សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

មាន​ករណី​រិះគន់​ថា​ មេព្រៃ​ចាប់​ឈើ​យក​តែ​ឈើ​មុខកាត់​តូចៗ​ តែ​មុខ​កាត់​ធំៗ​ឱ្យ​ឈ្មួញ​វិញ​


​ខេត្ដរតនគិរី​ ៖​ ករណី​ចុះ​បង្ក្រាប​ប្រមូល​គំនរ​ឈើ​កាលពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១២​ នៅ​ចំណុច​ផ្លូវ​បំបែក​ចេញពី​ផ្លូវ​វ៉ឺ​ន​សៃ​ខាងជើង​ ជាប់​ ព្រំប្រទល់​ដី​ក្រុមហ៊ុន​ម៉ា​ន​យ៉ាង​ខេ​ ស្ថិត​នៅ​ភូមិ​-​ឃុំ​ភ្នំ​កុក​ ស្រុក​វ៉ឺ​ន​សៃ​ ដោយ​កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​សង្កាត់​វ៉ឺ​ន​សៃ​ និង​ផ្នែក​ស្រុក​អូរ​ជុំនោះ​ បែរជា​រង​នូវ​ការ​រិះគន់​ថា​ ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ប្រមូល​តែ​គំនរ​ឈើ​ដែល​មានមុខ​ កាត់​តូចៗ​ ចំណែកឯ​ឈើ​ដែល​មានមុខ​ កាត់​ធំៗ​ បែរជា​ទុក​ឱ្យ​ក្រុម​ឈ្មួញ​ប្រមូល​យក​ ដែល​គេ​សង្ស័យ​ថា​ អាច​ពាក់ព័ន្ធ​ទៅ​នឹង​ផលប្រយោជន៍​ណាមួយ​ ។​
​បើ​ទោះជា​សមត្ថកិច្ច​មិន​បាន​ប្រាប់​ អត្ដសញ្ញាណ​ម្ចាស់​ឈើ​ ប៉ុន្ដែ​ឈ្មួញ​ខ្លះ​បាន​បញ្ជាក់​ថា​ ឈើ​ដែល​គរ​ទុក​អ​នា​ធិ​ប​តេ​យ្យ​នៅ​តាម​ដងផ្លូវ​ គឺជា​ឈើ​របស់​ឈ្មោះ​ សុង​ ពីព្រោះ​ពេល​មាន​វត្ដមាន​សមត្ថ​ កិច្ច​រដ្ឋបាល​ព្រៃឈើ​បញ្ជា​ឱ្យ​កម្មករ​លើក​ឈើ​ដាក់​លើ​គោ​យន្ដ​កែ​ច្នៃ​ ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ស្នាក់​ការ​ គេ​បានឃើញ​ វត្ដមាន​ឈ្មួញ​សុង​ ហ៊ាន​បញ្ជា​ទៅ​លើ​កម្មករ​មិន​អនុញ្ញាត​ឱ្យ​លើក​ឈើ​ធំៗ​ នៅ​ចំពោះ​មុខ​រដ្ឋបាល​ព្រៃឈើ​រហូត​ដល់​ជា​ លទ្ធផល​ការ​ប្រមូល​គំនរ​ឈើ​របស់​រដ្ឋ​ បាល​ព្រៃឈើ​ប្រមូល​តែ​ឈើ​ដែល​មាន​ មុខកាត់​តូចៗ​ ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​ទាំង​យប់​ ។​ ចំណែកឯ​ឈើ​ដែល​មានមុខ​កាត់​ធំៗ​ បែរជា​រដ្ឋបាល​ ព្រៃឈើ​ទុក​ឱ្យឈ្មោះ​ សុង​ ជា​អ្នក​ប្រមូល​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ ក្រុមហ៊ុន​ម៉ា​ន​យ៉ាង​ខេ​អស់រលីង​ ។​

​សមត្ថកិច្ច​ខ្លះ​បាន​លើក​ឡើង​ថា​ ឈ្មោះ​ សុង​ កន្លង​ទៅ​គឺជា​អ្នក​ដឹកឈើ​ប្រណីត​ ដែល​សមត្ថកិច្ច​និង​រដ្ឋបាល​ព្រៃឈើ​ទុក​ ជា​ប្រយោជន៍​ឆ្នាំងបាយ​ មិន​ខុស​អី​ក្នុង​ ករណី​ចុះ​មក​បង្ក្រាប​ប្រមូល​គំនរ​ឈើ​នេះ​ បន្ទាប់​ពី​ដឹង​ថា​ ឈើ​របស់​ឈ្មួញ​ សុង​ រដ្ឋបាល​ព្រៃឈើ​បែរជា​ទុក​លទ្ធភាព​ឱ្យ​ ឈ្មួញ​ សុង​ ដឹក​យក​ឈើ​ដែល​មានមុខ​កាត់​ធំៗ​ ហើយ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ដឹក​យក​តែ​ឈើ​មុខកាត់​តូចៗ​មក​រក្សា​ទុក​ ដែល​គេ​ចាត់​ទុក​ថា​ ករណី​នេះ​ អាច​នឹង​ មានការ​ផ្ដល់​ប្រយោជន៍​ណាមួយ​ ៕

No comments:

Post a Comment

yes