សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 24, 2012

អំពើ​ពុករលួយ​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់​តែ​ធំ រវាង​អ្នក​មាន​និង​អ្នក​ក្រ

120924_03
ក្មេងៗ​កូន​អ្នក​បុរី​កីឡា​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​កំពុង​អង្គុយ​រង់​ចាំត្រៀប​ត្រា ខណៈ​ឪពុក​ម្តាយ​ពួក​គេ​កំពុង​បិទ​បាំង​កន្លែង​ស្នាក់​នៅ

ភ្នំពេញៈ កម្ពុជា​ស្ថិត​ក្នុង​ចំណោម ​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស ដទៃ​ទៀត​ក្នុង​តំបន់​ ទាក់ទង​ នឹង​លទ្ធភាព​ក្នុង​ការ​ធ្វើ​កំណែ​ ទម្រង់ ​ដោយ​សារ​អំពើ​ពុករលួយ ​អសកម្ម​ខាង​នយោបាយ​និង​គម្លាត​ប្រាក់​ចំណូល​រវាង​អ្នក​មាន​និង​អ្នក ក្រ ដែល​កំពុង​រីក​ធំ​យ៉ាង​ឆាប់​រហ័ស​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់ វឌ្ឍនភាព​នៃ​កំណែ​ទម្រង់។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះ​លើ​យន្ត​ការ​ប្រជាធិបតេយ្យ​កម្ពុជា។
របាយការណ៍​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ Bertelsmann Stiftung ជា​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​ផ្តល់​ពិន្ទុ​ទាប ជា​ពិសេស​ដល់​ប្រទេស​កម្ពុជា​ ទាក់​ទង​នឹង​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច បាន​កត់​សម្គាល់​ថា៖ «​ក្តី​សង្ឃឹម​ ដែល​បាន​លើក​ឡើង ដោយ​ដំណើរ​ការ​ផ្លាស់​ប្តូរ ឆ្ពោះ​ទៅ​រក​លទិ្ធ​ប្រជាធិបតេយ្យ​របស់​កម្ពុជា គឺជា​ការ​ខក​ចិត្ត​ កន្លង​មក​នេះ​»។
ដោយ​កំណត់​ពិន្ទុពី ១ ដល់ ១០ ​ កម្ពុជា​ទទួល​ពិន្ទុ ២ ប៉ុណ្ណោះ ទាក់ទង​នឹង​«ស្ថិរភាព​ស្ថាប័ន​ប្រជាធិបតេយ្យ» ធ្វើ​ឲ្យ​កម្ពុជា​ ស្ថិត​នៅ​ពីលើ​ប្រទេស​មីយ៉ាន់ម៉ា និង​ឡាវ​ ដែល​ទទួល​បាន​ពិន្ទុ ១ ប៉ុន្តែ​នៅ​ក្រោម​ប្រទេស​ថៃ ដែល​បាន​ពិន្ទុ ៣,៥ និង​ ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ដែល​​ប្រទេស​ទាំង​ពីរ​ ទទួល​បាន​ពិន្ទុ ៧។ របាយការណ៍​ដាស់​តឿន​ថា៖«​ដោយ​មាន​ឱកាស​តិច​តួច​ក្នុង​ការ​ផ្លាស់​ ប្តូរ​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន ការ​បាត់​បង់​ទំនុក​ចិត្ត និង​ចំណាប់​អារម្មណ៍ របស់​ប្រជាជន​ទូទៅ លើ​មុខ​ងារ​របស់​ស្ថាប័ន​ប្រជាធិបតេយ្យ ទាំង​ក្នុង​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា ទាំង​ក្នុង​ក្រុម​នយោបាយ និង​សង្គម​ស៊ីវិល​ដទៃ​ទៀត ហាក់​បី​ដូច​ជា​រឿង​ដែល​មិន​អាច​ចៀស​រួច​»។ ​
