សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 14, 2012

គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស បដិសេធ លិខិត​ក្លែងបន្លំ រឿង​ផ្តាច់​សម្ព័ន្ធភាព​


ភ្នំពេញ: អគ្គលេខាធិការដ្ឋាន​គ​ណ​បក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បានប្រកាស​បដិសេធ​​យ៉ាង​ដាច់អហង្ការ​នូវ​លិខិត​ក្លែងបន្លំ​ដោយ​ជនខិលខូច ឬ​ក្រុម​ខិលខូច ដែល​បាន​យក​ឈ្មោះ​លោក​សម​រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី និង​លោក​កឹម​សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ទៅ​បង្កាច់បង្ខូច ក្នុង​ចេតនា​នយោបាយ​។​

​ក្នុង​លិខិត​បដិសេធ ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១២ មាន​ត្រា និង​ហត្ថលេខា​របស់​លោកស្រី កែ សុវណ្ណ​រតន៍ អគ្គលេខាធិការ​គណបក្ស​សមរង្ស៊ី និង​លោក យ៉ែម​បុញ្ញឫទ្ធិ អគ្គលេខាធិការ​គណបក្ស​សិទ្ធិមនុស្ស បាន​បដិសេធ ចំពោះ​លិខិត ដែល​លើកឡើង​ថា គណបក្ស​ទាំង​ពីរ បញ្ចប់​ការរួបរួម​គ្នា ក្នុង​ក្របខណ្ឌ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​មិន​អាច​ឈាន​ទៅរក​ការបង្កើត​គណបក្ស​ថ្មី​មួយ ដែល​មានឈ្មោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​។​


​ក្នុង​លិខិត​រួម​គ្នា​ដដែល​នោះ អគ្គលេខាធិការ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បានបញ្ជាក់​ថា "​មហាជន​ខ្មែរ​ដឹង​យ៉ាងច្បាស់​ថា ក្រុម​ខិលខូច កំពុង​ប្រើ​កល​ល្បិច ក្លែងបន្លំ​ឯកសារ ក្នុងន័យ​ញុះញង់ មិន​ឲ្យ​គណបក្ស​ទាំង​ពីរ រួបរួម​គ្នា​បាន ដោយ​បង្ហាញ​នូវ​ភាព​ភ័យ​ស្លន់ស្លោ នៅពេលដែល​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ ឈាន​ជិត​មក​ដល់​"​។​

​អគ្គលេខាធិការដ្ឋាន​គ​ណ​បក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស សង្ឃឹមថា ការប្រើ​មធ្យោបាយ​មិន​ស្រប​ច្បាប់​បែបនេះ នឹង​ត្រូវ​បាន​វែកមុខ មក​ផ្តន្ទាទោស តាម​ច្បាប់​ជា​ធរមាន​។​

​ជា​ការកត់សម្គាល់ នៅ​ថ្ងៃ​ចន្ទ ទី​១៣​សីហា ឆ្នាំ​២០១២ អ្នកនាំពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​សមរង្ស៊ី ព្រមទាំង​លោក​កឹម​សុខា បាន​បដិសេធ​ផ្ទាល់មាត់ និង​សរសេរ​លិខិត​បដិសេធ ចំពោះ​លិខិត​ក្លែងបន្លំ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម​អ៊ី​ម៉ែ​ល និង​បង្ហោះ​ក្នុង​ហ្វេ​ស​បុក អំពី​ការផ្តាច់​សម្ព័ន្ធភាពរ​វា​ង​លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា​។​

​ក្នុង​លិខិត​ក្លែងបន្លំ ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​តាម​អ៊ី​ម៉ែ​ល និង​តាម​ហ្វេ​ស​បុក បាន​បង្ហាញ​ថា លោក​សម​រង្ស៊ី បាន​ប្រាប់​លោក​កឹម​សុខា ពី​ការប្រកាស​ឈប់​ធ្វើ​សម្ព័ន្ធភាព ដោយសារ​តែ​រូប​លោក ជាប់ទោស​ក្នុង​រឿង​តម្រុយ​បង្គោល​ព្រំដែន និង​មិន​អាច​ឈរ​ឈ្មោះ​​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣​បានទេ​។ រីឯ​លោក​កឹម​សុខា ក៏​បាន​តប​លិខិត ទៅ​កាន់​ជនរួមជាតិ ដោយ​បរិហារ​លោក​សម​រង្ស៊ី ចំពោះ​ការសម្រេច​ផ្តាច់​សម្ព័ន្ធភាព​គណបក្សប្រឆាំង​នោះ​៕​

No comments:

Post a Comment

yes