សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 7, 2012

អ្នកភូមិ​បឹង​កក់និង​បុរី​កីឡា​ដើរ​ដាក់​ញ្ញាត្តិ សុំ​ដោះ​លែង​សមាជិក​ខ្លួន

3
ក្មេងៗសហគមន៍បឹងកក់ និងបុរីកីឡាស្រែកទាមទារមុខតុលាការរាជធានីភ្នំពេញ

ភ្នំពេញៈនៅព្រឹក​ថ្ងៃ​ទី០៧ ខែ​កញ្ញា​នេះ ប្រជាពលរដ្ឋ​បឹង​កក់ និង​សហគមន៍​បុរី​កីឡា ប្រមាណ​ជា​៣០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ដើរ​ដាក់​ញ្ញត្តិ​តាម​ស្ថាប័ន​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​និង​អង្គ​ទូត​នានា ដើម្បី​ស្នើ​សុំ​បទ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បឹង​កក់​ម្នាក់ និង​សហគមន៍​បុរី​កីឡា​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃសរ កាល​ពី​ដើម​សប្តាហ៍​នេះ។
អ្នក​ស្រី​ទេព វណ្ណី​ តំណាង​ប្រជាពលរដ្ឋ​បឹង​កក់ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រុម​ប្រជាពលរដ្ឋ​បឹង​កក់ និង​បុរី​កីឡា​បាន​ដាក់​ញ្ញាត្តិ​ជូន​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​រួច​រាល់​ហើយ។ ហើយ​ក្រុម​ប្រជាពលរដ្ឋ​យើង​នឹង​គ្រោង​ដាក់​ញ្ញាត្តិ​បន្ត​ទៀត នៅ​ក្រសួង​យុត្តិធម៌ ក្រសួង​ព្រះ​បរមរាជ្យ​វាំង ខុទ្ទ​ការ​ល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ និង​ស្ថាន​ទូត​នានា​ក្នុង​ប្រចាំ​ប្រទេស​កម្ពុជា។
អ្នកស្រី​បាន​បន្ត​ថា ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់ និង​បុរី​កីឡា​នឹង​នាំគ្នា​ទៅ​ពន្ធនាគារ​ព្រៃសរ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​បង្ហោះ​ប៉េង​ប៉ោង លើក​ទឹក​ចិត្ត​ដល់​សមាជិក​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគា​រនោះ។

សូម​បញ្ជាក់​ថា អ្នក​ភូមិ​បឹងកក់​ម្នាក់ អ្នក​ស្រី យ៉ោម បុប្ផា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ ដោយ​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ ប្រើ​អំពើ​ហិង្សា​ដោយ​ចេត​នា វាយ​លើ​បុរស​ពីរ​នាក់ ​កាល​ពី​ថ្ងៃ​៤ ខែ​កញ្ញា​ ឆ្នាំ​២០១២​ និង​អ្នក​ស្រី ទឹម សាក់​មុន្នី ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា ក៏​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ តាម​បណ្តឹង​របស់​ឧកញ៉ា​ស៊ុយ សុផាន។​
ពាក់ពន្ធនឹង​រឿង​ចាប់​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​សហគមន៍​ទាំង​ពីរ​ខាង​លើ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ ថ្កោល​ទោស​នឹង​ការ​ចាប់​ខ្លួន​ស្ត្រី​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា​ទាំង​ពីរនេះ ហើយ​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ស្ត្រី​ទាំង​ពីរ​នាក់​ផង​ដែរ​។​

No comments:

Post a Comment

yes