សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 14, 2012

សា​កល​វិ​ទ្យា​ល័យ​​ចំ​រើ​ន​​ពហុ​ប​ច្ចេកវិ​ទ្យា​​បាន​​ផ្ដល់​​ អា​ហា​រូប​ករណ៍​​ដល់​​សិស្ស​​ក្រី​ក្រ​​ចំ​នួ​ន​​២០០០​​នាក់​​ឲ្យ​​ចូល​​សិក្សា​​ក្នុង​​ឆ្នាំ​ ២០១២-២០១៣​​នេះ​


ភ្នំពេញ៖ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​សហការ​ជាមួយ​គណៈកម្មាធិការ​អាហារូបករណ៍ អា ស៊ាន​របស់​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​អភិវឌ្ឍន៍ និង​សិទ្ធិ​មនុស្ស បាន​ផ្ដល់​​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ ចំនួន​២០០០​នាក់ ឲ្យ​ចូល​សិក្សា​ថ្នាក់​ឆ្នាំ​មូលដ្ឋាន​ក្នុង​ឆ្នាំ​សិក្សា ២០១២-២០១៣​នេះ បន្ទាប់​ពី​ពួកគេ​បាន​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​។​
ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្អូនៗ ដែល​ជា​បេក្ខភាព​សិស្ស​អាហារូបករណ៍​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ សីហា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ឯកឧត្ដម​បណ្ឌិត ជា ចំរើន សមាជិក​រដ្ឋសភា និង ជា​ប្រធាន​សា កលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​បាន​មានប្រសាសន៍ថា​ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា ជា​រៀង​រហូត​មក​តែងតែ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​មក​ពី​តាម​បណ្ដា​ខេត្ត ក្រុង​នានា​ឲ្យ​មាន​ឱកាស​ចូល​សិក្សា​បន្ត​ថ្នាក់​ឧត្ដមសិក្សា​បន្ទាប់ពី​ពួក​គេ​បាន​ប្រឡង​បញ្ចប់ មធ្យម​សិក្សា​ទុតិយភូមិ​រួចមក​។

ឯកឧត្ដម​បណ្ឌិត បាន​បន្ត​ទៀត​ថា​ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា បាន​ផ្ដើម​ចេញពី​រូបភាព អង្គ ការ​មិនមែន​រដ្ឋាភិបាល​មួយ ដែល​មាន​ឈ្មោះថា ឃីដូ រហូត បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​សាកលវិទ្យាល័យ​ដូច​សព្វថ្ងៃ ហើយ​ត្រូវ​ទទួលស្គាល់​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ឯកជន​មួយ​នៅ​កម្ពុជា ក្នុង​ការ​បណ្ដុះបណ្ដាល ធនធានមនុស្ស ប្រកបដោយ​គុណភាព តាម​ទិស​ស្លោក រៀន​ឱ្យ​មាន​ចំណេះដឹង ,​រៀន​ឱ្យ​មាន ចំណេះ​ធ្វើ​រៀន​ឱ្យ​មាន​សីលធម៌​,និង​រៀន​ឲ្យ​ចេះ​រស់នៅ​ជាមួយគ្នា ដោយ​គ្មាន​ការរើសអើង​អ្វី ទាំងអស់​។ ឯកឧត្ដម​ក៏បាន​ផ្ដាំផ្ញើ​ដល់​សិស្ស​និស្សិត​ទាំងអស់ ត្រូវ​ខិតខំ​យក​ចិត្ត​ទុកដាក់​សិក្សា​រៀន​សូត្រ ត្រូវ​គោរព​វិន័យ​របស់​សាលា ខិតខំ​ស្ដាប់​គ្រូបង្រៀន ឆ្លៀតពេល​ទំនេរ ធ្វើ​ការ​សិក្សា​ស្រាវ ជ្រាវ​រៀន​សូត្រ​ស្វ័យ​សិក្សា ម្យ៉ាង ទៀត​ត្រូវ​ចេះ​ជ្រើសរើស​មុខវិជ្ជា​សិក្សា ដែល​ខ្លួន​ពេញចិត្ត ហើយ​ត្រូវ​មាន​ផែនការ​សិក្សា​ច្បាស់លាស់ ដោយ​តាំងចិត្ត​តស៊ូ​ព្យាយាម​ទាំងនេះ​ដែល​នាំ​ឲ្យ យើង​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ នៃ​ជីវិត​និង​មុខ របរ​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត ដោយ​ស្រប ទៅ​នឹង​គតិបណ្ឌិត របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​សម្ដេច​តែង​ពោល​ថា​ មន្ត្រី​ដែល​ល្អ​ត្រូវ​មាន​ចំណេះដឹង បទពិសោធន៍​ការងារ និង​បុគ្គលិក​លក្ខណៈ​ល្អ​៕

No comments:

Post a Comment

yes