សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

ធ្លាយ​រឿង​​​ចាប់​ខ្លួន ​ម៉ឹក ដារ៉ា បណ្ដាល​មក​ពី​បញ្ហា​នយោបាយ​​


ដោយ​រំជួល​ចិត្ត​ពេក​​​លោក ​ជា ឡេង​ ​ដែល​បង្ហាញ​មុខ​​ក្នុង​​បន្ទប់​​សវនាការ​​សាលាឧទ្ធរណ៏​អំឡុង​ថ្ងៃ​ទី​៤​កាល​​ពី​ម្សិលមិញ​​​​​​​បាន​សម្រក់​​ទឹកភ្នែក ហើយ​​និយាយ​ថា ការ​ចាប់​​ខ្លួន​លោក និង លោក ​ម៉ឹក ដារ៉ា អតី​តប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​​ថា បណ្ដាល​មក​ពី​រឿង​​នយោបាយ ។
លោក ម៉ឹក ដារ៉ា ពេល ត្រូវ បាន អនុរក្ស ពន្ធនាគារ បណ្ដើ ចុះ ពីសាល ជំនុំជម្រះ សាលា ឧទ្ធរណ៏
អតីត​មន្ត្រី​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿងញៀន​រូប​​នេះ​បាន​​និយាយ​​ថា ​​មាន​ជម្លោះ​កាច់​កុង​ប៉េង​ជើងគ្នា​​ដ៏​រ៉ាំរ៉ៃ រវាង​​​លោក ម៉ឹក ដារ៉ា និង​អនុប្រធាន​​របស់​គាត់​​គឺ​លោក​ ខៀវ សាម៉ុន ដែល​បច្ចុប្បន្ន​​ជា​ប្រធាន​​នាយកដ្ឋាន​ប្រឆាំង​​ការ​ជួញ​ដូរ​គ្រឿងញៀន​​។
លោក ជា ឡេង បាន​លើក​ឡើង​​ថា​ ” ខ្ញុំ​ឈឺចាប់ណាស់​ជំពោះ​​រឿង​​នេះ ពី​ព្រោះ​វា​ជារឿង​អយុត្តិធម៌​ណាស់​ចំពោះ​ខ្ញុំ , អ្នក​ទាំង​អស់​ដឹង​​ទេ​​ថា នៅ​ពេល​​នោះ លោក ខៀវ ​សាម៉ុន មាន​​ជម្លោះ​​ជាមួយ​លោក ​ម៉ឹក ដារ៉ា..”។
គួរ​បញ្ជាក់​ថា លោក ម៉ឹក ដារ៉ា និង​លោក ជា ឡេង ដែល​ត្រូវ​បាន​​ចាប់​​ខ្លួន​​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​ ត្រូវ​ជាប់​ចោទ​ជា​ច្រើន​ករណី​​ទាក់ទង​​សំណុំ​​រឿង​គ្រឿងញៀន ដែល​ត្រូវ​បាន​​តុលាការ​​ខេត្ត​បន្ទាយ​មានជ័យ​ ​ផ្ដន្ទាទោស​​ឲ្យ​​ជាប់​ពន្ធ​នាគារ​​អស់​មួយ​​ជី​វិត ​កាល​ពី​អំឡុង​​ខែ មករា ដើម​ឆ្នាំ នេះ ៕

No comments:

Post a Comment

yes