សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 30, 2012

ផ្សារ​មេឃបុរាណ​​ក្លាយ​ជា​ចំណី​អគ្គី ​នៅ​អាឡិប​ប៉ូ​

SYRIA_B1

ក្រុងបៃរូត​: ហាង​រាប់​រយ​កន្លែង​​ត្រូវ​បានអគ្គិភ័យ​លេប​ត្របាក់​​ នៅ​ក្នុង​ផ្សារ​បុរាណ​មួយ នៅក្នុង​ក្រុង​អាឡិប​ប៉ូ​កាល​ពី​ថ្ងៃ​សៅរ៍​ ខណៈ​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម​ និង​​កម្លាំង​រដ្ឋាភិ​បាល​ក្នុងក្រុង​ធំបំផុត​របស់​ស៊ី​រី ដែល​បាន​គំរាម​បំផ្លាញ​ទី​តាំង​បេតិក​ភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។
យោងតាម​ក្រុម​​សកម្ម​ជន​​ឲ្យ​ដឹង​ ថា ការ​បះ​បោល​ក្លាយជា​សង្គ្រាម​ស៊ីវិល​ដែល​ពេល​កំពុង​ឆេះ​រោល​រាល​នៅ​ទូទាំង​ស៊ីរី​នេះ​បាន​សម្លាប់​មនុស្ស​ជាង​៣ម៉ឺន​នាក់ហើយ​​​។

​ប៉ុន្តែ​ក្រៅ​ពី​ការ​ខាត​បង់​មនុស្ស​ដ៏​សម្បើម​នេះ​ សម្បត្តិ​ប្រវត្តិសាស្ត្រ​របស់​ស៊ីរី​ជា​ច្រើន​ ក៏​បាន​ក្លាយ​​ជា​កន្លែង​​រង​គ្រោះនៃ​ជម្លោះ ១៨​ខែ​ដែល​បាន​ធ្វើ​ឲ្យ​តំបន់​ជា​ច្រើន​នៃ​ក្រុង​​​ក្លាយ​ជា​អគារ​បាក់​បែកដែរ។
ក្រុម​ឧទ្ទាម​ដែល​ប្រយុទ្ធ​គ្នា​ដើម្បី​ផ្ដួល​រំលំ​ប្រធានា​ធិបតី​ លោក បា សារ អាល់ អាសាដ ​បាន​ប្រកាស​ពី​ការ​វាយ​ប្រហារ​ថ្មី​មួយ​នៅ​ក្រុង​អាឡិប​ប៉ូ​ ដែល​ជាក្រុង​ពាណិជ្ជ​កម្ម​មាន​ពល​រដ្ឋ​២,៥​លាន​នាក់​ពី​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែ​ហាក់​​​គ្មាន​ភាគី ណា​មួយមាន​ប្រៀប​​នោះ​ទេ។

No comments:

Post a Comment

yes