សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

លោក ស ខេង ត្រូវតែចាត់ការមន្រ្តីប៉ូលីសស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានប្រព្រឹត្ត អំពើពុករលួយជាប្រព័ន្ធក្នុងការជំរិតទារប្រាក់ពីប្រជាពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង

អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា កំពុងតែចាក់ឬសយ៉ាង​ជ្រៅនៅ​ក្នុងសង្គមកម្ពុជា​បច្ចុប្បន្ន
ដោយពុំមានការថមថយនោះឡើយ បើទោះបីជាច្បាប់ប្រឆាំងអំពើពុករលួយបានដាក់ឲ្យប្រើ​ប្រាស់ជាធរមានហើយក្តី ។ 

ជាមួយគ្នានោះការចុះធ្វើអត្តសញ្ញាណប័ណ្ណពីសំណាក់មន្រ្តីមានសមត្ថកិច្ច ក៏បានឃុំឃិតគ្នាប្រ​ព្រឹត្តអំពើពុករលួយផងដែរ នៅស្ទើរគ្រប់ទីកន្លែង ដែលមានលក្ខណៈជាប្រព័ន្ធ ដោយពួកគេគ្មាន ខ្លាចញញើតនិងច្បាប់សូម្បីតែបន្តិច ដែលករណីនេះលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ត្រូវ តែចាត់វិធានការជាបន្ទាន់ចំពោះមន្រ្តីសមត្ថកិច្ចដែលឃុំឃិតគ្នាប្រព្រឹត្តអំពើពុករលួយធ្វើបាបរាស្រ្ត បែបនេះ ។

បើយោងតាមសេចក្តីរាយការណពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ​មក​បាន​ឲ្យ​ដឹង​ថា ការចុះ​ធ្វើ​អត្តសញ្ញា​ណប័ណ្ណជូន​ពលរដ្ឋ ពីសំណាស់សមត្ថកិច្ចនៅ​ក្នុង​ស្រុក​បាភ្នំ ខេត្តព្រៃវែង គឺបានប្រព្រឹត្ត អំពើពុករលួយដោយបានតម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​ចាប់ពី​ប្រាំពាន់រៀល ទៅ​ដល់ពីរ​ម៉ឺនរៀល​ក្នុង​ម្នាក់ៗ


ប្រភពខាងលើបានបន្តថា ការប្រព្រឹត្តអំពើពុករលួយពីសំណាក់សមត្ថកិច្ចដោយជុំរិតទាលុយពីប្រ ជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណបណ្ណ​នេះ​ គឺគេបាន​រៀបចំ​ឡើង​ដែលមានលក្ខណៈជា​ប្រព័ន្ធ ដោយ​នៅអធិការស្រុក ដែលជាទីកន្លែងធ្វើ​អត្តសញ្ញាណបណ្ណ​ជូន​ពលរដ្ឋ​នោះ គឺគេមិនបានជំរិត​ទាប្រាក់ពីប្រជាពលរដ្ឋនោះទេ ប៉ុន្តែប្រជាពលរដ្ឋដែលបានចូលទៅធ្វើអត្តសញ្ញាណបណ្ណនៅទី នោះ​បានប្រាប់ថា នៅទីតាំងដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណនោះ គឺមិនមានក្រដាសឯកសារ​គ្រប់គ្រាន់ឡើយ ហើយ​ពួកគាត់ដែលចង់បានឯកសារ ដូចជាក្រដាសបំពេញសំរាប់ថតរូប ឬធ្វើ
លិខិត​បញ្ជាក់ផ្សេងៗ ត្រូវទៅទិញនៅផ្ទះរបស់អធិការស្រុកបាភ្នំឈ្មោះ កែវ សារឿន ហើយឯក
សារមួយ​ចំនួនទៀតត្រូវទៅទិញនៅផ្ទះរបស់មន្ត្រីប៉ូលីសឈ្មោះ អ៊ុច សុខា និងផ្ទះរបស់មន្ត្រីប៉ូលីសម្នាក់​ទៀត ដែលពលរដ្ឋស្គាល់ឈ្មោះថា ម៉ាប់ ប្រភពខាងលើបានបន្តថា ប្រសិនបើ​ប្រ​ជា​ពលរដ្ឋរូបណា មិនទៅ​ទិញឯកសារតាមទីតាំងផ្ទះរបស់មន្រ្តីប៉ូលីសខាងលើ ដែលគេបានរៀបចំទុកនោះទេ ពួកគាត់មិនអាចធ្វើអត្តសញ្ញាណបណ្ណពលរដ្ឋខ្មែរ​បានឡើយ ព្រោះមូលហេតុ​ដោយ​សារ​តែពួកគាត់​មិនមាន ឯកសារគ្រប់គ្រាន់សម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណ ។

