សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 7, 2012

អាដហុក មិនប្រាកដ​ពីការវិលត្រឡប់​របស់លោក ​ចាន់ សុវ៉េត​


រហូត​មក​​ដល់​ពេល​នេះ​ សមាគម​ការពារ​សិទ្ធិមនុស្ស​​អាដហុក ពុំ​​ទាន់​​ប្រាកដ​​នៅ​​ឡើយ​​ទេ​​ថា សក​ម្មជ​ន​​ល្បី​​ឈ្មោះ​​​របស់​​ខ្លួន​ ​ដែល​​មាន​​​ដីកា​​​​តុលាការ​​​កោះ​​ហៅ​ឲ្យ​​ចូល​ខ្លួន​​បំភ្លឺ​​ជុំវិញ​​​សំណុំ​​រឿង​​អបគមន៏​ដ៏​ចម្រូងចម្រាស​​​នឹង​វិល​ពី​​ប្រទេស​ក្រៅ​វិញ​​​នៅ​ថ្ងៃ​ណា​ទេ ?​
លោក ចាន់ សុវ៉េត ពេល ទៅ កាន់ ភូមិ ប្រម៉ា ឃុំ កំពង់ដំរី ស្រុក ឆ្លូង ខេត្ត ក្រចេះ ដើម្បី ពិនិត្យ មើល ពី ស្ថានភាព សិទ្ធិមនុស្ស
លោក នី ចរិយា ប្រធាន​​ផ្នែក​ស៊ើប​អង្កេត​​របស់​អាដហុក បាន​​ថ្លែង​ប្រាប់​ក្រុម​អ្នករាយ​ការណ៏​​ព័ត៌​មាន​កាល​ពី​ម្សិលមិញ​​ថា ​គម្រោង​​ធ្វើ​​ដំណើ​​របស់​លោក ​ចាន់ សុវ៉េត​នៅ​​មិនទាន់​ច្បាស់​​នៅ​ឡើយ​ទេ​ , ” រហូត​​មក​​ដល់​ពេល​នេះ​​ ខ្ញុំ​​មិនទាន់​​បាន​ទទួល​ព័ត៌​មាន​ណា​មួយ​​ពី​គាត់​​ទេ ។​ ខ្ញុំគិត​​ថា ​គាត់​ស្នាក់​ក្នុង​ទី​ក្រុង​​បាង​​កក​​សម្រាប់​វិសមកាល ..” ។​
ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ​​មន្ត្រី​រូប​នេះ​​បាន​​អះ​អាង​​ថា​​លោក ជឿ​​ថា លោក ចាន់​ សុវ៉េត​​ នៅ​​តែ​គ្រោង​​វិល​ត្រឡប់​​មក​​កម្ពុជា​វិញ​ ។​ ដោយ​​បាន​​បញ្ជាក់​ថា ​រហូត​មក​​ដល់​ពេល​នេះ​​តុលាការ​​​ពុំ​ទាន់​បាន​ឲ្យ​​ដឹង​អំពី​កាល​បរិច្ឆេទ​ថ្មី​​សម្រាប់​បើក​សវនាការ​រឿងក្ដី​​នេះ​​ទេ ។​
បន្ទាប់​ពី​​ការថ្លែង​​ដោយ​ប្រយោល​ជា​សាធារណៈ​​របស់​នាយករដ្ឋមន្រី​ ហ៊ុន​ សែន អំពី​ថា ​​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​​បាន​​លាក់​បំពួន​​និង​ផ្ដល់​មធ្យោបាយ​​ដល់​​អ្នក​ដែល​​ត្រូវ​បាន​​ចោទ​ថា ​ជា​មេខ្លោង​អបគមន៏​នោះ ​ក្រោយ​មក​តុលាការ​ក្រុង​ភ្នំពេញ​​បាន​កោះ​​ហៅ​​លោក ចាន់ សុវ៉េត​ ឲ្យ​​ចូល​​ខ្លួន​​បំភ្លឺ​​​នៅ​​ថ្ងៃ​ទី ​២៤​សីហា ក្រោម​បទ​​ ​ជួយឧក្រិដ្ឋជន​ , ប៉ុន្ត​ដោយ​ជាប់​បេសកម្ម​​នៅ​​ក្រៅ​ប្រទេស​​ មេធាវី​​របស់​​លោក បាន​សុំ​ពន្យារ​ពេល​​។​

គួរ​បញ្ជាក់ថា ​ក្រុម​ប្រជាពលរដ្ឋ​​ដែល​រង​ការ​ចោទ​​​ជា​​ដំបូង​ថា ​បាន​​រំលោភ​​កាន់កាប់​​ដី​របស់​ក្រុមហ៊ុន​ចំការ​កៅ​ស៊ូ​មួយ​​ឈ្មោះ​កាសូទីម ក្នុង​ស្រុក ឆ្លូង​​ខេត្ត ក្រចេះ​ ក្រោយ​មក​​ពួក​គេ​ ដែល​ត្រូវ​​បាន​រកឃើញ​ថា មាន ព្រួញ​ និង ស្នារ ជា​អាវុធ​បុរាណ​ ដែល​ពេល​នេះ​​ត្រូវ​បាន​​គ្រួសារ​​ខ្មែរ​ខ្លះ​​​ប្រើ​​​សម្រាប់​បរ​បាញ់​សត្វ​តូចតា​ច​នោះ​ ​បាន​រង​ការ​ចោទ​​ពីបទ​អបគមន៏ទឹកដី​ ហើយ​​នាំ​ទៅ​​ដល់​​ការ​បង្រ្កាប​​យ៉ាង​​ព្រៃ​ផ្សៃ​កាល​ពី​​ខែ ឧសភា ដែល​បាន​​ធ្វើ​​ឲ្យ​​ក្មេង​ស្រី​​ជំទង់​​ម្នាក់​ស្លាប់ ។​សំណុំ​​រឿង​​នេះ​​ក៏​ជា​ផ្នែក​​​នាំ​​ឲ្យ​មាន​ការ​ចាប់​ខ្លួន​​លោក ​ម៉ម សូណង់​ដូ ប្រធាន​​សមាគម​​អ្ន​ក​ប្រជាធិបតេយ្យ និង ជា​នាយក​វិទ្យុ​សំបុកឃ្មុំ​កាល​ពី​ខែ កក្កដា ផង​ដែរ ៕

No comments:

Post a Comment

yes