សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 12, 2012

បណ្តាញសហគមន៍ព្រៃឡង់ ធ្វើដំណើរ​តាមម៉ូតូចូលព្រៃឡង់​ ដើម្បីល្បាត និងរុករកបទល្មើស


សេចក្តីប្រកាសព័ត៌មាន

បណ្តាញសហគមន៍ព្រៃឡង់ នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ​រាប់រយនាក់ នឹង​ធ្វើដំណើរ​តាមម៉ូតូចូលទៅក្នុងព្រៃឡង់​ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៣ ខែសីហា ឆ្នាំ២០១២រហូតដល់ថ្ងៃ១៥ ខែសីហា ឆ្នាំ២០១២ ដើម្បីល្បាត និងរុករកបទល្មើស ប្រមូលវត្ថុតាងល្មើសច្បាប់ដាក់ជូនរដ្ឋាភិបាល ដើម្បីវែកមុខជនល្មើសនិងជួយការពារធនធានធម្មជាតិរបស់ប្រទេស។

          បទល្មើសដែលពួកគាត់បា​នដឹង គឺបច្ចុប្បន្ននេះ ក្នុងព្រៃឡង់ ចំណុចឃុំដងកាំបិតមានការកាប់​ព្រៃ​ស្រោង​រាប់រយហិកតា រានយកដីធ្វើចំការហើយ ជនល្មើសគឺជាមន្ត្រីប្រដាប់អាវុធក្នុងខេត្តនេះ។

          ក្រៅពីការកាប់ព្រៃរានយកដី ក៏មានបទល្មើសកាប់ឈើកំពុង​កើតឡើងយ៉ាងធ្ងន់ធ្ងរ​​ក្នុង​មួយ​ថ្ងៃៗ មានគោយន្តរ ទេះគោមិនតិចជាង៣០គ្រឿងទេ ដែល ចូលព្រៃកាប់ឈើ និងមានរណាយន្តអាឈើឮ​រំពងពេញ​ព្រៃ។ ទាំងអស់នេះគឺផ្ទុយគ្នាពីការបញ្ជាក់របស់អភិបាលរងខេត្តកំពង់ធំថាពុំមាន​បទល្មើស​កើត​ឡើង​នៅតំបន់នោះ។


ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ

លោក ឈឹម សាវុធ

លោក ហឿន សុភាព
ទូរសព្ទ័ ០១២​ ៣៥ ៦០ ៤៣ 

លោកជុំ យ៉ិន
ទូរសព្ទ័០៧៧ ៦៩ ៥៥ ១៧

No comments:

Post a Comment

yes