សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 14, 2012

សម រង្ស៊ី ៖ ខ្ញុំនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ ដើម្បីដឹកនាំគណបក្ស សង្គ្រោះជាតិ ចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៣

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្ស​ សង្គ្រោះជាតិ បានធ្វើការប្រកាសជាសារធារណៈពីប្រទេសហ្វី លីពីន នៅក្នុងពិធីបើកសម្ភោធទីស្នាក់ការកណ្តាល និងលើកស្លាករបស់គណបក្ស សង្គ្រោះជាតិ  កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះថា លោកនិងវិលត្រឡប់មកកាន់ប្រទេស កម្ពុជាវិញនៅពេលឆាប់ៗខាងមុខ ដើម្បីដឹកនាំគណបក្ស សង្គ្រោះជាតិ ក្នុងការចូលរួមបោះឆ្នោត នៅឆ្នាំ២០១៣ ក្នុងការតតាំងជាមួយនិងគណបក្សកាន់អំណាចសព្វថ្ងៃដែលដឹកនាំប្រទេសជាតិ​ទៅដល់រណ្តៅមរណៈហើយនោះ ។

លោក សម រង្ស៊ី បានបញ្ជាក់មកកាន់សមាជិក សមាជិការរបស់គណបក្ស សង្គ្រោះជាតិ និងអ្នក គាំទ្រថា គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជានៅពេលនេះដែលសំខាន់គឺ​មានតែពីរ​ប៉ុណ្ណោះ​នោះគឺគណបក្សរបស់អ្នកប្រជាធិបតេយ្យដែលតំណាងដោយគណបក្ស សង្គ្រោះជាតិ និងគណបក្សកាន់អំណាចសព្វថ្ងៃតំណាងដោយគណបក្សប្រជាជន ។
លោកថា គណបក្សប្រជា​ជន ក្រោមការគ្រប់គ្រងប្រទេសអស់រយៈពេលជិត៣០មកនេះ បានធ្វើឲ្យប្រទេសជាតិវិនាសហិន​ហោចស្ទើរតែអស់ទៅហើយ ក្នុងនោះការគោរពសិទ្ធិមនុស្សក៏មានការធ្លាក់ចុះយ៉ាងខ្លាំង ប្រជាធិ បតេយ្យបាននិងកំពុងតែដើរថយក្រោយ ទ្រព្យសម្បត្តិជាតិត្រូវវិនាសហិនហោចស្ទើរតែក្លាយទៅ ជាសូន្យ ជនអន្តប្រវេសន៏បានហូរចូលមកកាន់តែច្រើនឡើងៗ ទឹកដីត្រូវបានបាត់បង់​ទៅប្រទេស​ជិត​ខាងបន្តិច​ម្តងៗ តាមរយៈការបោះបង្គោលព្រំដែន នឹងសម្បទានដីសេដ្ឋកិច្ចដែល​មានរយៈ​ពេលយូររហូតដល់៩៩ឆ្នាំ ។

លោក សម រង្ស៊ី បានមានប្រសាសន៏បន្តថា តែប្រសិនបើប្រទេសកម្ពុជាដឹកនាំដោយអ្នកប្រជាធិ បតេយ្យវិញ នោះប្រទេសជាតិនិងមានការរីកចំរើនលើគ្រប់វិស័យ ការគោរពសិទ្ធិមនុស្សនិងប្រជា ធិបតេយ្យត្រូវបានការពារ និងលើកតំកើន ហើយយើងគោរពប្រជារាស្រ្ត និងយកច្បាប់ជាធំ មិន​មែនច្បាប់ និងអំណាចស្ថិតនៅលើមនុស្សតែម្នាក់ដូចសព្វថ្ងៃនេះឡើយ ។ ប្រទេសកម្ពុជាដឹកនាំ​ដោយអ្នកប្រជាធិបតេយ្យ និងធ្វើឲ្យអ្វីៗមានភាពល្អប្រសើរឡើង ទាំងនៅលើឆាកអន្តរជាតិផង​ដែរ ហើយលោកមានជំនឿយ៉ាងមុតមាំថា នៅឆ្នាំ២០១៣ខាងមុខនេះគណបក្ស សង្គ្រោះជាតិ និងទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត ព្រោះប្រជាពលរដ្ឋលោកបានដឹងអស់ហើយថា ពួកគាត់រស់នៅអស់រយៈពេលជិត៣០ឆ្នាំក្រោមការគ្រប់គ្រងប្រទេសរបស់គណបក្សប្រជាជនមក នេះ ពួកគាត់ទទួលបានអ្វីខ្លះ ក្រៅតែពីការឆក់ប្លន់ដីធ្លីរបស់ពួកគាត់យកទៅឲ្យក្រុមហ៊ុនទុច្ចរឹត អ្នកមានលុយមានអំណាច និងក្រុមខ្លួនតែប៉ុណ្ណោះ រួមជាមួយនិងការកាប់បំផ្លាញព្រៃឈើដែលជា សម្បត្តិធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា និងបញ្ហាប្រឈមជាច្រើនទៀតដែលប្រជាពលរដ្ឋ ខ្មែរ និងប្រទេសជាតិរបស់យើងទទួលរងគ្រោះក្រោមការដឹកនាំរបស់គណបក្សប្រជាជននោះ ។

