សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​ប្រកាស​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជា​ស្ថាពរ

DSC_4884
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​
ដល់​និស្សិត​សាកល​វិទ្យា​ល័យ CUS នាព្រឹក​ថ្ងៃ​អង្គារ ទី៤ ខែកញ្ញា ឆ្នាំ​​២០១២​នេះ

ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រោយ​ពី​ការ​វាស់វែង​ដីធ្លី​ទូទៅ​ប្រទេស ប្រមាណ​ជា​ពីរ​ខែ​កន្លង​មក​នេះ ​ដោយ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់​ជូន​នូវ​បណ្ណ​កម្ម​សិទ្ធិ​កាន់​កាប់​ដីធ្លី​ជា​ផ្លូវ​ការ​ដល់​ប្រជាពលរដ្ឋ។ លោក ហ៊ុន សែន​ ក៏​​គ្រោង​នឹង​ចុះ​ចែក​បណ្ណ​កម្ម​សិទ្ធ​ជូន​ពល​រដ្ឋ​ដោយ​ផ្ទាល់នៅ​ថ្ងៃ​ទី​ ២១ ខែ​កញ្ញា ២០១២ ខាងមុខនៅ​ខេត្ត​ក្រចេះ​ផងដែរ។
មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យា​ល័យ CUS នាព្រឹក​ថ្ងៃ​អង្គារ ទី៤ ខែកញ្ញា ឆ្នាំ​​២០១២​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «ចាប់​ពី​ពេល​នេះ​​តទៅ​ ការ​ចុះ​វាស់​វែង​​បែង​ចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​រួច​ភ្លាម​ នឹង​ត្រូវ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​តែ​ម្ដង ដោយ​មិន​ចាំ​បាច់​ប្រគល់​បង្កាន់​​ដៃ​​កាន់​កាប់​បណ្ដោះ​អាសន្ន​ដូច​ពេល​មុន​ នោះ​ទេ»។
លោក​បាន​បន្ត​ថា ការ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ជា​ស្ថាពរ​នេះ គឺ​អាច​កាត់​បន្ថយ​ដំណាក់​ការ​អន្តរកាល​ពី​ការ​ឈប់​ផ្តល់​បណ្ណ​កម្មសិទ្ធិ​បឋម ទៅ​ជា​បណ្ណ​កម្មសិទ្ធិ​ជា​ស្ថាពរ​វិញ ដោយ​សារ​មាន​ហេតុ​ផល​មួយ​ចំនួន។

លោក​បាន​មាន​ប្រសាសន៍​ថា «ក្រុម​និស្សិត​ដែល​ចុះ​ទៅ​វាស់​វែង​ដីធ្លី បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម​និតី​វិធី​ដែល​មាន​ចែង​នៅ​ក្នុង​អនុក្រឹត្យ​លេខ​៤៦ ដែល​ត្រូវ​ឲ្យ​បំពេញ​គ្រប់​លក្ខ​ខណ្ឌ​ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ស្ថាប័ន និង​សហគមន៍​ក្នុង​តំបន់»។
លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា ទាំង​នេះ​គឺ​ដោយ​សារ​មាន​ការ​ចូល​រួម​របស់​ប្រជាពល​រដ្ឋ​ទូទៅ​ផង តាំង​ពី​ការ​បំពេញ​សាលាប័ត្រ​ក្បាល​ដី រហូត​ដល់​ការ​ចុះ​វាស់​វែង​ដីផ្ទាល់។
សូមបញ្ជាក់ថា តាម​តួលេខ​ដែល​អាន​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន គិត​មក​ត្រឹម​ថ្ងៃ​នេះ ការ​វាស់​វែង​ដីធ្លី​បាន​រួច​រាល់​ចំនួន ១៧៦ឃុំ ស្មើ​នឹង ១៨៥ ២៤៣​ហិក​តា​ដល់​គ្រួសារ​ចំនួន ១៤២ ៨៨៣​គ្រួសារ​ហើយ។

No comments:

Post a Comment

yes