សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

ឈ្មួញ​​​រក​ស៊ី​អារ​ឈើល​ក់​អោយ​ លោក​ឧក​ញ៉ា ​លីម​ ហេង​ ត្រូវ​បាន​​​ការ​បង្ក្រាប់ ​និង​រឹប​អូស

ឈ្មួញ​​​រក​ស៊ី​អារ​ឈើល​ក់​អោយ​ លោក​ឧក​ញ៉ា ​លីម​ ហេង​ ត្រូវ​បាន​​​ការ​បង្ក្រាប់ ​និង​រឹប​អូស

ឧ​ត្ត​រ​មានជ័យ៖ គំនរ​ឈើ​គគីរ​ប្រមាណ ៨០ ដុំ ដែល​ក្រុម​ឈ្មូ​ញ​ទុច្ចរិត​រកស៊ី​អារឈើ នៅក្នុង​តំបន់​អភិរក្ស របស់​សហគមន៍ សាមគ្គី​សង្គ្រោះ​ព្រៃឈើ កំពុងតែ​ធ្វើ​សកម្មភាព​កាត់​អារ និង​ដឹក​ជ​ញ្ជួ​ន​យកមក​លក់​អោយ លោក​ឧកញ៉ា លីម ហេង ដែលជា​ថៅកែ​កាស៊ីណូ នៅ​ច្រក​អន្តរជាតិ​ជាំ​សា​ងាំ។
ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១០ ព្រឹក​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅត្រង់​ចំណុច​ភូមិ​អូ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។
មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ របស់លោក​ឧកញ៉ា លីម ហេង គឺ​រថយន្ត​ម៉ាក់​កូរ៉េ ពណ៌​ខៀវ ឥត​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ អ៊ុន សុ​ភី អាយុ ៣៤ ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ស្រងែ ឃុំ​ស្រងែ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម រូ​ម​មាន​កម្មករ​បំរើ​ការអោយ លោក​ឧកញ៉ា លីម ហេង សំរាប់​តាម​លើក​ឈើ ៤ នាក់​ទៀត ដែលមាន​ឈ្មោះ​ដូចខាងក្រោម ទី១.ឈ្មោះ ឡាយ ឈឿន អាយុ៣១ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក ព្រៃនុប  ខេត្តកំពង់ចាម ទី២.ផាន់ និ​ត អាយុ ៣១ ឆ្នាំ ទី៣.ហ៊ី​ន កុសល់ អាយុ ៣៤ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ ទី៤.ហ៊ុន ធឿន សូ​យ៉ា អាយុ ២២ឆ្នាំ រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង។

ក្រុមកម្មករ​ខាងលើ បាន​បំភ្លឺថា ពួកគេ​ជា​កញ្ចះ​ដាច់​ថ្លៃ​របស់លោក​ឧកញ៉ា លីម ហេង។ បន្ទាប់ពី លោក ឃុន សុភា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចុះ​ធ្វើការ​បង្ក្រាប​ក្រុមកម្មករ និង​រថយន្ត​ដឹក​បទល្មើស ត្រូវបាន​គេចខ្លួន ដោយ​ទុក​ឈើ​ចោល​អោយ​ក្រុម​ឈ្មួញ​ទាំងនោះ ទទួលខុសត្រូវ​ខ្លួនឯង​នេះ​ជា​រឿង​ឃុបឃិត​ផ្សំគំនិត​រវាង​ក្រុម​ឈ្មួញ​ទុច្ចរិត និង​លោក​ឧកញ៉ា លីម ហេង ធ្វើការ​ទំនាក់ទំនងរ​ក​ស៊ីស្ងាត់ៗ ជាមួយគ្នា បន្ទាប់ពី​មាន​បញ្ហា​ក្បាល​នរណា​សក់​អ្នកនោះ​ហើយ.
ការដឹក​ជ​ញ្ជួ​ន​បទល្មើស​ព្រៃឈើ របស់លោក​ឧកញ៉ា​អស់​រយៈពេល​ជាង ២ ឆ្នាំ​មកហើយ ដែល​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ជាប់​ពាក់ព័ន្ធ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទាំងមូល​មិនដែល​យក​ភ្នែក​មើល​គ្រាន់តែ​មក​ប្រាប់ថា ជា​របស់លោក ឧកញ៉ា​វា​ជាការ​ស្រាច់ ទោះបី​ជាមាន​សកម្មភាព​យ៉ាងណាក៏ដោយ តែ​ការដឹកជញ្ជូន​បទល្មើស របស់លោក​ឧកញ៉ា​នៅតែ​បន្តការងារ​យ៉ាង​រលូន ពីព្រោះ​សកម្មភាព​ដឹកជញ្ជូន​កាន់​ឆ្នាំ​មកហើយ៕

No comments:

Post a Comment

yes