សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 7, 2012

ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​វិហារ​នាំគ្នា​មក​តវ៉ា​រឿង​ដីធ្លី​មុខ​រដ្ឋសភា​ជាតិ

_MG_5760
ប្រជាពលរដ្ឋឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ អង្គុយតវ៉ាមុខរដ្ឋសភាជាតិ
ភ្នំពេញៈ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៣៦០​គ្រួសារ រស់​នៅ​ភូមិ​ស្រយ៉ង់​ខាង​ជើង​និង​ខាង​ត្បូង ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះ​វិហារ បាន​នំាគ្នា​មក​ដាក់​ពាក្យ​ស្នើ​សុំ​ជួយ​អន្តរា​គមន៍ ពី​រដ្ឋសភា​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី០៧ ខែ​កញ្ញា​នេះ ទាក់​ទង​នឹង​ការ​ដក​ហូត​ដីធ្លី​ពី​ក្រុម​ទាហាន​កង​ពល​លេខ​៤១។
អ្នកស្រី វរៈ បូរ តំណាង​អ្នក​ភូមិ​ដែល​មក​ធ្វើ​ការ​តវ៉ា បាន​និយាយ​ថា ក្រុម​អ្នក​ភូមិ​មក​រក​បទ​សុំ​ជួយ​អន្តរា​គមន៍​ពី​រដ្ឋសភា​ជាតិ ជួយ​ផ្តល់​យុត្តិធម៌ ដោះ​ស្រាយ​ឲ្យ​ប្រជាពលរដ្ឋ មាន​សិទ្ធិ​គ្រប់​គ្រង​ប្រើ​ប្រាស់​ដីធ្លី​របស់​ខ្លួន រឿង​ដីធ្លី ដែល​ត្រូវ​បាន​ក្រុមទា​ហាន​កង​ពល​លេខ​៤១ យក​ទៅ​ដាំ​ដំឡូង ដាំ​ស្វាយ។
អ្នកស្រី​បាន​បន្ត​ថា «ក្រុមអ្នកភូមិពួកយើង​​បាន​រស់​នៅ​លើ​ដី​នោះ ១០​ឆ្នាំ​មក​ហើយ និង​បាន​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​តែង​តែ​ថា​ដោះ​ស្រាយ​ឲ្យ​ពួក​យើង តែ​មិន​ឃើញ​ដោះ​ស្រាយ​ឲ្យ​ពួក​យើង ទើប​ពួក​យើង​មក​រាជធានី​ភ្នំពេញ សុំ​ឲ្យ​រដ្ឋសភា​ជាតិ​ជួយ​អន្តរាគមន៍​វិញ​ម្តង»។​

ក្នុង​លិខិត​ស្នើសុំ​អន្តរា​គមន៍​របស់​អ្នក​ភូមិ​ដែល​ដាក់​ជូន​រដ្ឋសភា បាន​សរសេរ​ថា អាជ្ញាធរ​ស្រុក​គូលែន ប្រធាន​សូរិយោ​ដី​ខេត្ត និង​អភិបាល​ខេត្ត​ព្រះ​វិហារ​ដែល​ឃុប​ឃិត​ជាមួយ​កង​ពល​លេខ​៤១ បាន​យក​ដី​ប្រជាពលរដ្ឋ​ទៅ​ដាំ​ដំណាំ​របស់ ក្រុម​ខ្លួន​និង ម៉្យាង​ទៀត​មិន​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ចុះ​វាស់​វែង​ដី​ជូន​ពួក​គាត់ ដោយ​អាជ្ញាធរ​ខេត្ត​សំអាង​ថា​ដី​នោះបាន​ធ្វើ​អនុប្រយោគ​រួច​ហើយ និង​តាម​អំណាច​លិខិត​ជូន​ដំណឹង​លេខ ៦០៣ ស.ជ.ណ ចុះ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១១​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ដើម្បី​យក​ដី​ឈូស​ឆាយ​ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច ចែក​ជូន​គ្រួសារ​កង​ទ័ព​​និ​ងយោធិន​ចូល​និវត្តន៍។
សូមបញ្ជាក់ថា ក្រោយ​ពី​បទ​បញ្ជា​០១ បាន​ប្រកាស​ផ្សាយ​ទូទាំង​ប្រទេស​អំពី​គោល​នយោបាយ​ចាស់​សកម្ម​ភាព​ថ្មី​លើ​វិស័យ​ដីធ្លី​រួច​មក​នេះ​ជា​លើក​ទីបី​របស់​អ្នក​ភូមិ​ស្រយ៉ង់​ហើយ​ដែល​មក​រាជធានី​ភ្នំពេញ​ធ្វើ​ការ​ស្នើ​សុំ​ជួយ​អន្តរា​គមន៍​រឿង​ដីធ្លី​របស់​ពួក​គាត់ បន្ទាប់​ពួក​គាត់​បាន​មក​ពីរ​ម្តង​មក​ហើយ និង​ដោយ​មាន​ការ​សន្យា​ដោះ​ស្រាយ​ពី​សំណាក់ មន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ខុទ្ទ​ការ​ល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយ​កើត​ឡើង​ឡើយ។

No comments:

Post a Comment

yes