សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 25, 2012

លោ​ក​ស្រី​ ​អ៊ុ​ង​សា​ន​ ​ស៊ូ​ជី​ ​ថ្លែង​ទា​ម​ទារ​សិ​ទ្ធិ​ឲ្យ​ជ​ន​​ជា​តិ​ភា​គ​តិ​ច​


ណៃពិដោរ ៖ លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​គណបក្សប្រឆាំង​នៅ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ពុធ​នេះ ​បាន​អំពាវនាវ​ឲ្យ​បង្កើត​ច្បាប់​មួយ ​ដើម្បី​ការពារ​ដល់​ជនជាតិភាគតិច​ទាំងឡាយ​នៅក្នុង​ប្រទេស។ ការ​លើក​ឡើង​របស់ លោកស្រី ស៊ូ​ជី បាន​ធ្វើឡើង​ពេល​ដែល​លោកស្រី​ថ្លែង​សុន្ទរកថា​ជា​លើកដំបូង ដែល​មិន​ធ្លាប់​មាន​ក្នុង​សភាជាតិ​មី​យ៉ាន់​ម៉ា។
តាម​សារព័ត៌មាន Channel News Asia បាន​ដកស្រង់​សំដី លោកស្រី ស៊ូ​ជី ដែល​ថ្លែង​ថា «ដើម្បី​ក្លាយជា​សហភាព​មួយ ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ ការគោរព​សិទ្ធិ សមភាព ខ្ញុំ​សូម​អំពាវនាវ​ដល់​សមា​ជិ​ក​សភា​ទាំងអស់ ត្រូវ​ពិភាក្សា​អំពី​ការ​អនុម័ត​ច្បាប់ ដែល​ចាំបាច់​បំផុត​សម្រាប់​ផ្តល់​សិទ្ធិ​ស្មើគ្នា​ដល់​ជនជាតិភាគតិច​ទាំងឡាយ ​ក្នុង​ប្រទេស​នេះ»
គួរ​បញ្ជាក់​ថា ចាប់តាំងពី​ការ​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៨  ប្រទេស​មី​យ៉ាន់​ម៉ា បាន​ជួបប្រទះ​សង្គ្រាមស៊ីវិល​ក្នុង​ផ្នែក​មួយចំនួន ដែល​កើតឡើង​ដោយសារ​ការ​ងើប​បះបោរ​របស់​ជន​ជាតិ​ភាគតិច ដែល​មាន​ច្រើន​នៅ​គ្រប់​តំបន់​ក្នុង​ប្រទេស។

ក្រុម​ជនជាតិភាគតិច​ទាំងនោះ ហាក់ដូច​ជា​មាន​មន្ទិលសង្ស័យ​ចំពោះ​ការគ្រប់គ្រង​ប្រទេស ទៅលើ​ប្រជាជាតិ​មី​យ៉ាន់​ម៉ា ចម្រុះ​ជាតិ​សាសន៍​ ដោយ​ក្នុង​នោះ ក៏មាន លោកស្រី ស៊ូ​ជី ផង​ដែរ។ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​ជនជាតិភាគតិច រ៉ា​ឃី​ន កាន់សាសនា​ព្រះពុទ្ធ ជាមួយ​ជនជាតិភាគតិច​ឥស្លាម រ៉ូ​ហ៊ីង​យ៉ា បាន​បង្ហាញ​រួច​ទៅហើយ​ចំពោះ​ការ​បែក​បាក់​កាន់តែ​ធ្ងន់ធ្ងរ​នៅក្នុង​សង្គម​មី​យ៉ាន់​ម៉ា ដែល​មាន​ជនជាតិ​ចម្រុះ​ជាច្រើន ហើយ​ការ​ដោះស្រាយ​ទៀតសោត ក៏​ត្រូវ​​តែ​មាន​ជាបន្ទាន់​ផង​ដែរ ដើម្បី​កុំ​ឲ្យ​បែកបាក់​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ថែមទៀត៕

No comments:

Post a Comment

yes