សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

អ្នក​ភូមិ​បុរីកី​ឡា​​ចោទ​តុលាការ​ ពុករលួយ​​មិន​អើ​ពើ​​បញ្ហា​​​អ្នក​ក្រីក្រ ទន់​ខ្សោយ​


គ្មាន​ញញើត​​មាត់​ឡើយ​  អំឡុង​ការ​តវ៉ា​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ នា​ព្រឹ​ក​ថ្ងៃ ព្រហស្បតិ៏ ​នេះ អតីត​អ្នក​​ភូមិ​​បុរីកីឡា​ដែល​ពោពេញ​​ដោយ​ការ​ឈឺ​ចាប់ បាន​​ដាក់​ការ​ជម្រុញ​​ឲ្យ​​តុលាការ​​ដោះ​ស្រាយ​បញ្ហា​​លំនៅដ្ឋាន​ ដែល​ប្រឈម​​ជា​មួយ​​ក្រុមហ៊ុន​​ផានអ៊ីម៉ិច​​ដែលស្និទ្ធ​នឹង​រដ្ឋាភិបាល​ ។​ហើយ​​បាន​ចោទ​ថា​ តុលាការ​​ពុករលួយ​​មិនអើ​​ពើ​ចំពោះ​​បញ្ហា​​ អ្នក​ក្រីក្រ ​ទន់ខ្សោយ​ ។​
អ្នកភូមិ លីសែង និងរើសកម្ទេចកម្ទីឥវ៉ាន់ បន្ទាប់ ពីផ្ទះ របស់ពួកគេ ត្រូវ បានកម្ទេច កាលពីថ្ងៃទី ៣មករា
ក្នុង​ចំណោម​អ្នក​​តវ៉ា​ប្រមាណជាង​​៦០នាក់​​ដែល​តំណាង​ឲ្យ​​អ្នក​ភូមិ​​បុរី​កីឡា​​ជាង​​១រយ​គ្រួសារ​កាល​ពី​ព្រឹក​មិញ​អ្នក ស្រី ជុំង៉ាន បាន​​និយាយ​ខ្លាំង​ៗ​ថា ” អ្នក​ក្រ​​គាត់​​មិន​​រក​​យុត្តិធម៌​​ឲ្យ​ទេ សំរាប់​​អ្នក​មាន​​​ដាក់​ពាក្យ​បណ្តឹង មើល​​ដូច​អ្នក​បឹង​កក់​ជាប់​គុកអញ្ចឹង​ដែរ ប៉ុន្មាន​នាក់ អ្នក​បុរីកីឡា​ជាប់​អញ្ចឹង​ដែរ​ បញ្ជូន​វឹងៗ​ទៅ​​ព្រៃ​ស ​ភ្លាម ។ ប៉ុន្តែ​​សំរាប់​អ្នក​មាន​វិញ គ្មាន​ជាប់​គុក​ទេ ។ ដូច​​ចុង​​ចោទ អ្នក​ស្រី ស៊ុយ​ ស៊ី​ផាន​ ជា​ដើម , គ្មាន​​ហៅមក​ទេ អត់​​ហ៊ាន​ហៅ​មក​ទេ ព្រោះ​គេ​​ញាត់​មាត់​​ជិត​ហើយ ដោយ​​សារ​លុយ” ។ ​
គួរបញ្ជាក់​ថា កាល​ពី​ឆ្នាំ​​២០០៤​​​ប្រជាពលរដ្ឋ​សហគមន៏​​បុរី​កីឡា និង ក្រុម​​ហ៊ុន​ផានអ៊ីម៉ិច​ ដែល​ក្នុង​នោះ​ មាន​រដ្ឋាភិបាល​​ជា​សាក្សី​ផង​​បាន​​យល​ព្រម​​នៅ​លើ​​កិច្ច​​សន្យា​​អ​ភិវឌ្ឍន៏​​នៅ​នឹង​កន្លែង​​​​ដោយ​​សាងសង់​​អគារ​​ចំនួន​​១០ល្វែង​ ជាថ្នូរ​​នឹង​ការ​ទទួល​បាន​​ផ្ទៃ​ដី​ផ្ទះ​​តូច​ៗ របស់​ប្រជាពលរដ្ឋ​។​ប៉ុន្តែ​ក្រុម​ហ៊ុន​​​​សាងសង់​បាន​​តែ​៨​​ល្វែង ជាហេតុ​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​​ជិត​៣​រយគ្រួសារ​ពុំ​មាន​បន្ទប់​អគារ​ស្នាក់​នៅ​។ ​ដោយ​ពុំ​ត្រឹម​តែ​ពុំ​​បាន​​ដោះ​ស្រាយ​ប៉ុណ្ណោះទេ​ ​កាល​ពី​ថ្ងៃ​ទី​ ៣​ខែ មករា ឆ្នាំ​២០១២ ជម្រក​ប្រជាពលរដ្ឋ​​ដែល​នៅ​​សេស​សល់​​ទាំង​​នោះ​​​​ត្រូវ​បាន​កម្ទេច​គ្មាន​សល់​​​ដោយ​ក្រុម​ហ៊ុន​និង​កម្លាំង​អាជ្ញាធរ​​ខណ្ឌ៧​​មករា ។

ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​​ថា ​ក្រុម​​ហ៊ុន​ផានអ៊ីម៉ិច​​បាន​​រំលោភ​​កិច្ច​សន្យា​ , ​​ចំពោះ​​ការបំពាន​នេះ​​ពួក​គាត់​បាន​​ដាក់​ពាក្យ​​ប​ណ្ដឹង​​ទៅ​កាន់​ស្ថាបន​​សា្ថធារណៈនានា​ រួម​ទាំង​ខុទ្ទការល័យ​របស់​នាយក​រដ្ឋមន្ត្រី​ផង រួមទាំង​ តុលាការ​ក្រុង​ភ្នំពេញ ប៉ុន្តែ​យុត្តិធម៌​​នៅ​​តែ​ពុំ​មាន​សម្រាប់​ពួក​គាត់​ឡើយ ៕

No comments:

Post a Comment

yes