សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

វៀតណាម​​ឃុំ​ខ្លួន​បាតុករ​ប្រឆាំង​ចិន​ជាង​៣០​នាក់

VIETNAM_B 
ក្រុង​ហាណូយ: អ្នក​ចូល​រួម​ការ​តវ៉ា​ ម្នាក់​បាន​និយាយ​ថា ប្រទេស​វៀត​ណាម់​កាល​ពី​ថ្ងៃ​អាទិត្យ​ ​បាន​ឃុំខ្លួន​អ្នក​តវ៉ា​ជាង​៣០​នាក់ដែល​បាន​សម្ដែង​​កំហឹង​របស់​ពួកគេ​ជុំ​ វិញ​ទង្វើ​​ថ្មីៗ​របស់​ចិន ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​។
ក្រុម ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​(HRW)បាន​និយាយ​ថា ម្ចាស់​គេហទំព័រ​ផ្ទាល់​ខ្លួន​​បួន​នាក់ និង​សកម្ម​ជន​ប្រឆាំង​អំពើ​ពុក​រលួយ​អ្នកស្រីឡេ ហ៊ានឌឹក អាយុ​៨១​ឆ្នាំ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក ​ដែល​ត្រូវ​គេ​ឃុំ​ខ្លួន​ទាំង​នោះ ​នៅ​ក្រុង​ហាណូយ​ដែរ។

​ អ្នក​ស្រី​ឌឹក បាន​ប្រាប់អ្នក​កា សែតថា គាត់ត្រូវ​បាន​គេ​ចាបលើក​ចេញ​​ពីរទេះ​ជន​ពិការ​របស់​គាត់ ដាក់​ចូល​ទៅ​ក្នុង​រថ​យន្ត​ ហើយ​បាន​បើក​បរ​យក​ទៅ​កាន់​ស្ថានីយ៍​ប៉ូលិស​ ជា​ទីដែល​គាត់​ត្រូវ​បានឃុំ​ខ្លួន​អស់ពេល​ជាង​ពីរ​ម៉ោង​ ហើយ​បាន​អប់រំណែនាំ​មិន​ឲ្យ​ចូល​រួម​ការ​ជួប​ជុំ​ទេ​​​​​ ព្រោះអ្នក​ស្រីចាស់​ពេក ហើយ។ ​អ្នក​ស្រី​ បាន​និយាយ​ថា ក្រោយ​មក​ប៉ូលិស​បាន​បញ្ជូន​រទេះ​ជន​ពិការ​ទៅ​ផ្ទះ​របស់​គាត់វិញ។

No comments:

Post a Comment

yes