សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

រថយន្ត​សាំ​យ៉ុង​ ១​ ​គ្រឿង​ ​សង្ស័យ​ថា​ ​ស៊ី​ឈ្នួល​ដឹក​ឈើ​ប្រ​ណិត​ ត្រូវ​ប៉ូលិស​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ

រថយន្ត​សាំ​យ៉ុង​ ១​ ​គ្រឿង​ ​សង្ស័យ​ថា​ ​ស៊ី​ឈ្នួល​ដឹក​ឈើ​ប្រ​ណិត​ ត្រូវ​ប៉ូលិស​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ

មណ្ឌលគិរី៖ រថយន្ត​សាំ​យ៉ុង ១ គ្រឿង របស់​អ្នករត់​តាក់ស៊ី ពី​មណ្ឌលគិរី ទៅ​ភ្នំពេញ ដែល​គេ​សង្ស័យថា ស៊ីឈ្នួល​ដឹកជញ្ជូន​គ្រឿង​សង្ហា​រឹម​កែច្នៃ ត្រូវបាន​ប៉ូលិស​សេដ្ឋកិច្ច​​ក្រសួង​ម​ហា​ផ្ទៃ​​ម្នាក់​ នៅ​ស្រុក​កែវ​សីមា​ចាប់បញ្ជូន​ទៅកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​កែវ​សីមា ដើម្បី​ឲ្យ​ជំនាញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់។
ប្រភពព័ត៌មាន របស់​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច មាន​ករណី​ឃាត់​ចាប់​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ មណ្ឌលគិរី​ ២​​A-០១៩៧ ត្រង់ចំណុច ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ដែល​គេ​សង្ស័យថា មានការ​ដឹកជញ្ជូន​ឈើប្រណិត និង​ថូផ្កា​មួយគូ​កែច្នៃ​រួច ប៉ុន្តែ​ការឃាត់​ចាប់​រថយន្ត​ខាងលើ​នោះ គឺ​មានតែ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ តែម្នាក់ឯង​ប៉ុណ្ណោះ ពុំមាន​ការសហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ នៅក្នុង​តំបន់​នេះឡើយ។
ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ម្នាក់​នោះ ឈ្មោះ ជុំ តា​រ៉ាវុធ ជា​អ្នក​ឃាត់​រយះពេល ៤ ម៉ោង ដើម្បី​ចរាចរ​ទារប្រាក់​ពី​ម្ចាស់​រថយន្ត ឈ្មោះ ពន់ សំណាង ចំនួន ១០០០ ដុល្លារ ប៉ុន្តែ​ម្ចាស់​រថយន្ត​ព្រមព្រៀង​ត្រឹមតែ ៣០០ ដុល្លារ តែ​ខាង​បង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង បាន​ចុះថ្លៃ​ត្រឹម ៨០០ ដុល្លារ តែ​ភាគី​ខាង​ម្ចាស់​រថយន្ត​សាំ​យ៉ុង គ្មាន​លទ្ធភាព ក៏​ឈានដល់​ការ​អូស​រថយន្ត មកកាន់​អធិការដ្ឋាន​នគរបាល ស្រុក​កែវ​សីមា នៅ​ល្ងាច​ថ្ងៃ​ដដែល​អស់​រយៈពេល​មួយ​យប់ ទើប​បញ្ជូន​រថយន្ត និង​ឈើ​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​កែវ​សីមា ដើម្បី​រង់ចាំ​ធ្វើ​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់។

ក្នុងករណី ស្តីពី​ការឃាត់​ចាប់​រថយន្ត​ខាងលើ​នោះ មាន​ថូផ្កា ចំនួន ១ គូ(ធ្នង់) និង​ឈើ​ឡាំង​ជា ៤ ជ្រុង ចំនួន ១១ ដុំ​ទៀត ជា​ប្រភេទ​ឈើ​នាងនួន សរុប​ប្រមាណ ១,៦៤៧ ម៉ែត្រគូប ហើយ​ឈើ​នេះ ត្រូវបាន​គេ​បង្ហើប​ប្រាប់ថា គឺជា​ឈើ​របស់ លោក ព្រះរាជអាជ្ញារង​ម្នាក់ នៅ​ខេត្តមណ្ឌលគិរី ឈ្មោះ សោ វុទ្ធី ជួល​រថយន្ត​ខាងលើ​ដឹក ដើម្បី​យកទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន។
ប៉ុន្តែ​បើតាម​ប្រភពព័ត៌មាន ដែល​យើង​ទទួល​ចុង​ក្រោយពី​មន្ត្រី​សាលាដំបូង ខេត្តមណ្ឌលគិរី មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយថា ចំពោះ​ថូផ្កា​ចំនួន ១ គូ(ធ្នង់) គឺជា​របស់ លោក សោ វុទ្ធី ព្រះ​រា​ជ្ញា​រង​ខេត្ត គឺ​គាត់​យកទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ប៉ុន្តែ​ចំពោះ​ឈើ​នាងនួន ចំនួន ១១ ដុំ​ទៀត មិនមែនជា​របស់ លោក វុទ្ធី ទេ ប្រហែលជា​គេ​យកឈ្មោះ គាត់(វុទ្ធី) ទៅ​លាភ​ហើយ។
ទាក់ទង​និង​បញ្ហា​ខាងលើនេះ ភ្នាក់ងារ​សារព័ត៌មាន ប្រចាំ​តំបន់​នេះ ចង់​សុំ​ការទំនាក់ទំនង​ទៅ លោក សោ វុទ្ធី ដែរ ប៉ុន្តែ​អត់​ស្គាល់​លេខ​ទូរស័ព្ទ​គាត់។ លោក រឿង សុផាត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​កែវ​សីមា បាន​បញ្ជាក់ថា រថយន្ត និង​ឈើ​ត្រូវបាន​បញ្ជូន​មកដល់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក ហើយ​រង់ចាំតែ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​តែប៉ុណ្ណោះ។ លោក បាន​បន្តថា ចំពោះ​ឈើ​នៅក្នុង​រថយន្ត​ខាងលើ​នោះ មាន​ឈើប្រណិត​ប្រភេទ​នាងនួន ធ្នង់ សរុប ១,៦៤៧ ម៉ែត្រគូប។
លោក ជុំ តា​រ៉ាវុធ ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃរ​ង​ការចោទប្រកាន់​នោះបាន​ប្រាប់​អ្នកសារព័ត៌មាន តាម​ទូរស័ព្ទ​ថា លោក មានការ​រវល់៕

No comments:

Post a Comment

yes