មន្រ្តីអនុវត្តច្បាប់ មិនរាយការណ៍ប្រាប់ថ្នាក់លើឱ្យចាប់ឈើរបស់ខ្លួនឯងនោះទេ។
គេសួរថាតើច្បាប់អនុវត្តបានតែចំពោះឈ្មួញគ្មានខ្នងទេឫ? ព្រោះកន្លងមកបើប្រជាពលរដ្ឋលួច ដឹកឈើ មិនរត់ការប្រាប់មន្រ្តីពាក់ព័ន្ធ នោះច្បាស់ជាក្រុមមន្រ្តីទាំងនោះដេញប្រផាប់ប្រភីង គ្មានត្រាប្រណី តែផ្ទុយទៅវិញចំពោះឈ្មួញមានឋានៈតួនាទីវិញ ក្រុមមន្រ្តីដូចគ្នាគេសម្រួលឱ្យដឹកឈើយកទៅលក់ដោយ សុវត្ថិភាពនៅទីផ្សារគោលដៅ៕
No comments:
Post a Comment
yes