សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 30, 2012

ការ​តវ៉ា​ប្រ​ឆាំង​ថ្មី វាយ​ប្រហារ​​អេស្ប៉ាញនិង​ព័រ​ទុយ​ហ្គាល់

Protest_B

ក្រុង​ម៉ាទ្រីតៈ ​អ្នក​តវ៉ា​រាប់​ពាន់​នាក់ បាន​ជួប​ជុំ​គ្នា​ជា​ថ្មី​​ទៀត ​នៅ​ប្រទេស​អេស្ប៉ាញ​ជា​ទី​ដែល​រដ្ឋា​ភិបាល បាន​ដាក់​​កញ្ចប់​ថវិ កា​ត្បិត​ត្បៀត​មួយសុំ​ការ​អនុម័ត​ និង​បាន​​និ​យាយ​​ថា ​​បំណុល​រដ្ឋនិង​​​ឱនភាព ត្រៀម​ នឹង​ឡើង​ហួស​ពី​ការ​ព្យាករ​ពី​មុន​។
ដោយ​ស្រែក​ព្រម​ព្រមៗ​គ្នា​ថា ​ក្រុម​អ្នក​នយោ​​បាយ​ ត្រូវ​តែ​លាលែង ​ក្រុម​បាតុករ បាន​​ឡោម​​ព័ទ្ធ​សភា​នៅ​ក្រុង​ម៉ាទ្រីត​កាល​ពី​រាត្រីថ្ងៃ​សៅរ៍ ​ដោយ​ប្រឈម​មុខប៉ូលិស​បង្ក្រាប​កុប​​ក​ម្ម​ និង​បានជេរ​ប្រ​ទេច​​ការ​កាត់​បន្ថយ​ថវិការដ្ឋ​ដ៏​ច្រើន​។

​ប្រមូល​​​ផ្តុំ​គាំ​ទ្រ​ដោយ ចលនា​​តវ៉ា​​អ្នក ដែលមាន​ការ​តូច​ចិត្ត​ ​និងត្រូវ​បានរៀប​ចំ​​​តាម​​ប្រព័ន្ធ​​ឃោសនា​សង្គម​ ក្រុម​អ្នក​តវ៉ា បាន​កាន់​បដា​ដែល​សរសេរ​ថា ​«អត់​​ទេ​»​, «​លាលែង!» និង​«​លទ្ធិ​ប្រជា​ធិបតេយ្យ​»​ ​​និង​បាន​ស្រែក​ដាក់​អង្គ​និតិ​បញ្ញតិ​នោះថា​«​​ពួក​គេ មិន​តំណាង​ឲ្យ​យើង​ទេ​»​។
ក្នុង​ពេល​េជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​​ប្រ ទេស​ជិត​​ខាង​ព័រ​ទុយ​ហ្គាល់ មនុស្ស​រាប់​ពាន់​នាក់ ​បានតវ៉ា​នៅ​ក្នុង​ក្រុង​លីស្បោន​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ការ​តវ៉ា​ថ្មី​មួយ​ប្រ ឆាំង​នឹង​ការ​ត្បិត​ត្បៀត ដោយ​ប​ង្កើន​​ការ​ជំទាស់​របស់​ពួកគេទៅ​នឹង​​ប្រាក់​សង្គ្រោះ​៧៨​​ពាន់​​លាន​ដុល្លារ​​របស់​ប្រទេស​នេះ​នៅ​មុន​​ការ​កាត់​បន្ថយ​ការ​ចំណាយ​​​ថ្មី​ និង​ការ​តំឡើង​ពន្ធ​ដែល​គេ​នឹង​ប្រកាស​នៅ​ក្នុង​ថវិកា​ព្រៀង​​ឆ្នាំ​២០១៣​របស់​រដ្ឋ។

No comments:

Post a Comment

yes