សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

សមត្ថកិច្ចឃាត់ខ្លួន ពាណិជ្ជករ បាញប៉ោះសេរី នៅ សុប៊ុន លីម៉ាត


ភ្នំពេញៈ បន្ទាប់ពីបែកធ្លាយរឿងពាណិជ្ជករ ដែលមានមុខមាត់គួរសម បង្កការបាញ់បោះសេរីនៅក្នុងមីនីម៉ាត យីហោ សុប៊ុន លីម៉ាត រួចមកនោះ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១២ កម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅឃាត់ខ្លួនពាណិជ្ជកររូបនេះហើយ នៅក្នុងគេហដ្ឋាន បុគ្គលរូបនេះតែម្តង។
លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទនារសៀលថ្ងៃទី២៧ នេះថា កម្លាំងសមត្ថកិច្ចរបស់លោកបានចុះឃាត់ខ្លួនជនសង្ស័យ ភី សុខ រំដួល ហៅសំណាង រួចហើយ ហើយជនសង្ស័យរូបនេះ ក៏បានសារភាពផងដែរថា ខ្លួនពិតជាបានប្រព្រឹត្តបែបនេះ មែន។ បច្ចុប្បន្នពាណិជ្ជករបង្កការបាញ់បោះសេរីរូបនេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងតែសាកសួរ បន្ថែមទៀតជុំវិញករណីនេះ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២កន្លងទៅនេះ ពាណិជ្ជករមានមុខមាត់មួយរូប នាំគ្នាផឹកស៊ី ហើយធ្វើការបាញ់បោះរហូតដល់ ៥-៦គ្រាប់ ធ្វើឱ្យមាន ការភ្ញាក់ ផ្អើល និងបង្ករបួសស្នាមនៅមុខផ្សារមីនីម៉ាតមួយកន្លែង ដែលមានយីហោ សុប៊ុន លីម៉ាត ស្ថិតនៅផ្ទះលេខ ២៦៥ BE0 ផ្លូវម៉ៅ សេទុង សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឱ្យដឹងបន្ដថា ជន សង្ស័យដែលជាអ្នកបាញ់បោះសេរី ធ្វើឱ្យម្ចាស់ ផ្សារមីនីម៉ាត រងរបួស ខាងលើនេះ ត្រូវបាន គេបង្ហើបថា មានឈ្មោះ ភី ចាន់រំដួល ហៅ សំណាង អាយុជាង៣០ឆ្នាំ ជាពាណិជ្ជករ មានមុខមាត់មួយរូប រកស៊ីខាងបាញ់ថ្នាំ ។
ប្រភពព័ត៌មានពីអ្នកជិតខាង ដែលដឹង រឿងនិងឃើញហេតុការណ៍ខាងលើនេះ បាន លួចបង្ហើបឱ្យដឹងថា នៅ មុន ពេលកើតហេតុ គេឃើញជនបង្កឈ្មោះ ភី ចាន់រំដួល ខាងលើ នេះ រួមជាមួយមនុស្សពីរបីនាក់ទៀត ដែល ទំនងជាមិត្ដភក្ដិ ឬក៏ស្គាល់គ្នាជាមួយម្ចាស់ ផ្សារខាងលើ បាននាំគ្នាអង្គុយផឹកស៊ី នៅបរិ វេណខាង ក្រៅមុខហាង ដោយមានការនិយាយ ជជែកគ្នាបណ្ដើរ។ លុះដល់ម៉ោងជិត ១រំលង អធ្រាត្រ ស្រាប់តែគេឮ សំឡេងមាត់ខ្លាំងៗ ហើយបន្ទាប់មក ក៏ឮស្នូរផ្ទុះអាវុធ ៥-៦គ្រាប់ ចេញពីតុផឹកស៊ី ហើយក៏មានការជ្រួល ច្របល់ ពេញទីនោះតែម្ដង។
ក្រោយផ្ទុះអាវុធបន្ដិច គេឃើញក្រុមបាញ់បោះ ដែលមានគ្នា៣-៤ នាក់ ជិះរថយន្ដស៊េរីទំនើបៗ នាំគ្នាចាកចេញ អស់ទៅ បន្ទាប់មកទើបគេដឹងថា ករណីបាញ់ នេះមិនបណ្ដាល ឱ្យគ្រាប់កាំភ្លើងត្រូវអ្នក ណានោះទេ ប៉ុន្ដែស្ដ្រីជា ម្ចាស់ហាង ដែលអង្គុយ ផឹកស៊ីរួមតុដែរនោះ បានដួល បែកក្បាល ដោយសារតែភ័យនឹងការបាញ់ខាងលើនេះ ហើយក៏ត្រូវបានគេចាត់បញ្ជូន ទៅធ្វើការ ព្យាបាល របួស នៅមន្ទីរពេទ្យឯកជនភ្លាមៗ ផងដែរ។
អ្នកជិតខាងដែលទៅចូលរួមមើលហេតុ ការណ៍បានអះអាងថា នៅកន្លែងកើតហេតុ គេនិយាយថា ខណៈ ពួក គេកំពុងអង្គុយផឹក ស៊ីស្រវឹងរៀងៗខ្លួននោះ មិនដឹងជាមានប៉ះ ពារពាក្យសម្ដីអ្វីនឹងគ្នា ស្រាប់តែគេ ឃើញ ឈ្មោះ ភី ចាន់រំដួល ដកកាំភ្លើងខ្លីធុន បេរ៉ូតា លើកដាក់ក្បែរគុម្ពត្រចៀកស្ដ្រីជាម្ចាស់ហាង  ដែល មាន ប្ដីអង្គុយក្បែរ ហើយបាញ់៥-៦គ្រាប់ ឡើងលើធ្វើឱ្យធ្លុះដំបូល តង់កៅស៊ូតែម្ដង ទៅដែលខណៈនោះ ស្ដ្រីម្ចាស់ហាង ភ័យនឹង ការដកកាំភ្លើងបាញ់នេះ បានភ្ញាក់ដួលផ្ងារ ទៅក្រោយបោកក្បាល នឹងឥដ្ឋបែក តែម្ដង ទៅ។
ក្រោយក្រុមបាញ់បោះចាកចេញផុត គេឃើញសមត្ថកិច្ចមួយចំនួន បានចុះទៅដល់ កន្លែង កើត ហេតុមួយ សន្ទុះក៏នាំគ្នាចាកចេញ ទៅវិញអស់ទៅ ដោយមិនបានធ្វើកំណត់ ហេតុ ឬក៏សួរនាំឱ្យបាន លម្អិតអ្វីនោះទេ ។ ប្រភពបានបន្ដថា លុះព្រឹកឡើងស្រាប់តែ គេឃើញ មន្ដ្រីនគរបាលក្រសួងមហាផ្ទៃមួយ ក្រុមបានចុះមក កាន់ទីតាំងកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ រួចហើយរើសយកសំបក គ្រាប់ ដែលជ្រុះ រាយប៉ាយនៅទីនោះ ហើយ ចាកចេញ ទៅវិញបាត់អស់ទៅ៕

No comments:

Post a Comment

yes