សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

លោក សំ ហេង បើក​បន​ល្បែង​ឌឺដង​ជាមួយ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ដ​បន្ទាយមានជ័យ​

លោក សំ ហេង  (2)

    បន្ទាយមានជ័យ ៖ លោក ​សំ ហេង ជាម​ន្ដ្រី​សុរិយោដី​ស្រុក​អូរជ្រៅ​របស់​ខេត្ដ​បន្ទាយមានជ័យ បច្ចុប្បន្ន​បាន​ប្រែ​មុខមាត់​ថ្មី​ធ្វើជា​មេ​ល្បែង ឆ្នោត​ដ៏​ធំ​នៅ​ក្រុង​ប៉ោយប៉ែត ដែលមាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សណ្ឋាគារ​ប៉ោយប៉ែត​ផាស់ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​សង្កាត់​ និងក្រុងប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ​។ ក្នុងនោះ​បើតាម​ការ​ឱ្យដឹងពី​ប្រជាពលរដ្ឋ​ គឺ​លោក សំ ហេង ដោយ​ទទួល បាន​នូវ ភាពជោគជ័យ​ក្នុងការ​ប្រកបមុខរប​រ​ជា​មេ​ល្បែង​លក់​ឆ្នោត​នេះគាត់​មិនដែល​ខ្វល់​ពី​ការហាមឃាត់​របស់​ថ្នាក់ដឹកនាំ​នោះឡើយ លើសពីនេះទៅទៀត​នោះគេ​ក៏​មិនដែល​បានឃើញ​វត្ដ​មាន​របស់គាត់ ចូលធ្វើការ​នៅក្នុង​ប៊ុ​យ​រ៉ូ​បាន​ម្ដងណា​ឡើយ ព្រោះតែ​គាត់​ជាប់ដៃ​ដើរ​ប្រមូលប្រាក់​ពី​កូនកញ្ច្រែងនៅតាម​មូលដ្ឋាន​នានា​ក្នុង​ក្រុង ប៉ោយប៉ែត​។​
        ​ចំណែក​ប្រភព​មួយ​បាន​បង្ហើប ឱ្យដឹង​បន្ថែមទៀតថា មេ​ល្បែង​ឈ្មោះ សំ ហេង នេះ​ដោយ​សំអាង​លើ​ខ្លួន​ជាម​ន្ដ្រី មានមុខមាត់​ធំដុំ​ផង​នោះ គេ​បាន​បើក​ឱ្យ​លេងឆ្នោតសៀម និង​ឆ្នោតវៀតណាម ជាប្រចាំ​ថ្ងៃ​ទៀតផង ដោយ​មិន​ខ្លាចរអា​ និង​ច្បាប់របស់​រាជរដ្ឋាភិបាល​សោះឡើយ។ បើទោះជា​មានការ​ផ្សព្វផ្សាយ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាលឱ្យ​បញ្ឈប់​ការលេង​ល្បែង យ៉ាងណាក្ដី ក៏​គេ​នៅតែ​ឃើញ​សកម្មភាព​របស់​បុគ្គល​រូបនេះនៅតែ​បន្ដ​យ៉ាង​គឃ្លើន​។ នេះ​ប្រហែលជា​គាត់​គិតថា ការ លេងល្បែង​ប្រឆាំងនឹង​គោលនយោបាយ​របស់​ថ្នាក់ដឹកនាំ គឺជា​អំពើ​នាំ​ផលប្រយោជន៍ ជូន​ជាតិ​មាតុភូមិ​ឬ​យ៉ាងណា​នោះទេ?

