សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 4, 2012

កម្ពុជា​គ្រោង​ឈប់​ពឹង​លើ​ជំនួយ​បរទេស​នា​ឆ្នាំ​២០៣០


ភ្នំពេញៈ លោកឧប​នាយក​រដ្ឋ​មន្រ្តី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ គាត ​ឈន់ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា កម្ពុជា​គ្រោង​ឈប់​ពឹង​ផ្អែក​ជំនួយ​អភិ​វឌ្ឍន៍​ផ្លូវ​ការ​(ODA) នៅ​ត្រឹម​ឆ្នាំ​២០៣០។
នេះ​បើ​តាម​របាយ​ការណ៍​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​កម្ពុជា។
ក្នុង​ឱកាស​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក លោក William E.Todd នៅ​ទីស្តី​ការ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ បាន​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​កំពុង​ប្រឹង​ប្រែង​ធ្វើ​កំណែ​ទម្រង់​លើ គ្រប់​វិស័យ​ទាំង​អស់ ដើម្បី​កសាង​មូល​ដ្ឋានគ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​ដ៏​ខ្លី ខាង​មុខ​នេះ​ហើយ​នៅ​ឆ្នាំ​២០៣០ ប្រទេស​កម្ពុជា​មាន​សង្ឃឹម​ថា នឹង​រួច​ផុត​ពី Official Development Assitance (ODA)។
កាល​ពី​ឆ្នាំ​២០១១ ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ជំនួយ​ជា​ទឹក​ប្រាក់​ប្រមាណ​៧៩,៣​លាន ដុល្លារ​អាមេរិក សម្រាប់​ទ្រទ្រង់​ដល់​ការ​អភិ​វឌ្ឍផ្នែក​សេដ្ឋ​កិច្ច ​សុខ​ភាព និង​មូល​និធិ​សង្រ្គោះ​កុមារ​ពី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក សម្រាប់​ការ​អភិ​វឌ្ឍ​អន្តរ​ជាតិ(USAID)។
បើ​យោង​ទៅ​តាម​តួលេខ​របស់​អង្គការ​ដើម្បី​សហ​ប្រតិ​បត្តិ​សេដ្ឋកិច្ច​និង ការ​អភិវឌ្ឍ (OECD)​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១០​ប្រទេស​កម្ពុជា​បាន​ទទួល​ទឹក​ប្រាក់​ប្រមាណ​៦៣៦​លាន ដុលា្លរ​ជា​ជំនួយ​អភិវឌ្ឍន៍ (ODA) ពី​បណ្តា​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ដែល​ប្រទេស​ជប៉ុន​នាំមុខគេ។​

William E.Todd បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​កម្ពុជា​រួច​ពី​ជំនួយ​បរទេស និង​ឈប់​ពឹង​ផ្អែក​ប្រាក់​កម្ចី។
ឧបនាយក​រដ្ឋម​ន្រ្តី គាត ឈន់​ក៏​បាន​សម្តែង​នូវ​ការ​ដឹង​គុណ​ដល់​រដ្ឋា​ភិបាល និង​ប្រជាជន​អាមេរិក​សម្រាប់​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា និង​បាន​បញ្ជាក់​ថា ជំនួយ​អភិ​វឌ្ឍន៍​សរុប​គឺ ៧៨០ លាន​ដុល្លារ។
សំណើ​ឲ្យ​មាន​ការ​បញ្ជាក់​អំពី​ការ​ផ្តួច​ផ្តើម​បញ្ចប់​ជំនួយ​អភិវឌ្ឍន៍​ជា ​ច្រើន​ធ្វើ​មក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ត្រូវ​បដិសេធ។
តំណាង USAID នៅ​កម្ពុជា​មិន​អាច​ទាក់​ទង​ សុំ​ការ​អត្ថាធិ​ប្បាយ​បានទេ៕ SP

No comments:

Post a Comment

yes