សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 30, 2012

ព្រះមហាក្សត្រ​​ត្រូវ​​បាន​ស្វាគមន៏​​​ដោយ​​គ្រាប់​​​មីន​អំឡុង​​ទៅ​​​កាន់​​ខេត្ត​កំពង់​ស្ពឺ



ទ្រង់ នរោត្តម សីហមុនី ព្រះមហាក្សត្ររបស់ប្រទេស កម្ពុជា

ព្រះមហាក្សត្រ​​ដ៏រម្យទម​របស់​ប្រទេស​កម្ពុជា​​​បាន​រួច​ផុត​ជីវិត​​ពីការ​​បំផ្ទុះ​គ្រាប់មីន​ច្នៃ​មួយ​​តែរយៈពេល​ប៉ុន្មាន​​ម៉ោង​ប៉ុណ្ណោះ មុន​ពេល​ដែល​ទ្រង់​​ចុះ​ទៅ​ចែក​អំណោយ​​ដល់​អ្នក​ភូមិ​​ក្រីក្រ​​​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។
ក្រុម​មន្ត្រី​បាន​​និយាយ​​​ថា ​មីន​​ច្នៃ​​ដែល​​​មាន​​ ជីអ៊ុយរ៉េ និង ម្សៅ TNT ជាសារធាតុផ្សំ​​ ​ដាក់​ក្នុង​ប៊ី​ដុង​ជ័រ​ចំណុះ​៣០លីត្រត្រូវ​បាន​​គេ​​បំផ្ទុះ​​កាល​ពី​វេលា​ម៉ោង​​៩​​និង៣០​នាទី​ថ្ងៃ​ទី​២៩ ខែ សីហា ឆ្នាំ​២០១២​ នៅ​ចំណុច ស្ពានពេជ្រនិល ត្រង់​ ព្រំ​ប្រទល់​​ខេត្ត ​ព្រះសីហនុ និង ស្រុកភ្នំស្រួច នៃខេត្ត កំពង់ស្ពឺ  ជួនពេល​ដែល​ព្រះ​​មហាក្សត្រយាង​ទៅ​ចែក​អំណោយ​​ដល់​អ្នក​ភូមិ​​ក្រីក្រ​​នៅ​ទី​នោះ​ថ្ងៃទី៣០សីហា​នេះ​ ។​
ក្រុម​អាជ្ញាធរ​​នៅ​ពេល​នេះ បាន​ព្យាយាម​ឆ្លើយ​​ដាក់​គ្នា​​​ចំពោះ​​ការ​ទទួល​ខុស​ត្រូវ​ខាង​​សន្តិសុខ​ ។​ប៉ុន្តែ​បើ​ទោះ​​បី​កម្លាំង​​ផ្ទុះ​​នោះ​​​​បាន​ត្រឹម​តែ​ធ្វើ​​ឲ្យ​ស្ពាន​​បែកបាក់​​ផ្នែក​​ខ្លះ​ក្ដី ​តែវា​ត្រូវបានគេជឿថា​ ជាសញ្ញា​នៃ​​ការ​គម្រាម​កំហែង​ដ៏អាក្រក់មួយ​​​មួយ​​ទៅ​លើ​​សន្តិសុខ​សុវត្ថិភាព​របស់ព្រះមហាក្សត្រ៕

No comments:

Post a Comment

yes