សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

ថៃ​បាញ់​ស្លាប់​ទាហាន​ខ្មែរ​ពីរ​នាក់​ចូល​កាប់​ឈើ

បន្ទាយមានជ័យៈ ទាហាន​ព្រំ​ដែន​ខ្មែរ​ពីរ​នាក់ នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ស្លាប់ កាល​ពី​ថ្ងៃ​សុក្រ ខណៈ​ពេល​ពួក​គេ ចូល​ព្រៃ​ទៅ​ក្នុង​ទឹក​ដី​ថៃ ក្នុង​ជម្រៅ​ប្រមាណ ៥ គីឡូ​ម៉ែត្រ ដើម្បី​អូស​ឈើ​គ្រញូង។
លោក ឈិត ឈន នាយ​រង​សេនាធិការ ខេត្ត​ឧត្តរមានជ័យ មាន​ប្រសាសន៍ កាល​ពី​ម្សិល​មិញ​ថា ទាហាន​ខ្មែរ​ពីរ​នាក់ នៅ​កង​កាំ​ភ្លើង​ធំ ចំណុះ​កង​ពលតូច​ថ្មើរ​ជើង​លេខ ៤២ ត្រូវ​បាន​ទាហាន​ការ​ពារ​ព្រំដែន​ថៃ​មួយ​ក្រុម បាញ់​ស្លាប់​នៅ​វេលា​ម៉ោង​ប្រមាណ​៣ និង ៣០ នាទី​រសៀល ថ្ងៃ​សុក្រ នៅ​ពេល​ដែល​ពួក​គេ ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ក្នុង​ស្រុក​កាប់​ជើង​ ខេត្ត​សុរិន្ទ ប្រហែល​ជា ៥ គីឡូម៉ែត្រ ដើម្បី​អូស​ឈើ​ក្រញូង ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា។
លោក​ឈិត ​ឈន បញ្ជាក់​ថា៖​«យើង​មិន​ដឹង​ថា​ មាន​ទាហាន​ខ្មែរ​ប៉ុន្មាន​នាក់​ចូល​ទៅ​អូស​ឈើ​គ្រញូង​នោះ​ទេ តែ​យើង​ដឹង​ថា​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​ពីរ​នាក់​ហើយ​គេ​រឹប​អូស​បាន កាំ​ភ្លើង​អាកា ២ ដើម​អាយ​កូម ១ ​គ្រឿង​និង​គ្រាប់​កាំភ្លើង​ជា​ច្រើន​គ្រាប់​ទៀត»។ លោក​បន្ថែម​ថា សាក​សព​ទាហាន​ខ្មែរ​ទាំង​ពីរ​នាក់​នោះ ត្រូវ​បាន​ភាគីថៃ ប្រគល់​មក​ឲ្យ​ភាគី​កម្ពុជា​វិញ​កាល​ពីរ​សៀល​ថ្ងៃ​សៅរ៍ តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់។

លោក​ម៉ៅ សំណាង​នាយ​ប៉ុស្តិ៍​កូន​ក្រៀល​ ក្រុង​សំរោង បាន​ឲ្យ​ដឹងថា​ ទាហាន​ខ្មែរ​ទាំង​ពីរ​នាក់​នោះ​ ឈ្មោះ ស៊ុត វិន អាយុ ២៣ ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​ ជប់គគី​រនិង​ម្នាក់​ទៀត​ឈ្មោះ​យួន នាត អាយុ ៥៣ ឆ្នាំ​រស់​នៅ​ភូមិ​ជ្រឹង​ខាងកើត ឃុំ​កូន​ក្រៀល​ក្រុង​សំរោង។
លោក​ម៉ៅ សំណាង​ថ្លែង​បញ្ជាក់​ថា​៖«ទាហាន​ទាំង​ពីរ​នោះ ​ត្រូវ​ទាហាន​ថៃ​បាញ់​ត្រូវ​ម្នាក់ៗ​ពីរ​គ្រាប់ លើ​ដើម​ដោះ​ខាង​ឆ្វេង​ស្លាប់​នៅ​កន្លែង​កើត​ហេតុ»។
លោក​ស្រី ណារ៉េន​អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក ខេត្ត​ឧត្តរមាន​ជ័យ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ ២០១២ នេះ​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ខេត្ត​ឧត្តរ​មានជ័យ ប្រហែល​ជា ១៥ នាក់​ហើយ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ស្លាប់ ហើយ​ភាគ​ច្រើន​នៃ​អ្នក​ដែល​ស្លាប់​នោះ​ ជា​អ្នក​ចូល​ព្រៃ​កាប់​ឈើ​ខុស​ច្បាប់។ ការ​ស្លាប់​នេះ មាន​ការ​កើន​ឡើង​ច្រើន​ជាង​ពី​ឆ្នាំ ២០១១ ដែល​មាន​ចំនួន​ស្លាប់​ត្រឹម​តែ ១១ នាក់​ប៉ុណ្ណោះ​ពេញ​មួយ​ឆ្នាំ។
លោក​ស្រី ណារ៉េន​បញ្ជាក់​ថា៖​«វាជា​ការ​បារម្ភ ចំពោះ​ការ​កើន​ឡើង​ចំនួន​អ្នក​ស្លាប់​នេះ។ មូល​ហេតុ​ចម្បង​គឺ​ដោយ​សារ​ពួក​គាត់​ក្រីក្រ ហើយ​មាន​ក្រុម​អ្នក​មាន​និង​មន្ត្រី​សមត្ថកិច្ច​មួយ​ចំនួន​ជួល​ពួក​គេ ឲ្យ​ចូល​ព្រៃ​កាប់​ឈើ​បែប​នេះ»៕

No comments:

Post a Comment

yes