សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 21, 2014

CPPត្រៀម​ដាក់​សមាសភាព​ក្នុង​គណៈកម្មការ​ចម្រុះ​ឲ្យ​ស្មើគ្នាជាមួយCNRP​

មន្ត្រីជាន់ខ្ពស់​​គណបក្ស​ប្រជាជន​​កម្ពុជា ឲ្យដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គណបក្ស​​កាន់​អំណាច​មួយ​នេះ ត្រៀម​ដាក់​សមាសភាព​បន្ថែមទៀត ក្នុង​គណៈ​កម្ម​ការ​​ចម្រុះ​ឲ្យ​ស្មើគ្នា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​កែ​ទម្រង់​ការ​បោះឆ្នោត​ថ្នាក់ជាតិ នាពេលខាងមុខ​។​
​ការចរចា កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅ​ព្រឹទ្ធសភា សមាសភាព​គណបក្ស​ប្រជាជន​កម្ពុជា ​រួមមាន លោក ព្រុំ សុខា លោក សក់ សេដ្ឋា និង​លោក កើត រិទ្ធ​។ ចំណែក​សមាសភាព​របស់​គណបក្ស​សង្គ្រោះ​​ជាតិ រួមមាន​​ លោក សុន ឆ័យ លោក យ៉ែម បុញ្ញ​ឫទ្ធិ និង​លោក​គួ​យ ប៊ុន​​រឿន​។​
មន្ត្រីជាន់ខ្ពស់​គណបក្ស​​ប្រជាជន​​កម្ពុជា លោក ជាម យៀប ឲ្យវីអូឌី​ដឹង​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​មានបំណង​ចង់​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា គណបក្ស​កាន់​អំណាច​មួយ​នេះ ត្រៀមខ្លួន​ជាស្រេច ដើម្បី​ឆ្លើយតប​ទៅកាន់​គណបក្សប្រឆាំង ចំពោះ​ការដាក់​សមាសភាព​បន្ថែមទៀត ក្នុង​គណៈកម្មការ​ចម្រុះ សម្រាប់​កែ​ទម្រង់​ការ​បោះឆ្នោត​។ លោក​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា ចង់​ដោះស្រាយ​បញ្ហា នយោបាយ​នៅក្នុង​ប្រទេស  ដើម្បី​បង្រួបបង្រួម​ជាតិ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់​។
​ឆ្លើយតប​នឹង​ករណី​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា លោក​បាន​ផ្តល់​ព័ត៌មាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​​រួចហើយ ​នៅ​ថ្ងៃ​សុក្រ​នេះ ទា​ក់ទឹង​នឹងដាក់​សមាសភាព​ក្នុង​គណៈកម្មការ​ចម្រុះ​នោះ​។ ទោះជា​យ៉ាងណា លោក​មិន​បាន​បញ្ជាក់​ពី​ចំនួន​សមាស​ភាព​អ្នកចូលរួម​ប្រជុំ ​ប៉ុន្មាន​​នាក់នៅឡើយ​។ តែ​លោក​ថា យ៉ាងយូរ​​នៅ​សប្តាហ៍​ក្រោយ​ នឹង​មាន​ការជួប​ច​ចារ​បន្តទៀត​។​

​ក្រោយ​ជំនួប​​ចរចា អស់​ពេល​ជាង​ពីរ​ម៉ោង​កន្លះ កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅ​វិមាន​ព្រឹទ្ធសភា ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​​ដោយ លោក សុន ឆ័យ និង​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ លោក ព្រុំ សុខា បានសម្រេច​គ្នា​ជា​ឯកច្ឆន្ទ ដោយ​យល់ព្រម រៀបចំ​យន្តការ​កែទម្រង់​ការបោះ​ឆ្នោត និង​បង្កើត​គណៈកម្មការ​ចម្រុះ ដែល​មាន​សមាសភាព​ស្មើគ្នា មកពី​គណបក្ស​មាន​អាសនៈ​ក្នុង​សភា នឹង​រៀបចំ​ឲ្យមាន​សិក្ខាសាលា​ថ្នាក់ជាតិ ដើម្បី​បើកទូលាយ​ឲ្យមាន​ការចូលរួម​យោបល់ និង​អនុសាសន៍ ពី​ប្រជាពលរដ្ឋ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​ដៃគូរ​អភិវឌ្ឍន៍ ជុំវិញ​ការកែលម្អ​ការងារ​បោះឆ្នោត ដើម្បី​ឈាន​ទៅរក​ការបោះឆ្នោត​មួយ ដែល​មាន​ភាពសេរី និង​យុត្តិធម៌​៕

No comments:

Post a Comment

yes