សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 20, 2012

បង្ក្រាប​ទី​តាំង​ស្តុក​ប្រេង​ម្រះ​ព្រៅ​ចាប់​បាន​១២៣​គីឡូ​ក្រាម


ភ្នំពេញៈប្រេង​ម្រះ​ព្រៅ​ចំនួន​១២៣​គីឡូ​ក្រាម​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ដង្កោ​សហការ​ជាមួយ​ព្រះ​រាជ​អាជ្ញា​រង​រួម​សមត្ថ​កិច្ច​បង្រ្កាប​គ្រឿង​ញៀន​ក្រុង​បាន​ចុះ​ចាប់​ក្នុង​ឃ្លាំង​ស្តុក​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​រលួស សង្កាត់​ជើង​ឯក​ខណ្ឌ​ដង្កោ។
ការ​ឆ្មក់​ចាប់​នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី​យប់​ថ្ងៃទី​១៩​សីហា​កម្លាំង​សមត្ថ​កិច្ច​ចាប់​ម្ចាស់​ឃ្លាំង​បាន​ម្នាក់​ឈ្មោះ​សាយ​គី​អាយុ​៤០​ឆ្នាំ​និង​កម្មករ​ពីរ​នាក់​ទៀត​រួម​រថយន្ត​ប្រភេទ​កូរ៉េ​ចំណុះ​២​តោន​កន្លះ​ចំនួន​១​និង​២​គ្រឿង​ទៀត​កំពុង​តែ​ដំឡើង​ស៊ី​ទែន។
លោក ចៅ​សង្កាត់​ជើង​ឯក​ស៊ុន ស៊ីវ ដែល​បាន​ចូល​រួម​ក្នុង​ការ​ចុះ​ចាប់​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា ឃ្លំាង​ដែល​មាន​ផ្ទៃដី​ទំហំ​៤០​អា​ស្ថិត​នៅ​ក្នុង​ភូមិ​រលួស​ហើយ​ម្ចាស់​ឃ្លាំង​នោះ​បាន​យក​ធ្វើ​ជា​ទីតាំង​សម្រាប់​ផ្សា​ដែក​ធ្វើ​ស៊ីទែន​ទឹក​ដែល​ម្ចាស់​ឃ្លាំង​នោះ​ទើប​តែ​ផ្លាស់​មក​ពី​សង្កាត់​ស្ទឹង​មាន​ជ័យ។
លោក ណាក់​ណា​រ៉ុង អធិការ​រង​ខណ្ឌ​ដង្កោ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ដែរ​ថា ករណី​ឈាន​ដល់​មាន​ការ​ចាប់​នេះ​គឺ​ខាង​ជំនាញ​គ្រឿង​ញៀន​ក្រុង​លោក ឧត្តមសេនីយ៍ត្រី បែន​រ័ត្ន​ស្នង​ការ​រង​នគរ​បាល​រាជធានី​ភ្នំពេញ​ស្រាវ​ជ្រាវ​ដឹង​ហើយ​បាន​សហការ​ជាមួយ​លោក​ព្រះ​រាជ​អាជ្ញា​រង​មួយ​រូប​ទៀត​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​ដែន​ដី។

លោក អធិការ​ណាក់​ណា​រ៉ុង​បញ្ជាក់​ថា ៖ “សមត្ថ​កិច្ច​ឃាត់​បាន​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​ចំណុះ​៨​ពាន់​លីត្រ​ប៉ុន្តែ​ស៊ីទែន​រថយន្ត​គេ​ធ្វើ​ពីរ​ជាន់​ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថ​កិច្ច​ដោយ​ផ្នែក​ខាង​ក្រៅ​គេដាក់​ប្រេង​ម៉ាស៊ូត​ធម្មតា​តែ​ផ្នែក​ខាង​ក្នុង​គេ​លាក់​ប្រេង​ម្រះ​ព្រៅ “។លោក អធិការ​រង​ប្រាប់​ថា​ប្រេង​ម្រះ​ព្រៅ​និង​រថយន្ត​សមត្ថ​កិច្ច​កំពុង​ពិចារ​ណាថា​តើ​ត្រូវ​ទុក​ជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​ឃ្លាំង​ឬ​ក៏​យ៉ាង​ម៉េច​ទេ​ប៉ុន្តែ​ជន​សង្ស័យ​ត្រូវ​បាន​កសាង​សំណុំ​រឿង​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​ហើយ៕

No comments:

Post a Comment

yes