        ប្រភព​មួយ​ពី​អតីតមន្ដ្រី​សុរិយោដី​ស្រុក​អូរជ្រៅ បាន ឱ្យដឹងថា​លោក សំ ហេង ជា​បុគ្គល​មិន ចេះ​ច្បាប់ទម្លាប់​អ្វី​នោះទេ គឺ​គាត់​មាន​ជំនាញ​ខាង​បើក​បន​ល្បែង ដើម្បី​បង្ក​ភាពអសន្ដិសុខ​ដល់​សង្គមជាតិ​តែ ប៉ុណ្ណោះជាក់ស្ដែង​សព្វថ្ងៃនេះ លោក​ សំ ហេង សុខ​ចិ​ត្ដ​លះបង់​តំណែង​ការងារ​ជាម​ន្ដ្រី​សុរិយោដី​ស្រុកមក​ចាប់យក​អាជីព​ជា​មេ​ល្បែង​ឆ្នោត​កន្ទុយលេខទៅវិញ​។​ ​ដោយឡែកប្រជាពលរដ្ឋ​នៅ​តំបន់​ប៉ោយប៉ែត បាន​លើកឡើងថា ពាក់ព័ន្ធ​មេ​ល្បែង​កន្ទុយលេខ​របស់​មន្ដ្រី​សុរិយោដី​ស្រុក​អូរជ្រៅ ឈ្មោះ សំ ហេង ដ៏​មហិមា​រូបនេះ អាច​នឹង​មានការ​ត្រូវរ៉ូវ​គ្នា ជាមួយ​មេ​សមត្ថកិច្ច​ធំៗ ផងដែរ​ទើប​អាច ប្រព្រឹត្ដទៅបាន ដោយ​រលូន​បែបនេះ បើ​មិន​ដូច្នោះ​ទេនោះ មុខជា​មិនអាច​ដំណើរការបាន​យូរអង្វែង​ឡើយ។
        ​ជាងនេះទៅទៀត​នោះ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត ធ្លាប់បាន​ប្រាប់​កាសែត​វរជន​ខ្មែរ ថា ល្បែង​របស់លោក សំ ហេង លោក​នឹងមាន​វិធានការ​បង្ក្រាបជាដាច់ខាត ប៉ុន្ដែ​សម្ដី​របស់លោកអភិបាលក្រុង​រូបនេះ​មិនអាច​យក​ធ្វើ​ជាការ​បានឡើយ គ្រាន់តែ​និយាយ​ឱ្យ​ផុត​តែ​ពី​មាត់ប៉ុណ្ណោះ មិន​ខុសពី​ពាក្យបុរាណ លោក​បាន​ពោល​ទុក​ថា “​កោ​កៗ សឹក​មាត់​ត្រដោក​ឆ្អែត​ពោះ​ក្របី​” នោះ​វា​ពិតជា​មិន​ខុស​មែន ។   ចំណែក លោក​ប្រធាន មន្ទីរ​សុរិយោដី​និង​សំណង់  របស់​ខេត្ដ​បន្ទាយមានជ័យ ក៏​ធ្លាប់បាន​ប្រាប់​ផងដែរ​ថា លោក សំហេង​គឺ​ពិតជា ប្រធាន ភូមិបាល​ស្រុក​អូរជ្រៅ ព្រោះ​ក្រោយពី​លោក មួង វិបុល បានទទួល​តំណែង​ថ្មី​នៅ​ខេត្ដ​មក តំណែង​លោក មួង វិបុល ត្រូវ​ធ្លាក់​ទៅលើ​ដៃ​លោកសំ ហេ​ង។​
         ប៉ុន្ដែ​បើ​រឿង​ថា លោក សំ ហេង នេះ​មាន​បើក​ល្បែង​កន្ទុយលេខ នោះ មុខជា​ខុស និងច្បាប់ របស់​ប្រទេស​ជាតិ​ហើយ លោក លី សារីប្រធាន​មន្ទីរ​បាន​បន្ដ​ឱ្យដឹងទៀតថា រឿងនេះ​វា​ជា​រឿង​បុគ្គល​ទេ មិនមាន​ការ ពាក់ព័ន្ធ​ជា មួយ​មន្ដ្រី​ជំនាញ​រដ្ឋ​ឡើយ  ក្នុងនោះ​លោក​ថែមទាំង​បាន​បង្ហើប​ឱ្យដឹងទៀតថា