ដោយ​ចេញ​ផ្សាយ​រៀងរាល់ ២ ឆ្នាំ​ម្តង ​សន្ទស្សន៍​ប្រែ​ក្លាយ​ ឆ្ពោះ​ទៅ​រក​លទិ្ធ​ប្រជាធិបតេយ្យ​ (​Transformation Index) នេះ កំណត់​ចំណាត់​ថ្នាក់​ប្រទេស ដែល​ត្រូវ​ចាត់​ទុក​ថា​ ជា​ប្រទេស​ប្រជាធិបតេយ្យ ក្នុង​រយៈ​ពេល​អន្តរ​កាល។ កម្ពុជា​បាន​បន្ត​ធ្លាក់​ចុះ​ ចំណាត់​ថ្នាក់​ទាំង​មូល​របស់​ខ្លួន នៅ​លើ​សន្ទស្សន៍​នេះ ដោយ​ធ្លាក់​ចុះ​ពី​លេខ ៨៨ ក្នុង​ចំណោម​ ១២៥ ប្រទេស​ក្នុង​ឆ្នាំ ២០០៨​មក​១០៥​ក្នុង​ចំណោម​១២៨​ប្រទេស​ក្នុង​ឆ្នាំ​នេះ​។
ខណៈ​ដែល​របាយការណ៍​នេះ​ ពុំ​សូវ​សរ​សើរ​ដល់​កំណើន​សេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា។ ​របាយការណ៍​នេះ​ លើក​ឡើង​ថា ទាំង​កំណើន​សេដ្ឋកិច្ច និង​សិ្ថរភាព​នយោបាយ បាន​កើត​ឡើង​ ជាមួយ​នឹង​ផល​ប៉ះ​ពាល់​ច្រើន​បំផុត។
ការ​ស្រាវជ្រាវ​នេះ កត់​សម្គាល់​ថា៖ «​កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​ផ្តល់​អាទិភាព​មុន​ការ​ធានា លើ​ការ​ការពារ​ធនធាន​ទឹក និង​ព្រៃឈើ ខណៈ​ដែល​កម្ពុជា​ឥឡូវ​នេះ ​មាន​ប្រព័ន្ធ​នយោបាយ​ដែល​មាន​ស្ថិរភាព បាន​កើត​ឡើង ​ដោយ​ប៉ះពាល់​ដល់​ការ​ចូល​រួម​បែប​ប្រជាធិបតេយ្យ»។ បើ​ទោះ​បី​ជា​ស្ថិរភាព ហាក់​បី​ដូច​ជា​សំខាន់ ក្នុង​ចំណោម​សមិទ្ធផល​របស់​រដ្ឋាភិបាល​ក្តី របាយការណ៍​បាន​ព្រមាន​ថា គម្លាត​ប្រាក់​ចំណូល ​រវាង​អ្នក​មាន​និង​អ្នក​ក្រ ដែល​កំពុង​រីក​ធំ អាច​គំរាម​កំហែង​ដល់​ស្ថិរភាព​នោះ។ «​អសមត្ថភាព និង​គម្លាត​សង្គម​កិច្ច និង​សេដ្ឋកិច្ច មិន​បាន​ថយ​ចុះ​ទេ ហើយ​ស្ថិរភាព​សង្គម អាច​នឹង​ទទួល​រង​ការ​គំរាម​កំហែង​ ប្រសិន​បើ​[គម្លាត​]មិន​អាច​គ្រប់​គ្រង​បាន​ទេ​នោះ​។ ​កំណែ​ទម្រង់​សង្គម​សំខាន់ៗ​ គួរ​ជា​គោលដៅ​រយៈ​ពេល​វែង»។
ប៉ុន្តែ លោក ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ច្រាន​ចោល​ការ​រក​ឃើញ​របស់​ស្ថាប័ន​នេះ ដោយ​លោក​លើក​ឡើង​ថា ​ស្ថាប័ន​នេះ ហាក់បី​ដូច​ជា​យល់​ខុស​ទាំង​អត្រា​ផ្លាស់​ប្តូរ និង​ស្ថាន​ការណ៍​ពិត​ជាក់ស្តែង​។ លោក​បាន​ថ្លែង​ថា៖ «​ខ្ញុំ​មិន​គិត​ថា របាយការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ។ គេ​ប្រើ​ព័ត៌មាន​ចាស់​។ យើង​គាំទ្រ​​លើ​ដំណើរ​ការ​ល្អ​ នៃ​យន្ត​ការ​សង្គម​ប្រជាធិតេយ្យ ... ខ្ញុំ​ពិត​ជា​កោត​សរសើរ ដែល​អ្នក​ទាំង​នេះ​ព្រួយបារម្ភ​ពី​កម្ពុជា ប៉ុន្តែ​ពួក​គេ​គួរ​ខិតខំ​ខ្លាំង​ជាង​នេះ ដើម្បី​យល់​ដឹង​ពី​កម្ពុជា​»៕

No comments:

Post a Comment

yes