ទាក់ទងទៅនិងការប្រព្រឹត្តអំពើពុករលួយរបស់សមត្ថកិច្ចស្រុកបាភ្នំ ខេត្តព្រៃវែង ខាងលើនេះ ជំទប់ទី២របស់គណបក្ស សម រង្ស៊ី ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង លោក ថៅ ថាក បានប្រាប់​ឲ្យ​ដឹងថា ប្រជាពលរដ្ឋដែល​ទៅទិញក្រដាសឯកសារនៅផ្ទះរបស់អធិការស្រុក ឬផ្ទះរបស់លោកអ៊ុច សុខា ត្រូវគេតំរូវឲ្យបង់ប្រាក់ ឬហៅ​ថាជាការទិញឯសារក្នុងការធ្វើអត្តសញ្ញាណប័ណ្ណនោះ គឺគេ​បានតម្រូវឲ្យបង់ចាប់ពីប្រាំពាន់រៀល រហូតដល់ពីរម៉ឺនរៀល​មែន

ជំទប់ទី២របស់គណបក្ស សម រង្ស៊ី បានឲ្យដឹងបន្តទៀតផងដែរថា ផ្ទះរបស់លោកអធិការ​ស្រុក កែវ សារឿន គឺនៅក្នុងភូមិស្វាយទក ឃុំស្ពឺក ស្រុកបាភ្នំ ឯផ្ទះរបស់មន្ត្រីប៉ូលីសឈ្មោះ អ៊ុចសុខា គឺនៅភូមិស្នួល ឃុំស្ពឺក​ ស្រុកបាភ្នំ ដែលជាទីតាំងដាច់ដោយឡែកពីគ្នា ពីទីតាំងធ្វើអត្តសញ្ញាណណ្ណជូនពលរដ្ឋ ។លោក ថៅ ថាក ជំទប់ទី២របស់គណបក្ស សម រង្ស៊ី បានប្រាប់ទៀតថា ការចាប់ផ្តើមធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែងនេះ គឺចាប់ផ្តើម
ឡើងតាំងពីខែកក្កដាមកម្លេះ ដែលពេលនេះគឺជិតចប់ទៅវិញហើយ ប៉ុន្តែដោយសារតែមានការរំខានដូចជា​តំរូវឲ្យបង់ប្រាក់ និងការរងចាំយូរខាតបង់ពេលវេលារបស់ពួកគាត់ដែលជារដូវធ្វើស្រែ ចំការ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំ ក៏ដូចជាកម្មកររោងចក្រកាត់​ដេរ នៅមិនទាន់បានធ្វើ​អត្តសញ្ញាណប័ណ្ននៅឡើយ​ទេ