នេះ​ប្រហែលជា​នៅ​ស្រុកអូរជ្រៅ​នេះ​មិន សូវ​មាន ការងារ​ធ្វើ​ច្រើន ដូច​ស្រុក​ដទៃ​ហើយ​មើលទៅ បានជា​គេ​ទៅ​ប្រ​ព្រឹ​ត​អំពើ​ទុច្ចរិត​បែបនេះ។ ច​ណែ​ក​ប្រភព​មួយទៀត​បាន​លេច​ចេញពី​កូនកញ្ច្រែង​របស់លោក សំ ហេង ផ្ដល់​មក​ភ្នាក់ងារ​យើង​ថា  បើ​គេ​លក់បាន​ប្រាក់​ ១០ ម៉ឺន​រៀល មេ​ឱ្យទៅ​កូនកញ្ច្រែង​ចំនួន ៩០០០​រៀល​លើសពីនេះទៅទៀត​នោះ មេ​ឆ្នោត​ខាងលើ​ត្រូវបាន គេ​ស្គាល់​រហស្សនាម​ថា ជា​មេ ៦៣ និង មេ ៦៩ ទៀតផង។​
        ជា​ចម្ងល់​របស់​ប្រជាពលរដ្ឋ​បានលើកឡើង​ថា​លោក សំ ហេង ប្រធាន​សុរិយោដី​ស្រុក​អូរជ្រៅ បើក​ល្បែង​កន្ទុយលេខ នៅ​ក្រុង​ប៉ោយប៉ែត​នោះ តើ លោក​ លី​ សារី​​ ប្រធាន​មន្ទីរ​សុរិយោដី ខេត្ដបន្ទាយមានជ័យ​ គិត​យ៉ាងណា​លើ​មន្ដ្រី​រូបនេះ?​។ ​ដើម្បីឱ្យ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​និង​មន្ដ្រី​ភូមិបាល​ស្រុក​អូរជ្រៅ បើក​ល្បែង​ឆ្នោត​អនាធិបតេយ្យ ពេញ​ក្រុង​ប៉ោយ ប៉ែត​នោះ​កាន់តែច្បាស់ វរជន​ខ្មែរ យើង​នឹង​បន្ដ​តាមដាន​ធ្វើការ​ចុះផ្សាយ​នៅ​លេខ​ក្រោយៗ​ទៀតថា  តើ​ក្រុម​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត នឹងមាន វិធានការ​លើ​មេ​ល្បែង​ឈ្មោះ សំ ហេង ដែរ​ឬ​យ៉ាងណា ទៅ​ថ្ងៃ​ខាងមុខ ? ឬថា​ពួកគេ​បាន​ដេកលក់​ភ្លេច​តួនាទី​?
         ​ជាក់ស្ដែង​កន្លង ទៅនេះ គេ​សង្កេតឃើញ​លោក​អធិការ​ក្រុង​ប៉ោយប៉ែត​បាន​អនុវត្ដ ច្បាប់​ស្ដីពី​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព បាន​ទទួលបាន​ផ្លែផ្កា​គួរ​ជាទី​មោទនៈ ដូចជា​ក្រុម​បងតូច​បងធំ និង​អ្នកជួញដូរ​ថ្នាំញៀន​ជាដើម បានជា​ហូរហែ​ដែរ​។ ជាក់ស្ដែង សូម្បី តែ​ក្រុមចោរឆក់​ខ្សែក​ដែល​បានធ្វើ​សកម្មភាព ថ្មី​នេះ​ក៏​លោក​អធិការ អ៊ុំ សុផល បង្ក្រាបបានធ្វើឱ្យ​ប្រជាពលរដ្ឋ​លើកសរសើ​ថា មាន​ថ្វីដៃ​ល្អ ប៉ុន្ដែ​បែ​ជា​រក្សាទុក​ល្បែងភ្នាល់​បាល់​និង​កន្ទុយលេខ​សម្រាប់​ចិញ្ចឹម​ឆ្នាំង​ទៅវិញ នេះ​ជា​រឿង​មួយ​ដែលថ្នាក់លើ​គប្បី​តែពិចារណា មើល​ផង !!!! ៕

No comments:

Post a Comment

yes