សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 7, 2012

HTC កំពុង​ប្រឈម​រឿង​ប៉ាតង់​ជាមួយ Apple

576x

ក្រុមហ៊ុន Apple ប្រហែល​ជា​ប្រឈម​មុខ​នឹង​ការងារ​លំបាក​មួយ​ទៀត​ក្នុង​មោឃៈ​ភាព​ប៉ាតង់​ពីរ​សម្រាប់​បច្ចេក​វិទ្យា​បញ្ជូន​ទិន្ន​ន័យ​ដោយ​ឧបរណ៍​មិន​ប្រើ​ខ្សែ​របស់​ក្រុម​ហ៊ុន HTC ។ តុលាការ​ពាណិជ្ជកម្ម​របស់​អាមេរិក បាន​និយាយ​ក្នុង​សវនការ​ថា រឿង​នេះ​អាច​នាំ​ទៅ​ការ​ហាម​ប្រាម​លើ​ការ​នាំ​ចូល​ផលិត​ផល i​Pad និង iPhone ស៊េរី​ថ្មី​ចុង​ក្រោយ។
ចៅក្រម​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​អាមេរិក​លោក Thomas Pender បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ក្នុង​ទី​ក្រុង​វ៉ាស៊ីន​តោន​ថា «ភាព​ច្បាស់​លាស់​និង​ការ​ជឿ ​គឺ​ត្រូវ​ជាមួយ​ខ្ញុំ ក្នុង​ន័យ​សំដៅ​ដល់​បទ​ដ្ឋាន​ច្បាប់​សម្រាប់​កំណត់​ថា​ប៉ាតង់​នឹង​មិន​គួរ​ត្រូវ​បាន​គេ​ចេញ​ឲ្យ​នោះ​ទេ។ ខ្ញុំ​ត្រូវ​ច្បាស់​ប្រាកដ​ចំពោះ​ប៉ាតង់​នៅ​អាមេរិក គឺ​មោឃៈ​ភាព»។

ក្រុម​ហ៊ុន HTC បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន Apple ថា​បាន​រំលោភ​ប៉ាតង់​ពីរ​របស់​ខ្លួន លើ​បច្ចេក​វិទ្យា​បញ្ជូន​ទិន្ន​ន័យ​ទំហំ​ធំ។ ក្រុម​ហ៊ុន​តៃវ៉ាន់​មួយ​នេះ​បាន និយាយ​ថា​បច្ចេក​វិទ្យា​នោះ​គឺ​ឡើង​ដល់ កម្រិត បច្ចេក​វិទ្យា ៤G ដែល​គេ​ស្គាល់​ថា​ជា LTE  ដែល​អនុញ្ញាត​ឲ្យ​មាន​ការ ទាញ​យក​ទិន្នន័យ​បាន​កាន់​តែ​លឿន»។
ភាពជោគជ័យ​នេះ​អាច​អនុញ្ញាត​ឲ្យ HTC អាច​ស្វែង​រក ការ​ហាម​នាំ​ចូល​ឧបករណ៍ iPad​ និង iPhone ស៊េរី​ចុង​ក្រោយ​គេ ប្រសិន​បើ​ឧបករណ៍​ទាំងពីរ​នោះ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា ៤G LTE នៅ​ពេល​ពួកវា​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ដើម​សប្តាហ៍​ក្រោយ។

No comments:

Post a Comment

yes