ចំណែកឯលោក ទៀប ង សមាជិកក្រុមប្រឹក្សាស្រុកបាភ្នំ របស់គណបក្ស សម រង្ស៊ី ខេត្តព្រៃវែង ក៏បានបញ្ជាក់ប្រាប់ផងដែរថា រឿងនេះលោកក៏បានទទួលពត៌មានពីប្រជាពលរដ្ឋផងដែរ ។ ហើយវាដូចនឹងអ្វីដែលលោក ថៅ ថាត ជំទប់ទី២ បានលើកឡើង គឺមានការលក់ក្រដាសឯកសារនៅផ្ទះរបស់មន្ត្រីប៉ូលីសប៉ុស្តិ ដែលជា​សកម្មភាពផ្ទុយទៅនឹងច្បាប់បានកំណត់ ជាមួយគ្នានោះ​លោកបាន​កត់សំគាល់ឃើញថា រឿងនេះហាក់បានធ្វើជាប្រព័ន្ធ ដោយមានការរៀបចំទុកជាមុន ដោយនៅអធិការស្រុក គេមិនឲ្យមានឯកសារគ្រប់គ្រាន់នោះទេ ហើយដើម្បីអាចធ្វើអត្ត​សញ្ញាណ​ប័ណ្ណ​បានគ្រប់លក្ខណ្ឌ លុះត្រាតែទៅទិញក្រដាសឯកសារនៅផ្ទះរបស់អធិការ​ស្រុក ឬផ្ទះរបស់ប៉ូលីសស្រុកជាដើម ដែលករណីនេះលោកចាត់ទុកថា ជាល្បិចក្នុងការប្រព្រឹត្ត​អំពើពុក​រលួយ ដែលគេ​បានរៀបចំឡើង ដើម្បីជំរិតយកលុយពី​ប្រជាពលរដ្ឋ ។ លោកថាលោកនឹងជជែកដេញដោល ដើម្បីវែកមុខមន្ត្រីខិលខូចទាំងនោះ ដោយនឹង​លើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាស្រុក

សូមជំរាបថា ក្នុងការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ នៅស្ទើគ្រប់ទីកន្លែង តែងធ្លាយពត៌មានថា​ មានការជំរិតយកលុយពីប្រជាពលរដ្ឋ តាមរូបភាពផ្សេងៗគ្នា ហើយតិចច្រើនតាមកន្លែងទាំងនោះ ដូនេះក្រសួងមហាផ្ទៃដែលមានលោក ស ខេង ជារដ្ឋមន្រ្តី ត្រូវតែតាមដាន និងវែកមុខមន្ត្រីខិលខូចទាំងនោះ ដើម្បីធានាថា ក្រសួងពិត ជាមានឆន្ទៈចង់ឲ្យ​ប្រជាពលរដ្ឋគ្រប់រូបទទួលបានអត្តសញ្ញាណបណ្ណពលរដ្ឋខ្មែរគ្រប់គ្នា ។ ហើយមួយវិញទៀត ក្រសួងមហាផ្ទៃ គឺត្រួវ​តែមាន​សុឆន្ទៈ ប្រឆាំងដាច់ខាតការយកលុយពីប្រជាពលរដ្ឋ ក្រៅសេវា ក្នុងការធ្វើអត្តសញ្ញាណ្ណជូនប្រជាពលរដ្ឋរបៀប​នេះ មានន័យថា មិនលើកទឹកចិត្តចំពោះសកម្មភាពជំរិតយកលុយពីពលរដ្ឋនោះទេ

សូមជំរាបជូនផងដែរថា នាពេលកន្លងមក ជនអន្តប្រវេសន៏យួនខុសច្បាប់ដែលមករស់នៅលើ​ទឹកដីខ្មែរ ពួកគេធ្លាប់បានអួតអាងថា ពួកគាត់បានធ្វើអត្តសញ្ញាណបណ្ណស្ទើគ្រប់គ្នា ហើយគ្មាន​ការយកលុយនោះឡើយ និងរហ័សថែមទៀតផង ហើយការចុះធ្វើអត្តសញ្ញាណប័ណ្ណរបស់​សមត្ថកិច្ច គឺពួកគេត្រូវបានអាជ្ញាធរដើរប្រាប់ ឲ្យទៅធ្វើឲ្យបានគ្រប់គ្នាថែមទៀតផង  

No comments:

Post a Comment

yes