សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 14, 2012

អណ្តើក​យក្ស​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​រក​ឃើញ​នៅ​សីស្ហែល


120814_21c
អណ្តើក​យក្ស​មួយ​ក្រុម​ដែល​ប្រមូល​ផ្តុំ​គ្នា​រស់​នៅ​លើ​កោះ​នា​តំបន់​ មាន​អាកាសធាតុ​ត្រូពិច​ ​គេ​អាច​ដឹង​ពី​ទំហំ​របស់​វា​បាន ដោយ​មួយ​ក្បាល​មាន​ទម្ងន់​៣០០​គីឡូ​ក្រាម ​និង​មាន​ប្រវែង​ប្រមាណ​ជា​១,៣​ម៉ែត្រ​ឯ​ណោះ។ ពពួក​សត្វ​ល្មូន​ដែល​មាន​ទំហំ​ខ្នាត​យក្ស​ទាំង​នេះ​គេ​បាន​ប្រទះ​ឃើញ​នៅ​ឯ​ តំបន់​កោះ​មួយ​ចំនួន​ ដូច​ជា​នៅ​លើ​កោះ​មួយ​នៃ​ប្រទេស​សីស្ហែល នៅ​កោះ​ម៉ាស្ការ៉េណេស និង​កោះ​ហ្គាឡាប៉ាហ្គូស។ បច្ចុប្បន្ន​កោះ​អាល់ដាប្រា អាតូល នៅ​ប្រទេស​សីស្ហែល​ក្លាយ​ជា​ទី​កន្លែង​ដែល​សម្បូរ​សត្វ​ល្មូន​ច្រើន​ជាង​គេ​ បំផុត​នៅ​លើ​ពិភព​លោក​ដោយ​វា​មាន​ចំនួន​ប្រហែល​ជា​១៥០០០០​ប្រភេទ។
សត្វ​អណ្តើក​គឺជា​ប្រភេទ​ពពួក​សត្វ​ម្យ៉ាង​នៃ​អម្បូរ​ពពួក​ល្មូន​ដែល​មាន​ ប្រវត្តិ​នៅ​លើ​ភព​ផែន​ដី​ប្រហែល​ជា​២៥០​លាន​ឆ្នាំ​មក​ហើយ។ ដោយ​ឡែក​សត្វ​អណ្តើក​គឺ​ជា​ពពួក​ល្មូន​ដែល​មាន​អាយុ​រស់​នៅ​បាន​វែង​ជាង​គេ​ បំផុត ខណៈ​អាយុ​កាល​ជា​មធ្យម​មាន​១០០​ឆ្នាំ​ឬ ច្រើន​ជាង​នេះ។ មិន​តែ​ប៉ុណ្ណោះ​បើ​នៅ​ឯ​ប្រទេស​ចិន​វិញ​សត្វ​អណ្តើក​ជា​វប្បធម៌​នៃ​ជំនឿ​ និមិត្ត​រូប​អាយុ​កាល​វែង​យឺន​យូរ។

យោង​ការ​ផ្សាយ​របស់​Daily Mail​ និង​Times ​នៅ​ខែ​ធ្នូ​ឆ្នាំ​២០០៨​ ឲ្យ​ដឹង​ថា ពពួក​សត្វ​អណ្តើក​ចនណាថាន​រស់​នៅ​ឯ​កោះ​ St Helena ​នៃ​ប្រទេស​សីស្ហែល អាច​មាន​អាយុ​កាល​ប្រមាណ​ជា​១៧៦​ឆ្នាំ​ទៅ​១៧៨​ឆ្នាំ។ ប្រសិន​នេះ​ជា​ការ​ពិត​មែន​នោះ វា​នឹង​ក្លាយ​ជា​កោះ​ដែល​មាន​សត្វ​អណ្តើក​មាន​អាយុ​វែង​ជាង​គេ​បំផុត​នៅ​លើ ភព​ផែន​ដី​ជា​មិន​ខាន៕

No comments:

Post a Comment

yes