សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 14, 2012

កឹម សុខា ៖ គណបក្ស សង្គ្រោះជាតិ មិនត្រឹមតែខ្មែរនៅក្នុងស្រុកនោះទេដែលគាំទ្រ សូម្បីតែខ្មែរនៅក្រៅស្រុក និងអន្តរជាតិក៏គាំទ្រយ៉ាងពេញទំហឹងផងដែរ


គណបក្ស សង្គ្រោះជាតិ ដែលកើតចេញពីការរួមច្របាច់បញ្ចូលគ្នាជាកម្លាំងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណកប្ស សិទ្ធិមនុស្ស បាននឹងកំពុងតែទទួនការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូន ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិនៅក្នុងប្រទេស និងក្រៅប្រទេស ជាមួយគ្នានោះសូម្បីតែ អន្តរជាតិ ក៏បានសម្តែងការរីករាយសាទរ និងគាំទ្រមកលើគណបក្ស សង្គ្រោះជាតិ របស់អ្នកប្រ​ជាធិបតេយ្យនេះផងដែរ ។

ជារៀងរាល់ថ្ងៃថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ បានចុះទៅដល់មូលដ្ឋានដើម្បីធ្វើការ​ផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ និងការច្របាច់រួមបញ្ចូលគ្នាជា​កម្លាំងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រហូតដល់ការឈានទៅ​បង្កើត​គណបក្ស សង្គ្រោះជាតិ នេះឡើង ។ មូលហេតុដែលអ្នកប្រជាធិបតេយ្យរួមគ្នាជាកម្លាំងតែមួយ នេះឡើង គឺដោយសារតែយើងបានមើលឃើញថា ប្រទេសជាតិរបស់យើងបាននឹងកំពុងតែលិច​លង់យ៉ាងជ្រៅហើយនោះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ព្រោះប្រសិនបើអ្នកប្រ​ជាធិ​ប​​​តេយ្យ​មិនរួមកម្លាំងគ្នាសង្គ្រោះប្រទេសជាតិរបស់យើងនោះទេ ជាតិរបស់យើងមិនយូរនោះ​ឡើយ និងរលាយបាត់សូន្យជាក់ជាមិនខាន ។


ប្រជាពលរដ្ឋនៅបន្ទាប់ពីពួកគាត់បានទទួលដំណឹងថា គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ មនុស្ស បានរួមគ្នាជាកម្លាំងតែមួយគឺពួកគាត់បានសម្តែងការអបអរយ៉ាងខ្លាំង ដែលបានឮដំណឹង និងបានឃើញគណបក្សប្រជាធិបតេយ្យទាំងពីររួមកម្លាំងគ្នា និងធ្វើការរួមគ្នាតែមួយបែបនេះ ហើយអ្វីដែលគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស សម្រេចបាននៅពេលនេះក៏ជាក្តីបំ ណងរបស់ពួកគាត់ទាំងអស់គ្នាជាយូរណាស់មកហើយផងដែរ ។

លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និងក្លាយទៅជាអនុប្រធានគណប្ស សង្គ្រោះជាតិ នាពេលខាងមុននេះបានមានប្រសាសន៏ឲ្យដឹងថា មួយរយៈពេលនេះដែលលោកបានទៅបំពេញ បេបកកម្មការងារនៅក្រៅប្រទេសនោះឃើញថាសន្ទុះរបស់ប្រជាពលរដ្ឋនៅក្រៅប្រទេសគឺមានការគាំទ្រមកលើគណបក្ស សង្គ្រោះជាតិ យ៉ាងច្រើនដែលលោកមិនធ្លាប់បានឃើញនាពេលកន្លង មកទេ លោកថាកាលពីពេលដែលលោក និងលោក សម រង្ស៊ី ទៅបំពេញបេសកកម្មការងារដើម្បី ធ្វើការផ្សព្វផ្សាយពីការរួមច្របាច់បញ្ចូលគ្នាជាកម្លាំងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណ បក្ស​ សិទ្ធិមនុស្ស នៅប្រទេសកាណាដា គឺប្រជាពលរដ្ឋបានមកចូលរួមយ៉ាងច្រើនកោះករដែល មានចំនួនប្រហែលជាពីរទៅបីពាន់នាក់ ដែលលោកមិនធ្លាប់ឃើញទេកាលពីពេលមុនមក ដែល ប្រជាពលរដ្ឋនៅក្រៅប្រទេសមកចូលរួមស្តាប់ការផ្សព្វផ្សាយពីស្ថានការនយោបាយវិវត្តទីថ្មីរបស់ ប្រទេសកម្ពុជាបែបនេះ ។ លោក កឹម សុខា បានបន្តថាប្រជាពលរដ្ឋបានប្រាប់មកលោកថា ហេតុ ការណ៏បែបនេះគឺបានធ្លាប់កើតមានម្តងរួចមកហើយផងដែរកាលពីឆ្នាំ១៩៩៣ ដែលជាកម្លាំងគាំ ទ្រគណបក្ស ហ្វ៊ុនស៊ិនប៉ិចកាលពីជំនាន់នោះ ហើយពួកគាត់ប្រាប់ថាម្ភៃឆ្នាំក្រោយព្រឹត្តការណ៏​បែបនេះបានកើតមានឡើងជាថ្មីម្តងទៀតដែលបង្ហាញឲ្យឃើញថាគណបក្ស សង្គ្រោះជាតិ នៅ​ឆ្នាំ២០១៣ខាងមុខនេះនិងទទួលបានជ័យជំនះលើគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃជាក់ ជាមិនខាន ។

លោក កឹម សុខា បានបន្តថា មិនត្រឹមតែប្រជាពលរដ្ឋនៅប្រទេសកាណាដា តែមួយនេះទេដែរគាំ ទ្រមកលើគណបក្ស សង្គ្រោះជាតិ ដ៏ច្រើសលើសលប់បែបនេះសូម្បីតែប្រជាពលរដ្ឋខ្មែរនៅតាម បណ្តាប្រទេសដ៏ទៃទៀតក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងមកលើគណបក្ស សង្គ្រោះជាតិ របស់យើងងនេះផងដែរ ។ ជាមួយគ្នានោះអន្តរជាតិក៏បានចាប់អារម្ភមកលើគណបក្ស​ សង្គ្រោះ​ជាតិយ៉ាងខ្លាំង ព្រោះពួកគេក៏ចង់ឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជាផងដែរ ។

សូមជំរាបជូនផងដែរថា កាលពីថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១២ ក្រុមប្រឹក្សាអ្នកប្រជាធិប​តេយ្យសេរី​អាស៊ី ក៏បានចេញសេចក្តីថ្លែងការណ៏របស់មួយផងដែរ ដែលសូមគាំទ្រគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ក្នុងការរួមកម្លាំងគ្នាជាសម្លេងតែមួយដោយបង្កើតបាន ចលនាប្រជាធិប តេយ្យសង្គ្រោះជាតិ បែបនេះ ។ ជាមួយគ្នានោះ អគ្គលេខាធិការក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យ​
សេរីអាស៊ី ក៏បានបញ្ជាក់នូវជំហររបស់ខ្លួនយ៉ាងដាច់ខាត ហើយ​បានរំពឹងទុកថា ការរួមបញ្ចូលគ្នា​ជា​សម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស និងអាចរកច្រកដោះ​ស្រាយ​ស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជាបាន ដូចជាការរំពឹងទុករបស់ ចលនាប្រ​ជា​ធិបតេយ្យសង្គ្រោះជាតិ ផងដែរ ។

ក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យសេរីអាស៊ី បានទទួលស្គាល់ការបង្រួបបង្រួមគណបក្សប្រជាធិបតេ យ្យទាំងពីរនេះថា និងអាចបង្កើត ចលនាប្រជាធិបតេយ្យ ដ៏ធំសម្រាប់ការប្រគួតប្រជែងក្នុងការ​បោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ ឲ្យស្របតាមឆន្ទះរបស់ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណា​បញ្ចប់ អំណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជា​ដែលគ្រប់គ្រងដោយគណបក្ស​ប្រជាជន​អស់រយៈ​ពេលជិត៣០ឆ្នាំមកហើយនោះ ៕


No comments:

Post a Comment

yes