លោក សម រង្ស៊ី ដែលបច្ចុប្បន្នជាប្រធានគណបក្ស សម រង្ស៊ី និងជាប្រធាន
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាប្រធានគណបក្ស សង្គ្រោះជាតិ ទៅថ្ងៃអនាគត
បាននឹងកំពុងតែទទួលការគាំទ្រពីប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេសផងដែរ
ជាមួយគ្នានោះសូម្បីតែថ្នាក់ដឹកនាំកំពូលៗនៅប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យក៏បាន
សម្តែងការស្វាគមន៏នូវវត្តមានរបស់លោក សម រង្ស៊ី ជាប្រធាន
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាប្រធានគណបក្ស សង្គ្រោះជាតិ ទៅថ្ងៃខាងមុខ
ព្រោះពួកគាត់ចាត់ទុកថា លោក សម រង្ស៊ី គឺជាវិរជន
មួយរួបដែលហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីជាតិ មាតុភូមិ និង ប្រជាពលរដ្ឋ
ដោយមិនគិតពីទុក្ខលំបាក ឬការនឿយហត់របស់ខ្លួននោះឡើយ ។
លោក សម រង្ស៊ី កំពុងតែក្លាយទៅជាវិរជនស្នេហាជាតិ
ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរជាងដប់បួនលាននាក់ និងជាមេដឹកនាំកំពូលដ៏ឆ្នើមរបស់ជាតិ
។ ការប្តេជ្ញាចិត្តរបស់លោក សម រង្ស៊ី បានធ្វើឲ្យលោក សម រង្ស៊ី ទទួលបានភាពជោគជ័យដ៏ត្រចះត្រង់ក្នុងការសង្គ្រោះប្រទេសជាតិ
ពីកណ្តាប់ដៃអ្នកកាន់អំណាចបច្ចុប្បន្ន ដែលដឹកនាំប្រទេសតាមរបៀបផ្តាច់ការដោយបានធ្វើការរួមបញ្ចូលគ្នាជាសម្លេងតែមួយជាមួយនិងគណបក្ស
សិទ្ធិមនុស្ស ទទួលបានភាពជោគជ័យកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២
នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏ជាគោលបំណងដ៏ធំរបស់ប្រជាពលរដ្ឋខ្មែរផងដែរ
ដែលលោកចង់បានជាយូរណាស់មកហើយនោះ ។
ការបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺមានលោក សម រង្ស៊ី ជាប្រធាន និងលោក
កឹម សុខា ជាអនុប្រធាន ហើយក្នុងនោះក៏រួមមានលោកស្រី មូរ សុខហូរ ជាប្រធានលេខាធិការរដ្ឋាន
លោក យ៉ែម បុញ្ញាឬទ្ធិ ជាអនុប្រធាន រីឯលោក យឹម សុវណ្ណ និងលោក ប៉ុល ហំម ជាអ្នកនាំពាក្យ
។ ការបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដោយមានការឯភាពគ្នារវាងគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស មុននិងការបង្កើត គណបក្ស សង្គ្រោះជាតិ ដោយបានសម្រេចចុះហត្ថលេខារួមគ្នាលើសេចក្តីថ្លែងការដែលមានចំនួន៥ចំណុចដោយផ្តោតលើ៖
ទី១គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមកម្លាំងគ្នាតែមួយ
ស្របតាមឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីសង្គ្រោះប្រទេសជាតិឲ្យទាន់ពេលវេលា
តាមរយៈការផ្លាស់ប្តូរនយោបាយ ក្នុង បំណងចញ្ចប់អំណាចផ្តាប់ការបច្ចុប្បន្នដែលបំរើបរទេសឈ្លានពាន
។ ទី២ គណបក្សទាំងពីរ សម្រេចរៀបចំបញ្ចូលគ្នាជាគណបក្សតែមួយដោយបង្កើតគណបក្សនយោបាយថ្មីមួយ
ដែលនឹងមានការចូល
រួមពីអ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយមដទៃទៀត
ដើម្បីនាំមកនូវការដឹកនាំបែបប្រជាធិប
តេយ្យ ដែលការពារផលប្រយោជន៏ជាតិពិតៗ ។ទី៣ គណបក្សទាំងពីរយល់ឃើញថា ការផ្លាស់
ប្តូរការគ្រប់គ្រងប្រទេសកម្ពុជា ត្រូវប្រព្រឹត្តទៅដោយអហិង្សា
តាមរយៈការបោះឆ្នោតដោយ
សេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ក្នុងន័យនេះគណបក្សទាំងពីរ
ទាមទារដាច់ខាតឲ្យមានការផ្លាស់
ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
និងឲ្យមានការកែតម្រូវនីតិវិធីដ៏ស្មុគ
ស្មាញ ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការបោះឆ្នោត ។ទី៤
គណបក្សទាំងពីរទាមទារ
ដាច់ខាតឲ្យមានការចូលរួមពេញលេញពីប្រធានគណបក្សប្រឆាំង
ក្នុងការបោះឆ្នោតដើម្បីឲ្យការ
បោះឆ្នោតខាងមុខនេះមានលក្ខណៈត្រឹមត្រូវទទួលយកបាន ។ ក្នុងន័យនេះគណបក្សទាំងពីរ
ទាមទារឲ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ
