សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

ប៉េអឹម​ខេត្តរតនគិរី​ ម្នាក់​ចាប់​ឡាន​ដឹកឈើ​កែច្នៃ​ ១ ​គ្រឿង​យកលុយ​និង​ឈើ​រួចហើយ​ទើប​ដោះលែង​

ប៉េអឹម​ (1)

  ​រតនគិរី ៖ មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កូន​របស់លោក​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ឈ្មោះ គឹ​ង ស៊ា​ង​ឡៃ បាននិងកំពុង​តែ​លេចធ្លោ​ជាងគេ​នៅក្នុង​ការចុះ​បង្ក្រាប​រាល់​សកម្មភាព​បទល្មើស​ព្រៃឈើ​ហើយ​មិនតែប៉ុណ្ណោះបុគ្គល​ម្នាក់នេះ​ពូកែ​ខាង​ចាប់ជំរិត​ទារលុយ​ពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកឈើ​តូចតាច គ្រាន់តែ​ចិញ្ចឹមជីវិត​គួរ​ឲ្យ​អាណិតអាសូរ​ជាទីបំផុត​។
         ជាក់ស្តែង​កាលពី​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង ៧ និង ៣០ នាទី​យប់ មាន​ឡាន​កាមរី​កែច្នៃ​មួយគ្រឿង​សណ្តោង​គ្នា​បាន​ដឹក​គ្រែ​មួយគ្រឿង​ដែល​បាញ់ថ្នាំ​និង​ប៉ូ​លា​រួចហើយ ត្រូវបាន​លោក​ប៉េអឹម ម្នាក់​មាន​ឋានៈ​ជា​អនុសេនីយ៍ឯក​ឈ្មោះ គឹ​ង ស៊ា​ង​ឡៃ បាន​ចាប់​គ្រែ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ស្រុក​វ៉ើ​ន​សៃ ឈ្មោះ ស៊ឹង រួចហើយ​បាន​ជំរិត​ទារលុយ​ចំនួន ១២ ម៉ឺន​រៀល និង​បាន​យក​ឈើ​នាងនួន​ចំនួន ២ សន្លឹក មាន​ប្រវែង​២ ម៉ែត្រ ទទឹង ៤ តឹក ហើយ​ក៏បាន​ដោះលែង​ឲ្យ​មក​ផ្ទះ​វិញ​។​

         ពាក់ព័ន្ធ​ករណីនេះ​មានមតិ​មួយចំនួន​ទាំង​ប្រជាពលរដ្ឋ​និង​កម្លាំងប្រដាប់អាវុធ បាននាំគ្នា​រិះគន់​យ៉ាងខ្លាំង​ចំពោះ​លោក​អនុសេនីយ៍ឯក គឹ​ង ស៊ា​ង​ឡៃ ដែល​ចុះបង្ក្រាប​បទល្មើស​ទាំងយប់​ទាំង​ថ្ងៃ​មិនចេះ​នឿយហត់​នោះ បែរជា​ខ្លួនឯង​ជា​អ្នករកស៊ី​ដឹកឈើ​ទៅវិញ ។  មិនតែប៉ុណ្ណោះ​លោក​អនុសេនីយ៍ឯក​រូបនោះ បាន​យក​រថយន្ត​ពាក់​ស្លាក​លេខ ខ​.​ម បិទ​ពីក្រោយ​ឡាន​ដឹកឈើ​ទៀតផង​។
         ​ទង្វើ​ទាំងអស់នេះ​បាន​ផ្ទុយ​ពីបទ​បញ្ជា​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បានដាក់​បទបញ្ជា​ឲ្យ​កងរាជអាវុធហត្ថ​ទាំងអស់​សូម​ឲ្យ​ដកខ្លួន​ចេញពី​បទល្មើស​ព្រៃឈើ​។ ជាពិសេស​នោះ​វា​កាន់តែ​ផ្ទុយ​នឹង​សកម្មភាព​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​កំពុង​ចាត់វិធានការ​ក្តៅ​បង្ក្រាប​មន្ត្រី​ខិលខូច ។ ប្រសិនបើ​កម្លាំង​កងរាជអាវុធហត្ថ​ដទៃទៀត​ធ្វើ​ដូច​តែ​លោក គឹ​ង ស៊ា​ង​ឡៃ ដែល​អាងខ្នង​ឪពុក​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី​នោះ មិនដឹង​ទៅជា​យ៉ាងណាទេ​៕

No comments:

Post a Comment

yes