សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 16, 2012

លោក រ៉ុង ឈុន ដាក់​លិខិត​ជូន​សម្ដេច​តេ​ជោ ស្នើសុំ​ចាត់វិធានការ​បញ្ចុះតម្លៃ​ប្រេង​

លោក រ៉ុង ឈុន ដាក់​លិខិត​ជូន​សម្ដេច​តេ​ជោ ស្នើសុំ​ចាត់វិធានការ​បញ្ចុះតម្លៃ​ប្រេង​
តម្លៃប្រេងសាំង នាពេលបច្ចុប្បន្ន

ភ្នំពេញ: លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នឹងដាក់​លិខិត​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១២ សំណើសុំ​ជួយ​អន្តរាគមន៍​បញ្ចុះតម្លៃ​សាំង ប្រេងឥន្ធនៈ មក​ត្រឹម​តម្លៃ​មួយ​សមរម្យ​។​

​នៅក្នុង​លិខិត​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បង្ហាញថា ចំពោះ​តម្លៃ​ប្រេងឥន្ធនៈ​បច្ចុប្បន្ននេះ ប្រេងសាំង​ស៊ុប​ពែ​មានតម្លៃ ៥.៦៥០ រៀល ក្នុង​មួយ​លីត្រ និង​ប្រេងសាំង​ធម្មតា​មានតម្លៃ ៥.៤៥០ រៀល ក្នុង​មួយ​លីត្រ ដែល​នេះ​ជា​តម្លៃ​ហក់​កើនឡើង​ខ្ពស់​ខុសពី​ធម្មតា​។​

​នៅក្នុង​លិខិត​បាន​លើកឡើងថា ខណៈពេល​តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង​ខ្ពស់ អ្នក​ទទួលរង​ផលប៉ះពាល់​មុនគេ​នោះ គឺ​អ្នក​ដែលមាន​ចំណូល​ប្រចាំថ្ងៃ​ទាប ដូចជា​បងប្អូន​កម្មក​រ​-​កម្មការិនី គ្រូបង្រៀន មន្ត្រីរាជការ និង​កសិករ ដែល​នឹង​មានការ​ប្រឈម​យ៉ាងខ្លាំង​ចំពោះ​ជីវភាព​រស់នៅ​។​


​នៅក្នុង​លិខិត​លោក រ៉ុង ឈុន បាន​សំណូមពរ​ដល់​សម្ដេចនាយក​រដ្ឋមន្ត្រី យ៉ាង​ដូច្នេះ​ថា “​សហភាព​សហជីព​កម្ពុ​ជា សូម​សម្ដេចនាយក​រដ្ឋមន្ត្រី មេត្តា​ចាត់វិធានការ​ទប់ស្កាត់​ការកើនឡើង​ថ្លៃ​ប្រេងឥន្ធនៈ និង​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​មក​ត្រឹម​តម្លៃ​សមរម្យ សម្រាប់​បងប្អូន​កម្មក​រ​-​កម្មការិនី គ្រូបង្រៀន មន្ត្រីរាជការ និង​កសិករ អាច​ប្រើប្រាស់ និង​រស់នៅ​ថ្លៃថ្នូរ​ជាម​នុស្ស​”​។​

​តាម​សម្ដី​លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា​នេះ បាន​និយាយថា សហភាព​សហជីព​កម្ពុ​ជា បានកត់សម្គាល់​ឃើញថា តម្លៃ​ប្រេងឥន្ធនៈ ជាពិសេស​តម្លៃ​ប្រេងសាំង មានការ​កើនឡើង​រហូត​ទៅដល់ ៥.៦៥០ រៀល​ក្នុង​មួយ​លីត្រ (​ស៊ុប​ពែ​) ហើយ​ប្រេងសាំង​ធម្មតា​តម្លៃ ៥.៤៥០ រៀល ក្នុង​មួយ​លីត្រ​។ 

​លោក​បន្តថា ការដែល​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា មានការ​ហក់​ឡើង​ខ្ពស់​ខុសពី​ធម្មតា ទើប​សហភាព​សហជីព​កម្ពុជា បានធ្វើ​លិខិត​ដាក់ជូន​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ពិនិត្យមើល និង​មាន​វិធានការ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ មក​តម្លៃ​មួយ​សមរម្យ​។​

​លោក រ៉ុង ឈុន បាន​បញ្ជាក់ថា “​ចំពោះ​លិខិត​ដែល​ដាក់​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​សុំ​បញ្ចុះតម្លៃ​ប្រេងសាំង ហើយ​បើ​មិនមាន​វិធានការ​ទេនោះ យើង​នឹងធ្វើ​ទៅតាម​នីតិវិធី​ដំណាក់កាល​ដំបូង យើង​ដាក់​លិខិត​ជូន​ដល់​នាយករដ្ឋមន្ត្រី​បន្តបន្ទាប់​ទៀត យើង​អាច​នឹង​ប្រមូលផ្ដុំ​ដើម្បី​ធ្វើ​យុទ្ធនាការ ធ្វើយ៉ាងណា​ឲ្យ​ការបញ្ចុះ​តម្លៃ​ប្រេង​មក​តម្លៃ​មួយ​សមរម្យ ដែល​យើង​អាចរ​ស់បាន​ងាយស្រួល​នៅក្នុង​សង្គម​កម្ពុជា​”​។​

​លោក​បន្ថែមថា បើ​យើង​មើល​ស្ថានភាព​ប្រទេស​នៅ​ជិតខាង​របស់​កម្ពុជា តម្លៃ​ប្រេងសាំង​របស់គេ​មានតម្លៃ​មិន​ខ្ពស់ ដូច​នៅ​កម្ពុជា​យើង​ទេ​។ លោក​បាន​គិតថា តម្លៃ​សមរម្យ បើ​មើល​តុល្យភាព​ប្រមាណ​ជា ៤.០០០ រៀល ក្នុង​មួយ​លីត្រ ហើយ​ដល់​ពេលដែល​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា ឡើងដល់ ៥.៦៥០ រៀល គឺ​ខ្ពស់ជាង​បណ្ដា​ប្រទេស​នៅក្បែរ​ខាង​កម្ពុជា ដែល​នេះ​ជា​តម្លៃ​ធ្ងន់ធ្ងរ​មួយ​៕ K​

No comments:

Post a Comment

yes