
នៅបន្ទាប់ពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានកើតឡើង ដោយការរួមបញ្ចូលគ្នាជាសម្លេងតែមួយ
រវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នៅទីក្រុងម៉ានីល ប្រទេសហ្វី លីពីន
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ ក្រុមការងារនៃគណបក្សទាំងពីរបានធ្វើ
ការរួមគ្នាតែមួយ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ។
អ្វីដែលគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ធ្វើបែបនេះ គឺដើម្បីបញ្ចប់ឥទ្ធិពលរបស់អ្នកកាន់អំណាចបច្ចុប្បន្ន
ដែលដឹកនាំប្រទេសតាមរបៀបផ្តាច់ការ និងដើម្បីធ្វើការទប់ស្កាត់មន្ត្រីពុករលួយខិលខូច
របស់គណបក្សប្រជាជន ដែលធ្វើបាបរាស្រ្ត និងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិប្រទេសជាតិ
រួមជាមួយការពុះជា្រកទឹកដីរបស់ខ្លួនជាដុំៗ ឲ្យទៅបរទេសជិតខាង ដើម្បីថែរក្សា និងការពារអំណាច
ក៏ដូចជាផលប្រយោជន៏របស់ខ្លួន បក្ខពួក រួមជាមួយនិងក្រុមគ្រួសារបស់គេ ។
គណបក្សប្រជាជនដែលកាន់អំណាចមកអស់រយៈពេលជិត៣០ឆ្នាំមកនេះ បានធ្វើឲ្យរាស្រ្ត
និងប្រទេសជាតិ វិនាសហិនហោច និងរងទុក្ខគ្មានពេលល្ហែរ លិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយនេះ
ក៏បាននឹងកំពុងតែដើរថយក្រោយបន្តិចម្តងៗ ជិតទៅដល់រណ្តៅមរណៈហើយផងដែរ ។ ចំណែក
ឯការបោះឆ្នោតវិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺមានភាពលំអៀងទៅរកគណបក្សកាន់អំណាចសព្វថ្ងៃ
ហើយធ្វើឲ្យប្រព័ន្ធបោះឆ្នោតមានភាពស្មុកស្មាញបង្កការលំបាកដល់ប្រជាពលរដ្ឋ ។
ម្យ៉ាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានលោក អ៊ឹម សួរស្តី ជាប្រធាន
និងលោក ទេពនីថា ជាអគ្គលេខាធិការ ត្រូវបានគេចាត់ទុកថាជាឧបករណ៏នយោបាយ
របស់គណបក្សកាន់អំណាច ព្រោះគ.ជ.ប
ខំប្រឹងរកគ្រប់វិធី និងធ្វើគ្រប់បែបយ៉ាងដោយមិនខ្វល់ ពីការរិះគន់ ពីសំណាក់គណបក្សប្រឆាំង
អង្គការជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋនោះឡើយ គឺគេ
ធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីឲ្យតែគណបក្សប្រជាជនឈ្នះជានិច្ច ឈ្នះតែឯង
និងឈ្នះជារៀងរហូត តែប៉ុណ្ណោះ ។ ហេតុដូចនេះហើយ បានជាគណបក្សប្រឆាំង
មន្រ្តីអង្គការក្រៅរដ្ឋាភិបាលជាតិ និង អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ
បានស្នើសុំឲ្យមានការកែប្រែរចនាសម្ព័ន្ធ និងផ្លាស់ប្តូរក្បាលម៉ាស៊ីន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញ ទើបការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា
ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បាន ។
សូមជំរាបជូនផងដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ គណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស ក្នុង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានចេញសេចក្តីថ្លែងការណ៏រួមគ្នាមួយ ដោយបានបញ្ជាក់គោលជំហ៊រថា គណបក្ស សមរង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស នឹងមិនបញ្ជូនតំណាងទៅចូលរួមសង្កេតការណ៏
អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២
ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ខាងមុខនេះឡើយ
។ ដោយនៅក្នុងសេចក្តីថ្លែងការណ៏រួមនោះបានបញ្ជាក់ទៀតផងដែរថា មកពីគណបក្សទាំងពីរមើលឃើញថា
នីតិវិធីនៃការចុះឈ្មោះ ការលុបឈ្មោះអ្នកបោះឆ្នោត នៅដដែលអត់មានការផ្លាស់ប្តូរ ពោលគឺមានភាពសាំញ៉ាំ
ដែលបង្កការលំបាក ស្មុគស្មាញដល់ប្រជាពលរដ្ឋក្នុងការទៅពិនិត្យបញ្ជីឈ្មោះ
និងចុះឈ្មោះបោះឆ្នោត ។ ឯមន្រ្តី អនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ
ភាគច្រើនលើសលប់ជាសកម្មជននៃគណបក្សកាន់អំណាច ។
ហេតុដូចនេះហើយ ទើបកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ សមាជិកក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រាជធានី និងខណ្ឌ បានធ្វើការជួបជុំគ្នានៅទីស្នាក់ការកណ្តាលរបស់គណបក្ស
សម រង្ស៊ី ដើម្បីពិភាក្សាគ្នាលើបញ្ហានេះក៏ដូចជាបញ្ហាមួយចំនួនទៀត ដែលគណបក្សទាំងពីរនឹងត្រូវធ្វើការរួមគ្នាក្នុងក្របខណ្ឌ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ។
លោក ហូរ វ៉ាន់ ប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ
ដែលដឹកនាំអង្គប្រជុំបាន
ថ្លែងទៅកាន់សមាជិក-សមាជិការ ទាំងពីរគណបក្សដែលបានចូលរួមដោយបញ្ជាក់ថា អ្វីដែលតំណាងគណបក្សទាំងពីរនៅថ្នាក់រាជធានី ជួបគ្នានៅពេលនេះគឺដើម្បីជជែកផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដោយផ្តោតលើការងារចុះឈ្មោះ
និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅថ្ងៃខាងមុខ ។ ដោយត្រូវធ្វើយ៉ាងណាគៀងគរ និងណែនាំដល់ប្រជាពលរដ្ឋ
ឲ្យចូលរួមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ នៅតាមការិយាល័យនានា ដែលប្រជាពលរដ្ឋកំពុងរស់នៅ ដែលការចុះឈ្មោះ
និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី១២
ខែតុលា ឆ្នាំ២០១២ ហើយលើសពីនេះទៅទៀត ត្រូវធ្វើអន្តរាគមន៏តាមលទ្ធភាពដែលអាចធ្វើទៅបានក្នុងករណី មានការគំរាមកំហែង និងបដិសេធការចុះឈ្មោះជូនប្រជាពលរដ្ឋក្នុងរូបភាពរើសអើងនយោបាយ ។
លោក ហូរ វ៉ាន់ បានលើកឡើងទៀតផងដែរថា បញ្ហាទី២ គឺការប្រមូលសមាជិកឲ្យមកចូលរួមគាំទ្រគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មីប្រសូតចេញពីការរួមបញ្ចូលគ្នាជាកម្លាំងតែមួយ
រវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នឹងត្រូវចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ ដើម្បីចូលរួមបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខ ។
សូមជំរាបជូនផងដែរថា គណបក្សសង្គ្រោះជាតិ
គឺជាសមិទ្ធផល ដែលកើតចេញពីការខិតខំប្រឹង
ប្រែងរួមគ្នារបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ហើយឥឡូវនេះគណបក្សសង្គ្រោះជាតិ បាននិងកំពុងតែធ្វើសកម្មភាពដើម្បីបំពេញទៅតាមលក្ខណ្ឌរបស់ក្រសួងមហាផ្ទៃ
ក្នុងការចុះបញ្ជីគណបក្សជាផ្លូវការ ។
ដែលមកដល់ថ្ងៃនេះគណបក្ស សង្គ្រោះជាតិ
បានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន
ក៏ដូចជាអ្នកនយោបាយមកពីគណបក្សផ្សេងៗផង ដែរ ដើម្បីសុំចូលរួមជាមួយគណបក្ស សង្គ្រោះជាតិ
ដោយសារតែពួកគាត់មើលឃើញថា មានតែ គណបក្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះដែលអាចសម្រេចគោលដៅរបស់ពួកគាត់ ដែលពួកគាត់ ចង់បាន ក្នុងការបញ្ចប់អំណាចផ្តាប់ការនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នដែលបំរើបរទេសឈ្លានពាន
មិនគិតពីផលប្រយោជន៏របស់រាស្រ្ត និងមិនគិតពីទុក្ខលំបាករបស់រាស្រ្ត ដែលគិតតែពីផលប្រយោជន៏របស់ខ្លួន
បក្ខពួក និងក្រុមគ្រួសារខ្លួនជាធំនោះ ។
គណបក្ស សង្គ្រោះជាតិ គឺជាសេចក្តីសង្ឃឹមចុងក្រោយតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ
ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសទាំងអស់សូមចូលរួមជាមួយគណបក្ស
សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាវិរជនស្នេហាជាតិជាប្រធានគណបក្ស និងលោក កឹម
សុខា ជាអនុប្រធាន ដែលក្នុងនោះគណបក្ស សង្គ្រោះជាតិ ក៏មានអ្នកនយោបាយជើងចាស់
និងឥស្សរះជននយោបាយឆ្នើមៗរាប់សិបនាក់ទៀតកុំពុងតែស្ថិតនៅជាស្នូលដ៏រាំងមាំរបស់គណ បក្ស
សង្គ្រោះជាតិ ៕
No comments:
Post a Comment
yes