សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 14, 2012

ជម្លោះ​ដី​នៅ​ខេត្ត​ក្រចេះ រាលដាល​ដល់​អង្គការ​សង្គម​ស៊ីវិល​

ភ្នំពេញ: តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​លោក ចាន់ សា​វ៉េ​ត បុគ្គលិក​​អង្គការសិទ្ធិមនុស្ស​អាដ​ហុក ឲ្យចូល​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២​។ ក្នុង​ដីកា ចេញ​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ លោក ចាន់ សា​វ៉េ​ត ពី​បទ ​ផ្តល់ជំនួយដល់ចារីជាអាទិ៍ ប្រព្រឹត្ត​នៅរាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១២ តាមបញ្ញត្តិ មាត្រា ៥៤៤ នៃក្រម​ព្រហ្មទណ្ឌ។ ការចោទប្រកាន់នោះ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី នៅ​ខេត្ត​ក្រចេះ​។​

​ជម្លោះ​ដី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ ក៏​ត្រូវបាន​តុលាការ​ភ្ជាប់​ករណី​នោះ ដើម្បី​ចោទប្រកាន់​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​។ លោក ម៉ម សូណង់ដូ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​


​ក្នុង​សំណុំរឿង​របស់លោក ម៉ម សូណង់ដូ ត្រូវបាន​គេ​ទម្លាយ​ឲ្យដឹងថា ភ្នាក់ងារ​សមាគម​អ្នកប្រជាធិបតេយ្យ នៅ​ខេត្ត​ក្រចេះ ៤ នាក់ ដែល​ជាប់ចោទ ហើយ​ត្រូវបាន​តុលាការ លើកលែង​ចោទប្រកាន់ និង​ប្រែក្លាយជា​សាក្សី​វិញ​នោះ នឹង​ត្រូវ​ចូល​បំភ្លឺ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៥​សីហា ឆ្នាំ​២០១២៕

No comments:

Post a Comment

yes