ដោយមើលឃើញនូវបញ្ហាទាំងអស់នេះហើយបានជាប្រជាពលរដ្ឋ ពួកគាត់ងាកមកចូលរួម​ជា​មួយ​និងគណបក្ស សង្គ្រោះជាតិ ក្នុងនោះរួមទាំងសមាជិករបស់គណបក្សកាន់អំណាចសព្វថ្ងៃ ផងដែរ ព្រោះពួកគាត់អស់សង្ឃឹមលើការដឹកនាំរបស់គណបក្សប្រជាជនហើយ ដោយពួកគាត់
ទាំងអស់គ្នាផ្ញើរក្តីសង្ឃឹមមកលើតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះក្នុងការ​សង្គ្រោះពួក​គាត់ និងប្រទេសជាតិរបស់យើង ។

សូមជំរាបជូនផងដែរថាគណបក្ស សង្គ្រោះជាតិ គឺជាគណបក្សមួយដែលប្រមូលផ្តុំទៅដោយអ្នក ស្នេហាជាតិ និងស្រលាញ់របបប្រជាធិបតេយ្យ ដែលក្នុងនោះគឺមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាននៅពេលដ៏ខ្លីខាងមុខនេះ ។ ដែលមេដឹកនាំកុំពូលទាំងពីររូប​នេះគឺមានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ជាមួយគ្នានោះសូម្បីតែអង្គការជាតិ-អន្តរជាតិ រួមជាមួយនិងមេដឹកនាំប្រទេស​ដែលប្រកាន់យករបបប្រជាធិបតេយ្យក៏បានសម្តែងការគាំទ្រមកលើគណបក្ស សង្គ្រោះជាតិ ផង​ដែរ ។

គណបក្ស សង្គ្រោះជាតិ គឺបានស្រសូត្រឡើងពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដែលជាជំហ៊ានដំបូង បានបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ។ ក្រោមការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ទើបឈានដល់ការបង្កើតគណបក្ស សង្គ្រោះជាតិ នេះឡើង ដែលមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃការពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ ហើយ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏បានត្រៀមរួចជាស្រេចក្នុងការដាក់បញ្ជីរឈ្មោះ របស់សមាជិកគណបក្សទាំងពីរក្នុងបញ្ជីតែមួយផងដែរ ដើម្បីរៀបចំឈ្មោះបេក្ខជនក្នុងការបោះ ឆ្នោតថ្នាក់ជាតិអាណត្តិទី៥នេះ ។

គួរជំរាបជូនផងដែរថា ប្រជាពលរដ្ឋអ្នកគាំទ្រ ក៏ដូចជាសមាជិក-សមាជិការរបស់គណបក្ស សង្គ្រោះជាតិ នៅបន្ទាប់ពីបានឮការប្រកាស់របស់លោក សម រង្ស៊ី ជាសាធារណៈថាលោកនិង វិលចូលមកក្នុងប្រទេសកម្ពុជាវិញនៅពេលដ៏ខ្លីខាងមុខនេះ បានធ្វើឲ្យពូកគាត់មានការសប្បាយ ចិត្តនឹងត្រែកអរឥតឧបមារកអ្វីប្រៀបផ្ទឹមពុំបានឡើយ ព្រោះពួកគាត់ចង់ឃើញវត្តមានរបស់លោក សម រង្ស៊ី នៅលើទឹកដីនៃប្រទេសកម្ពុជាដើម្បីធ្វើការងារបំរើជាតិ និងដឹកនាំគណបក្ស សង្គ្រោះ​ជាតិ ដោយផ្ទាល់នោះ ។ ហើយមួយវិញទៀតប្រជាពលរដ្ឋមួយចំនួនដែលកាលពីមុនមកពុំទាន់ បានសម្រេចចិត្តឲ្យបានច្បាស់លាស់នោះ ឥឡូវនេះគឺពួកគាត់ប្រាកដ ហើយច្បាស់លាស់នៅក្នុង ចិត្តយ៉ាងខ្លាំងក្នុងការមកចូលរួមជាមួយគណបក្ស សង្គ្រោះជាតិ ។

នៅក្នុងពិធីបើកសម្ភោធទីស្នាក់ការ និងលើកស្លាករបស់គណបក្ស​ សង្គ្រោះជាតិនោះ លោក សម រង្ស៊ី ក៏បានឲ្យដឹងផងដែរថា ឥឡូវនេះគណបក្សគឺមានសម្លេងរបស់ស្ថាបនិកចំនួនប្រាំពាន់នាក់​នៅថ្ងៃនេះ តែលោកជឿថានៅមុនពេលបោះឆ្នោតគណបក្ស សង្គ្រោះជាតិ និងមាន​ចំនួនអ្នកគាំ​ទ្រ​កើនឡើងរហូតដល់ប្រាំលាននាក់ ។ ហើយលោក ក៏ដូចជាថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ និងខិតខំប្រឹងប្រែងបំពេញបេសកកម្មនេះឲ្យទទួលបានជោគជ័យ ព្រោះជ័យជំនះ​នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះមិនមែនតែជាជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ តែមួយនោះឡើយ តែវាជាជ័យជំនះរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ក៏ដូចជាប្រទេសជាតិ​របស់យើងផងដែរ ។ ការទទួលបានជោគជ័យនៅឆ្នាំ២០១៣ខាងមុខនេះ គឺជាមោទនភាពរបស់ អ្នកប្រជាធិបតេយ្យ ព្រោះការកើតមានគណបក្ស សង្គ្រោះជាតិ នេះឡើងក៏ដោយសារឆន្ទះរបស់ ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិផងដែរ ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួម ជាមួយនិងគណបក្ស សង្គ្រោះជាតិ ឲ្យបានច្រើនឡើងៗជាអតិបរមា ព្រោះមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមចុងក្រោយបង្អស់របស់យើងទាំងអស់គ្នា និងប្រ​ទេសជាតិដ៏កំសត់របស់យើងនេះផងដែរ ៕  

No comments:

Post a Comment

yes