សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 14, 2012

ទារិកា​ម្នាក់​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ដោយសារ​គ្រូពេទ្យ​មានការ​ធ្វេសប្រហែស

ទារិកា​ដែលបាន​ស្លាប់​

ម្តាយ​របស់​ទារិកា

ប៉ោយប៉ែត​៖ នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១២ ដោយសារតែ​ក្រុម​គ្រួ​ពេទ្យ​នៅ​ទីនោះ​មានការ​ធ្វេស​ប្រហែស មិនបាន​យក​ចិត្ត​ទុកដាក់ ធ្វើ​ខុស​បច្ចេកទេស និង​ខ្វះ​ការ​ទទួល​ខុសត្រូវ ​បាន​បណ្ដាល​ឲ្យ​ទារិកា​ម្នាក់​ស្លាប់។​

ស្ត្រី​ឈ្មោះ ផាន់ សុភ័ណ អាយុ​៣៣​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​អូរ​នាង សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត បាន​ថ្លែងប្រាប់​វិទ្យាសាស្ត្រ​ខ្មែរ​ថា មុន​ចូល​ទៅ​សម្រាលកូន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខាងលើ គឺ​រូប​គាត់​បាន​ទៅ​ពិនិត្យ​សុខ​ភាពជា​រៀង​រាល់​ខែ មិនដែល​ខកខាន​ឡើយ លុះ​ថ្ងៃ​សម្រាល គាត់​មាន​សុខភាព ល្អជា​ធម្មតា​។

ផាន់ សុភ័ណ បន្ត​ទៀត​ថា គ្រា​ដែល​រូប​គាត់​កំពុង​សម្រាលកូន រូប​គាត់​បាន​បែក​ទឹកភ្លោះ ហើយ​កូន​មិន​ព្រម​កើត​សោះ ធ្វើ​ឲ្យ​គ្រូពេទ្យ​បង្ខំចិត្ត​ប្រើ​វិធី​បូម​វិញ​ម្ដង ក្រោយពី​ធ្វើការ​បូម​ពីរ​បី​ដង​កូន នៅតែ​មិន​ព្រម​កើត​ទៀត ខណៈ​នោះ​ទារិកា​បាន​ប៉ោង​ក្បាល ហើយ​ស្លាប់​ភ្លាមៗ នៅ​ពេល​ដែល​ចេញ​ពី​ផ្ទៃ​ម្ដាយ ។ ក្រោយពី​សម្រាលកូន​រួច នាង​ផាន់ សុភ័ណ ទទួល​បាន​សាកសព​កូន​ម្នាក់​ទាំង​ក្ដី​ឈឺចាប់​បំផុត នាង​បាន​បី​កូន​ស្រី​ស្រែកយំ ផ្អើល​ពេញ​មន្ទីរ​ពេទ្យ​យក​ទៅ​បូជា​នៅ​វត្ត​ប្រជា​ធម្ម យ៉ាង​អាឡោះ​អាល័យ​បំផុត ដោយ​គ្មាន​បាន​សំណង​មួយ​រៀល ពី​លោកគ្រូ​ពេទ្យ​នៅ​ទី​នោះ​ឡើយ​។​


លោក ស៊ុត កំសាន្ត ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​បាន ប្រាប់​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក​ពិតជា​ទទួលស្គាល់ ថា​ពិត​ជា​មាន​ទារិកា​ស្លាប់ នៅ​ក្នុង​មន្ទីរ​ពេទ្យ​របស់​លោក​ពិតប្រាកដ​មែន​។

អ្នកគ្រូ​ពេទ្យ ឆោម ឆន និង​អ្នក​គ្រូពេទ្យ ធា​ ដែល​ជា​អ្នកទទួលខុសត្រូវ ផ្នែក​បង្កើត​កូន​ខាងលើ​បាន​ប្រាប់​ដែរ​ថា ទារិកា​ខាងលើ​បែក​ទឹកភ្លោះ​កូន​មិនកើត ហើយ​ពួកគាត់​ក៏​បូម​បី​បួន​ដង តាម​បញ្ជា​ពី​លោក ស៊ុត កំសាន្ត ជា​ប្រធាន​មន្ទីរ​ពេទ្យ ទើប​បណ្ដាល​ឲ្យ​កូន​នោះ​ស្លាប់​តែ​ម្ដង​៕

No comments:

Post a Comment

yes