សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 14, 2012

ស្ថានីយ៍ប្រេង ឥន្ធនៈខុសច្បាប់ បើកលក់ យ៉ាងអាណាធិបតេយ្យ សមត្ថកិច្ចជំនាញ អសមត្ថភាព ទប់ស្កាត់

Photo by DAP-NEWS

ខេត្តបន្ទាយមានជ័យ៖ ភាពរន្ធត់ដោយ សារអគ្គិភ័យ បានឆាបឆេះផ្ទះលក់ ហ្គាសខាងកើត វត្តបាលិលេយ្យ ស្តង់អេតចាយ នៅជិតទីបញ្ជាការអាវុធហត្ថ ក្រុងប៉ោយប៉ែត និងផ្ទះលក់ហ្គាស លក់សាំង នៅផ្សាររ៉ាចាស់ កាលពីពលថ្មីៗនេះ នៅមិនទាន់ រលត់ បាត់ពីភ្នែក មហាជន ហើយបាន បំផ្លាញទ្រព្យ សម្បត្តិ និងរថយន្ដ ជាច្រើនគ្រឿង ឆេះផ្ទះអ្នក ជិតខាង សងគេមិនទាន់ រួចរាល់ផង ស្រាប់តែលេច ចេញស្ថានីយប្រេងមួយទៀត គ្មានច្បាប់មួយនៅ ចំណុចរង្វង់មូល ប៉ោយប៉ែត ដែលជ្រកក្រោម យីហោសណ្ឋាគារ ទិដ្ឋការអាស៊ាន ស្ថិតក្នុង ភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត បើកលក់យ៉ាង រំភើយប្រកបដោយ ភាពរលូន គ្មានសមត្ថិកិច្ច ឬអាជ្ញាធរណាចុះ មកពិនិត្យនោះទេ ឬមួយស្ថានីយ៍ ប្រេងឥន្ធនៈនេះ ផ្តន់លាភាសក្ការៈ រៀងរាល់ខែជូន អស់លោកសមត្ថកិច្ច ជំនាញនៅតំបន់នេះ?
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ នេះ មានប្រជាពលរដ្ឋ ជាច្រើន ដែលមានផ្ទះ នៅក្បែរទីតាំងលក់ ប្រេងឥន្ធនៈនេះ បានសម្តែង ការព្រួយបារម្មណ៍ យ៉ាងខ្លាំង ចំពោះបញ្ហានេះ បើទោះបីជាពេលនេះ ពួកគាត់មិនទាន់ ជួបនិងទទួល រងមហន្ដរាយ ដោយសារអគ្គិភយ័ ឆេះនេះក៏ដោយ តែថ្ងៃណាមួយខាងមុន វាអាចកើតឡើង ដោយយថាហេតុក៏ថាបាន។

ទាក់ទងដល់ ការព្រួយបារមណ៍ ពីស្ថានីយ៍ប្រេង ឥតច្បាប់មួយនេះ លោក ង៉ោ ម៉េងជ្រួន អភិបាល ក្រុងប៉ោយប៉ែត បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរសព្ទ័ ចំពោះស្ថានីយ៍ប្រេង ឥន្ធនៈខាងលើ លោកធ្លាប់ បានចេញលិខិត ហាមឃាត់ម្តង រួចមកហើយ ព្រោះទីតាំងនេះ ក៏ប៉ះពាល់ដីផ្លូវ រហូតដល់៥ ម៉ែត្រផងដែរ តែម្ចាស់គេ នៅតែធ្វើដដែល ហើយកន្លែង ប្រេងនេះវាបានកើតឡើង តាំងពីសម័យអភិបាល ក្រុងមុនម្ល៉េះ។
លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា ចំពោះស្ថានីយ៍ ប្រេងឥន្ធនៈនេះ បើពេលណាមាន ប្រជាពលរដ្ឋដាក់ពាក្យប្តឹង លោកនឹងមាន ចំណាត់ការធ្វើសេចក្តី ជូនដំណឹងទៅខាង មន្ទីរឧស្សាហ៍កម្មរ៉ែ និងថាមពល ដើម្បីសុំធ្វើការ បិទស្ថនីយ៍នេះតែម្តង៕

No comments:

Post a Comment

yes