សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

សាលា​ឧទ្ធរណ៍​បន្ត​សវនាការ​របស់​​ម៉ឹក ដារ៉ា​ និង​ជា ឡេង លើ​អង្គ​ហេតុ​ទី៧​និង៨

_MG_2760
លោកម៊ឹក ដារ៉ា (អាវខៀវចាស់)ដើរចេញពីសាលាឧទ្ទរណ៍

ភ្នំពេញៈសាលា​ឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ បាន​បន្ត​សវនាការ​ឧទ្ធរណ៍​​ករណី​ពុក​រលួយ របស់​លោក ​ម៉ឹក ដារ៉ា​ ជា ឡេង​និង​ម៉ម ឌឿន​ដែល​បាន​រត់​គេច​ខ្លួន នៅ​ក្នុង​អង្គ​ហេតុ​ទី​៧​និង​ទី៨។
លោក ចាយ ច័ន្ទ​តារា​វណ្ណ ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍​បាន​អាន​សំណុំ​រឿង​ថា សម្រាប់​អង្គ​ហេតុ​ទី៨ លោក​ជា ឡេង និង​ ម៉ន ឌឿន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ដោះ​លែង​ជន​ល្មើស​គ្រឿង​ញៀន ចំនួន​២​នាក់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ជា​ថ្នូរ​នឹង​ប្រាក់​សំណូក និង ការ​រឹប​អូស​យក​ឯកសារ​ប្លង់​ដី​ចំនួន​៣៦​ឯកសារ​ពី​ជន​ល្មើស​នៅ​ឆ្នាំ ២០០៩។ ចំណែក​ឯ​លោក​ម៊ឹក ដារ៉ា​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្សំ​គំនិត​ជាមួយ​លោក​ជា ឡេង ក្នុង​ការ​កែ​សំណុំ​រឿង​នឹង​ដោះ​លែង​ជន​ល្មើស​ខាង​លើ។
លោក​ចៅក្រម​បាន​បន្ត​ថា សម្រាប់​អង្គ​ហេតុ​ទី៨ លោក​ជា ឡេង និង​លោក​ម៊ឹក ដារ៉ា​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ដោះ​លែង​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ចំនួន​ពីរ​នាក់ និង​រក្សា​ទុក​គ្រឿង​ញៀន​ដែល​រក្សា​បាន​មិន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ដែល​បាន​ប្រព្រឹត្ត​ក្នុង ទីក្រុង​ភ្នំពេញ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០០៩។

ពាក់ព័ន្ធ​នឹង​អង្គ​ហេតុ​ទី៨​នេះ លោក​ចៅក្រម ច័ន្ទ​តារា​វណ្ណ បាន​ឲ្យ​ដឹង​ថា​កាល​ពីថ្ងៃទី៩​ខែ​ឧសភា​ឆ្នាំ​២០០៩​ វេលា​ម៉ោង​៨:៣០​នាទី​ឈ្មោះ​ជា ឡេង​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្ត​ភាព​ខណ្ឌ​៧​មករា ចាប់​បាន​ជន​ល្មើស​ចំនួន​ពីរ​នាក់​ឈ្មោះ​ជិន រស្មី​និង​ឈ្មោះ​ថន រ៉ានី រឹប​អូស​បាន​គ្រឿង​ញៀន​ប្រភេទ​មេតំ​ហ្វេតា​មីន​ចំនួន​១៥​កញ្ចប់ និង​យ៉ាម៉ា​ចំនួន​២០០​គ្រាប់។ ជន​ល្មើស​ទាំងពីរ​បាន​សារភាព​ថា​ពួក​គេ​ធ្លាប់​រក​ស៊ី​ជួញ​ដូរ​គ្រឿង​ញៀន​អស់​រយៈពេល​ជាង​១ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​ឈ្មោះ​ម៊ឹក ដារ៉ា និង​ឈ្មោះ​ជា ឡេង​បាន​បំភ្លៃ​អង្គ​ហេតុ​ឲ្យ​ឧក្រិដ្ឋ​ជន​ទាំង​ពីរ​នាក់​ក្លាយ​ជា​ជន​ប្រើ​ប្រាស់​គ្រឿង​ញៀន​វិញ ហើយ​បញ្ជូន​ជន​ទាំងពីរ​ទៅ​កាន់​មណ្ឌល​កែប្រែ​ដើម្បី​ដោះ​លែង នៅ​ថ្ងៃ​ទី​២០​ខែ​ឧសភា ឆ្នាំ​២០០៩​ដោយ​ពុំ​មាន​ការ​ឯកភាព​ឬ​យល់​ព្រម​ពី​ព្រះ​រាជ​អាជ្ញារ​ឡើយ។ ហើយ​ថ្នាំ​ញៀន​ទាំងពីរ​ប្រភេទ​ដែល​រឹប​អូស​បាន​ក៏​ត្រូវ​បាន​បាត់​បង់​ព័ត៌មាន​ផង​ដែរ។
សូម​បញ្ជាក់​ថា​សវនាការ​ឧទ្ទរណ៍​របស់​លោក​ម៊ឹក ដារ៉ា, ជា ឡេង និង​ម៉ន ឌឿន​នឹង​ត្រូវ​បន្ត​នៅ​ថ្ងៃ​ស្អែក​ទៀត។

No comments:

Post a Comment

yes