មកគាបសង្កត់អ្នកនយោបាយស្នេហាជាតិ និងអ្នកការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ ។ និងនៅចំណុចទី៥នៃសេចក្តីថ្លែងការណ៏រួមបានសម្រេចថា
គណបក្សទាំងពីរឯភាពគ្នាឲ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រធាន និងសមាជិក-សមាជិកា-ក្រុមប្រឹក្សាឃុំ-សង្កាត់
មកពីគណបក្សទាំងពីរ ក្នុងគោលបំណងផ្លាស់ប្តូររបៀបដឹកនាំឃុំ
-សង្កាត់ឲ្យបានប្រសើរឡើង និងលើកតម្កើនលិទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន
។
ដោយឈរលើស្មារតីនៃសេចក្តីថ្លែងការណ៏រួមរវាងគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស នៅចំណុចទី៣ និងទី៤ ក្នុងការបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
នៅមុនពេលឈានទៅបង្កើតគណបក្ស សង្គ្រោះជាតិ បែបនេះហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ លោក សម រង្ស៊ី បានអញ្ជើញទៅកាន់ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ដើម្បីជួបជាមួយថ្នាក់ដឹកនាំនៃអ្នក
ប្រជាធិបតេយ្យអន្តរជាតិ
។ ហើយនៅក្នុងជំនួបនោះ
លោក សម រង្ស៊ី ក៏បានធ្វើការពិភាក្សាលើតួនាទីរបស់សហគមន៏អន្តរជាតិ ក្នុងការធានាដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌នៅកម្ពុជាក្នុងឆ្នាំ២០១៣ខាងមុខនេះ ។
គួរជំរាបជូនផងដែថា នៅក្នុងសេចក្តីប្រកាសដំណឹងរបស់ អ្នកប្រជាធិបតេយ្យសេរីអន្តរជាតិ បានបញ្ជាក់ថា ការលើកឡើងរបស់ប្រធានគណបក្សប្រឆាំង
អំពីតួនាទីរបស់សហគមន៏អន្តរជាតិ
គឺដរាបណាមានការធ្វើទុក្ខបុកម្នេញលើរូបលោក
ក្នុងហេតុផលនយោបាយ ដោយមិនចង់ឲ្យលោកចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៣ខាងមុខ វាជាហេតុផល ដែលនឹងធ្វើឲ្យការបោះឆ្នោតនៅកម្ពុជាមិនធានាពី ភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឡើយ ។
នៅក្នុងសេចក្តីជូនដំណឹងដដែលក៏បានឲ្យដឹងទៀតផងដែរថា លោក សម រង្ស៊ី
បានជំរាបជូនទៅកាន់អង្គការអ្នកប្រជាធិបតេយ្យអន្តរជាតិ
អំពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកប្រជាធិបតេយ្យនៅកម្ពុជា
ក្នុងការរួមបញ្ចូលគ្នាជាសម្លេងតែមួយ ដើម្បីបង្កើតគណបក្សថ្មី
ដែលមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ
ដែលនឹងចុះបញ្ជីរជាផ្លូវការដើម្បីមានសិទ្ធិពេញលេញ ។
សូមជំរាបជូនផងដែរថា នៅក្នុងដំណើរបេសកកម្មរបស់លោក សម រង្ស៊ី ប្រធាន
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ទៅកាន់ក្រុងឡុងដ៏ ប្រទេសអង់គ្លេស ក៏មានការអមដំណើរដោយលោកស្រី ជូឡុង សូមួរ៉ា អ្នកតំណាងរាស្ត្រស្រ្តីរបស់គណបក្ស សម រង្ស៊ី មណ្ឌលភ្នំពេញ និងជាភរិយាដ៏ឆ្នើមរបស់លោក
សម រង្ស៊ី វិរជន ស្នេហាជាតិផងដែរ ។
ហើយនៅក្នុងដំណើរបេសកកម្មការងាររបស់លោក
សម រង្ស៊ី និងលោកស្រី ជូឡុង សូម៉ូរ៉ា ទៅកាន់ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស អ្នកទាំងពីរក៏នឹងជួបជាមួយអគ្គលេខាធិការនៃអង្គការ អ្នកប្រជាធិបតេយ្យអន្តរជាតិ ដើម្បីពិភាក្សាលើបញ្ហាដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌នៅកម្ពុជា នៅឆ្នាំ២០១៣ នោះផងដែរ ។
សូមជំរាបថាគណបក្ស សង្គ្រោះជាតិ
នឹងចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខ
ហើយលោក សម រង្ស៊ី
នៅតែត្រូវបានទទួលការគាំទ្រឲ្យធ្វើជាប្រធានគណបក្ស
ពីអ្នកប្រជាធិបតេយ្យ ស្រលាញ់ជាជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ។ ដូចនេះ ការបោះឆ្នោតដែលមិនមានវត្តមានរបស់លោក សម រង្ស៊ី
ប្រធានគណបក្សប្រឆាំងនៅកម្ពុជានោះ នឹងមិនអាចបង្ហាញពីភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ បានទេ ដែលរដ្ឋាភិបាលកម្ពុជាត្រូវតែធានាថា ការធ្វើទុក្ខបុកម្នេញលើលោក សម រង្ស៊ី
ត្រូវបានបញ្ចប់ហើយស្វាគមន៏នូវការវិលត្រឡប់របស់លោក
សម
រង្ស៊ី ដើម្បីការប្រកួតប្រជែងដោយស្មើភាព
សេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕
No comments:
Post a Comment
yes