សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

នាយ​រង​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ដក្រចេះ​បើក​សង្វៀន​ប្រជល់​មាន់នៅ​ក្នុង​កាស៊ីណូ​ហេង​ហេង​


ខេត្ដក្រចេះ​ ៖​ ទីតាំង​កាស៊ីណូ​ ហេង​ ហេង​​ នៅ​ជាប់​ច្រក​អន្ដរជាតិ​ត្រ​ញំ​ង​ស្រែ​-​វ៉ា​លឺ​ ឋិត​ក្នុង​ឃុំ​២​ធ្នូ​ ស្រុក​ស្នូល​ ខេត្ដក្រចេះ​ ដែល​មាន​អាជ្ញាប័ណ្ណ​នោះ​ បាន​លួច​បង្កប់​នូវ​ល្បែងស៊ីសង​ជា​ច្រើន​ប្រភេទ​ទៀត​ និង​បើក​សង្វៀន​ប្រជល់​មាន់​ ភាគច្រើន​មាន​ពលរដ្ឋ​ខ្មែរ​ រួម​ទាំង​សមត្ថកិច្ច​ និង​មន្ដ្រីរាជការ​ចូល​លេង​ ជាមួយនឹង​ជនជាតិ​វៀតណាម​យ៉ាងច្រើន​កុះករ​ បន្ទាប់​ពី​នគរបាល​អន្ដោប្រវេសន៍​ច្រក​ត្រ​ញំ​ង​ស្រែ​-​វ៉ា​លឺ​ តែងតែ​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម​ចូល​ រួច​ហើយ​រាប់​មនុស្ស​យក​ប្រាក់​នោះ​ ។​
​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ អ្នក​ដែល​គ្រប់គ្រង​ទៅ​លើ​សង្វៀន​ប្រជល់​មាន់​ គឺ​ឈ្មោះ​ កែវ​ សុ​គៀន​ ជា​នាយ​រង​ ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដក្រចេះ​ ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​កាស៊ីណូ​ ហេង​ ហេង​ ។​ ការ​បើក​ សង្វៀន​ប្រជល់​មាន់​ ប្រភព​ខ្លះ​អះអាង​ថា​ កែវ​ សុ​គៀន​ បាន​ជួល​ដី​នៅ​ក្នុង​កាស៊ីណូ​ក្នុង​១​ខែ​មិន​តិច​ជាង​២.០០០​ដុល្លារ​ ហើយ​បញ្ហា​ចំណាយ​ទៅ​លើ​សមត្ថកិច្ច​ អាជ្ញាធរ​ គឺជា​រឿង​ផ្សេង​ទៀត​ដែល​ កែវ​ សុ​គៀន​ អ្នក​ទទួលខុសត្រូវ​ ។​

​ជា​ទូទៅ​ ការ​បើក​សង្វៀន​ប្រជល់​មាន់​នេះ​ក្នុង​១​ស​ប្ដា​ហ៍​ គឺ​លេង​តែ​២​ថ្ងៃ​(​ច័ន្ទ​និង​ថ្ងៃ​ព្រហស្បតិ៍​)​ដែល​មាន​មនុស្ស​យ៉ាង​ ច្រើន​កុះករ​ ហាក់ដូចជា​ពុំ​បាន​ខ្វល់ខ្វាយ​ទៅ​លើ​ការ​បង្ក្រាប​ចាប់​ណាមួយ​ពី​សមត្ថកិច្ច​ ហើយ​សង្វៀន​ប្រជល់​មាន់​នេះ​ កន្លង​ទៅ​លោក​ ជួង​ ស៊ា​ង​ហាក់​ ស្នងការ​នគរបាល​ខេត្ដ​ធ្លាប់​បាន​ចុះ​មក​កាន់​ទីតាំង​នេះ​ផ្ទាល់​ ប៉ុន្ដែ​តាំងពី​ពេល​នោះ​មក​ ហាក់ដូចជា​មិន​ទាន់​មាន​ចំណាត់ការ​បង្ក្រាប​ បើ​ទោះជា​ការ​បើក​សង្វៀន​ប្រជល់​មាន់​នេះ​គឺជា​រឿង​ខុសច្បាប់​ ដែល​រូប​ ភាព​នៃ​ការ​បើក​គ្រាន់តែ​ជ្រក​ក្រោម​កាស៊ីណូ​ហេង​ ហេង​ នោះ​ ។​
​នគរវត្ដ​ មិន​អាច​ទាក់ទង​បាន​ទេពី​មេ​សង្វៀន​ប្រជល់​មាន់​ បន​ល្បែង​យូគី​ និងល្បែងគ្រប់​ប្រភេទ​ទៀត​ ដែល​ជា​នាយ​រង​កា​រិ​យា​ល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១២​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ប៉ុន្ដែគេ​ជឿ​ថា​ លោកស្នងការ​នឹង​មាន​វិធានការ​ក្នុង​រឿង​នេះ​ ស្រប​ពេល​ដែល​អ្នក​បើក​វង់ល្បែង​ត្រូវជា​កូនចៅ​របស់​លោក​ស្នងការ​ទៀត​នោះ​ ៕

No comments:

Post a Comment

yes