សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

ឱម យ៉ិនទៀង ​ទទួលស្គាល់ភាពទន់​ខ្សោយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​


មេដឹកនាំ​​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​​របស់​រដ្ឋាភិបាល​កម្ពុជា​​បាន​ថ្លែង​​ទទួល​ស្គាល់​ថា​ សកម្ម​ភាព​ប្រឆាំង​អំពើ​​ពុល​រលួយ​​របស់​ខ្លួន​​​នា​ពេល​​កន្លងមក​នេះ ពុំ​ទាន់​​បាន​​ឆ្លើយ​តម​​ទៅ​តាម​​ស្ដង់ដារ​របស់​អនុសញ្ញា​​អង្គការ​សហប្រជាជាតិ​​​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​​ពុករលួយនៅ​​ឡើយទេ​ ។​
ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាល
​លោក ឱម យ៉ិនទៀង បាន​ថ្លែង​ប្រាប់​​ក្រុម​អ្នករាយការ​ណ៏ព័ត៏មាន​នៅ​ថ្ងៃព្រហស្បតិ៏នេះ​ថា ​ការ​បញ្រ្ជាប​ប្រជាពលរដ្ឋ​ឲ្យ​​យល់​​ដឹង​​ពី​ការ​ប្រយុទ្ធប្រឆាំងអំពើពុក​​រលួយ​​នៅ​មាន​ភាព​ខ្វះចន្លោះ​​នៅឡើយ , ” យើងខ្ញុំគិតថា ការងារ​​​ចូលរួម ការ​ធ្វើ​ឲ្យ​មហាជន និង ស្ថាប័នផ្សេងៗ ចូលរួម​ប្រឆាំង​អំពើ​ពុករលួយ នៅ​ខ្វះខាត​ច្រើន​  ខ្វះជាង​​៥០​ភាគរយ​»។
បើ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ថា ​​រយៈពេល ៨ខែ ក្នុង​ឆ្នាំ​២០១២ នេះ ស្ថាប័ន​ប្រឆំាង​អំពើ​ពុករលួយ បាន​ទទួល​ពាក្យ​បណ្ដឹង​ជាង ៨០០ ករណី ពី​សាធារណជន នៅ​ទូទាំង​ប្រទេស​ ​ហើយ​​ដោះស្រាយ​​បាន​​ត្រឹមតែ​ចំនួន ៣០​ភាគរយ​ប៉ុណ្ណោះ​។
គួរ​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​​របស់​បក្សប្រជាជន​​​ កន្លង​មក​​បាន​​រកឃើញ​ថា​មាន​ប្រាក់​​ប្រមាណ​​ពី​​៣៥០​​ទៅ​​៥០០​លាន​ដុល្លារ ​បាន​​បាត់​ធ្លាក់​ទៅ​ក្នុង​អំពើ​​ពុក​រលួយ​​ក្នុង​មួយ​​ឆ្នាំៗ ។​ចំណែក​​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​​ឯណេះវិញ​​​ក៏​រង​ការចោទ​ប្រកាន់​ដែរ​ថា ​ពុំ​ត្រូវ​បាន​​បង្កើត​ឡើង​ដោយ​​ឆន្ទះពិតប្រាកដ​​​របស់​រដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នឹង​អំពើ​ពុករលួយ​​ឡើយ គឺគ្រាន់​តែ​ជា​លេស​​បោកប្រាស​​សហគមន៏អន្តរជាតិ​​និង​ជា​ឧករណ៏​​របស់​​បក្សកាន់​អំណាច​តែ​​ប៉ុណ្ណោះ ៕

No comments:

Post a Comment

yes