សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

Apple និង Google នឹងគ្រប់គ្រងទីផ្សារ ស្មាតហ្វូន៩៨ ភាគរយនៅឆ្នាំនេះ!

Photo by Looking Today

ក្រុមអ្នកវិភាគពីក្រុមស្រាវជ្រាវ ទីផ្សារហិរញ្ញវត្ថុ Global Equities Research បាននាំយកនូវព័ត៌មាន អាក្រក់មួយចំនួនសម្រាប់ ក្រុមហ៊ុន Microsoft និង Research in Motion ។ នៅក្នុងបទសម្ភាស៍ ជាមួយសារព័ត៌មាន eWeek លោក Trip Chowdhry ដែលជាអ្នកវិភាគក្នុងក្រុម ខាងលើ បានព្យាករណ៍ថា ក្រុមហ៊ុន Apple និង Google នឹងគ្រប់គ្រង់ទីផ្សារ ទូរស័ព្ទទាំងមូលទូទាំង ពិភព លោក ក្នុងឆ្នាំ ២០១២នេះ ចំនួន ៩៨ភាគរយ។ ចំនួននេះ មិនមានសម្រាប់ អ្នកជាប់លំដាប់ថ្នាក់ លេខ៣ នោះទេ។ ក្រុមហ៊ុន Nokia, Microsoft និងក្រុមហ៊ុន RIM ទាងបីក្រុមហ៊ុននេះ នឹងទទួលបាន ទីផ្សារនៅសល់ត្រឹមតែ ២ភាគរយប៉ុណ្ណោះ។
សា្ថប័នវិភាគ សហប្រតិបត្តិការទីផ្សារ IDC កាលពីខែសីហាកន្លង ទៅបានរកឃើញថា ក្រុមហ៊ុនGoogle និង Apple បានគ្រប់គ្រង់ទីផ្សារទូរស័ព្ទ ទូទាំងពិភពលោកបានតែចំនួន ៨៥ភាគរយ តែទោះបីជាយ៉ាង លោក Chowdhry នៅតែអះអាងចំពោះ ការព្យាករណ៍របស់លោក ថាពិតជាត្រឹមត្រូវ។ លោក Chowdhry បាននិយាយថា “ការព្យាករណ៍វាមិនសំខាន់ អាស្រាយលើចំនួនមនុស្ស ដែលយើង ស្ទុង មតិនោះទេ សំខាន់នៅពេលយើងសួរមនុស្សបីនាក់ ហើយទាំងបីនាក់នោះនិយាយដូចគ្នា ដឹងថា ការព្យាករណ៍ ត្រឹមត្រូវហើយ។ សម្រាប់ការព្យាករណ៍របស់លោកវិញ លោក បានជួបសម្ភាស៍ជាមួយ អ្នកជំនាញបង្កើត iOS ចំនួន ១៥នាក់ និងក្រុម Developer ប្រព័ន្ធ Android ប៉ុណ្ណោះ ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ បច្ចេកវិទ្យាទូរស័ព្ទផ្សេងគ្នា។ ភាគរយទទួលបាននេះ អាស្រាយលើសញ្ញាលោតលើ កម្មវិធីទីផ្សារ mobile marketplace របស់ក្រុម Developer។

លោកបានបន្តថា “បើអ្នកក្រឡេកមើលទៅក្រុមហ៊ុន Apple វិញ ពួកគេមានទូរស័ព្ទចំនួន ៤០០ លានគ្រឿង នៅក្នុងទីផ្សារ ជាមួយអ្នកប្រើប្រាស់ credit card ច្រើនជាង ៤០០លាននាក់ នៅក្នុងប្រព័ន្ធទិន្នន័យរបស់ពួកគេ ដែលជាកន្លែងក្រុមវិស្វករ អាចដឹងពីសក្តានុពលលក់ apps របស់ពួកគេ។ ទោះបីជាយ៉ាងណា ក៏មានអ្នកវិភាគយ៉ាង ហោចណាស់ម្នាក់ មិនយល់ព្រមតាម ការព្យាករណ៍ខាងលើនេះដែរ ចំពោះ ការលើកឡើងថា ក្រុមហ៊ុនពីរបានគ្រប់គ្រង់ទីផ្សារ ៩៨ភាគរយ ជាអាចជាការពិត ប៉ុន្តែក្រុមហ៊ុន Microsoft ក៏មិនធម្មតាដែរ ដោយក្រុមហ៊ុនក៏រក ចំណូលបានច្រើន មានកម្មវិធីកម្សាន្តលក់ នៅលើទីផ្សារជាច្រើន ដូចនេះវានឹងអាចនឹងទទួល បានទីផ្សារច្រើនជាង ២ ភាគរយ៕

No comments:

Post a Comment

yes