សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់

ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់

សៀមរាបះ·ទឹក​ជំនន់​​ដោយសារ​ភ្លៀង​ខ្លាំង​បាន​ចាប់​ផ្តើម​ជន់​លិច​ផ្លូវ​ថ្នល់ និង​ស្រែ​ចំការ​ជា​ច្រើន​ហិកតារ​នៅ​តាម​ឃុំ​មួយ​ចំនួន នៃ​​ស្រុក​ពួក ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប រយៈពេល ២-​៣​ថ្ងៃ​ចុង​ក្រោយ​នេះ។
មន្ត្រី​សាលា​ស្រុក​ពួក​បាន​ឱ្យ​ដឹង​ថា រយៈពេល ២-​៣​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់​នៅ​ក្នុង​ឃុំ​ល្វា បាន​ចាប់​​ផ្តើម​​​​​​ជម្លៀស​ចេញ​ពី​លំនៅឋាន​​​ទៅ​រក​ទីទួល​​​សុវត្ថិភាព បន្ទាប់ពី​មាន​ទឹក​​ជន់​ខ្លាំង បណ្តាល​​ឱ្យ​លិច​ភូមិឋាន និង​ស្រែ​​ចំការ​​​​​​​របស់​ពួកគេ។
លោក ពេជ្រ សុខាល័យ គឺ​ជា​អភិបាល​ស្រុក​ពួក បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​កញ្ញា ថា ទឹក​ជំនន់​ដែល​បណ្ដាល​​​​មក​ពី​ភ្លៀង​ខ្លាំង បាន​លិច​​វាលស្រែ​ចំការ​នៅ​តាម​ឃុំ​មួយ​ចំនួន ក្នុង​ស្រុក​របស់​លោក​រយៈពេល ២-​៣​ថ្ងៃ​​មក​ហើយ។
មន្ត្រី​ដដែល​បាន​បញ្ជាក់​​ថា ទឹក​ជំនន់​កំពុង​គំរាម​កំហែង​ទៅ​លើ​ឃុំ​ពី ៤ ទៅ ៥ ក្នុង​ចំណោម​ឃុំ​ទាំង​អស់​ចំនួន ១៤ នៅ​ក្នុង​ស្រុក​នេះ៖ «តាម​ពិត​ឃុំ​រើល វា​លិច​មុន​គេ ប៉ុន្តែ​ឥឡូវ​នេះ​វា​ស្រក​ចុះ​បន្តិច​វិញ​ហើយ ប្រហែល​ជា​ជិត ១​តឹក​ដែរ។ មក​ទល់​នឹង​ពេល​នេះ​ មាន​តែ​ឃុំ​ល្វា​មួយ​ទេ​ដែល​បាន​ជម្លៀស​ចេញ​ពី​តាម​ភូមិ​មក​នៅ​តាម​ថ្នល់ ដោយសារ​ភាព​លិច​លង់​រឹតតែ​ខ្លាំង។
មាន​ឃុំ​ផ្សេង​ទៀត​ក៏​លិច​ដែរ ដូច​ជា​នៅ​ឃុំ​យាង ក៏​វា​មាន​លិច​ផ្លូវ​ទំនាក់​ទំនង​ក្នុង​ភូមិ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​បញ្ហា​លិច​ដល់​ផ្ទះ​សម្បែង​នៅ​ឡើយ​ទេ។ ការ​លិច​លង់​មាន ៤ ទៅ ៥​ឃុំ ប៉ុន្តែ​ឃុំ​ចំនួន ២​ទៀត​នោះ អត់​ទាន់​រាយការណ៍​មក​ច្បាស់ ព្រោះ​យើង​អត់​អាច​ធ្វើ​ដំណើរ​ទៅ​បាន​ទេ ទាល់​តែ​ជិះ​ទូក»
ទោះ​យ៉ាង​ណា​រហូត​មក​ដល់ពេល​នេះ អាជ្ញាធរ​ស្រុក​ពួក នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ចំនួន​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ដែល​បាន​​ជម្លៀស​ចេញ​ពី​លំនៅឋាន និង​មាន​ដី​ស្រែ​ចំការ​​ចំនួន​​ប៉ុន្មាន​ហិកតារ​ កំពុង​​លិចលង់​នៅ​ក្នុង​ទឹក​ជំនន់​នោះ​ទេ។ អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា មាន​ក្មេង​ម្នាក់​បាន​លង់​ទឹក​ជំនន់​ស្លាប់​កាល​ពី​ពីរ​ថ្ងៃ​មុន នៅ​ក្នុង​ឃុំ​ពួក។
មន្រ្តីសាលាស្រុកពួកក៏ដូចជាអភិបាលស្រុកពួកជាមនុស្សកំជិលផះ។ទឹកលិចពីរបីថ្ងៃទៅហើយនៅមិនដឹងចំនួនពិតប្រាកដ។លោកថាទៅមិនរួចទាល់តែជិះទូក! ហើយម៉េចក៏មិនជិះទូកទៅ? ស្រុកពួកជាស្រុកធ្វើទូកលក់ ហេតុអីក៏លោករកទូកមួយជិះទៅមើលអ្នកស្រុកលិចទឹក ដើម្បីដឹងថាពួកគេត្រូវការអី។ មន្រ្តីបែបនេះគួរតែតំកើងឋានៈជាមន្រ្តីអានការសែតទើបសម។ចំជាផះកណ្តាលចង្រ្កានមែន។បើកិច្ចការដែលទាក់ទងនឹងលុយវិញ អូ! បុរសនេះត្រចៀកក៏វ័យ ដៃក៏រហ័ស! ហេ ហេ....!

No comments:

Post a Comment

yes