សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

តុលាការ​កោះហៅ​ជនសង្ស័យ ៣​នាក់ ធ្វើការ​សាកសួរ​រឿង​បំផ្ទុះ​គ្រឿងផ្ទុះ នៅ​កំពង់ស្ពឺ​

ភ្នំពេញ: ​បន្ទាប់ពី​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១២ ជនសង្ស័យ ៣​នាក់​ផ្សេងទៀត នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១២ ត្រូវបាន​តុលាការ​កោះហៅ មក​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រឿងផ្ទុះ លើ​ស្ពាន​អូរ​គគីរ តាមផ្លូវ​ជាតិ​លេខ​៤ នៅ​ខេត្តកំពង់ស្ពឺ​។​

​លោក ខេង ទី​តូ អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹង តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១២ ថា បន្ទាប់ពី​សមត្ថកិច្ច​អាវុធហត្ថ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​រួចហើយនោះ ជនសង្ស័យ ៣​នាក់​ផ្សេងទៀត ត្រូវបាន​តុលាការ​កោះហៅ មក​ធ្វើការ​សាកសួរ​ព័ត៌មាន​បន្ថែម ពាក់ព័ន្ធ​នឹង​បញ្ហា​បំផ្ទុះ​គ្រាប់បែក​។ 


​លោក ខេង ទី​តូ បានបញ្ជាក់ “​នៅ​មិនទាន់មាន​ការចោទប្រកាន់ ឬ​ប្រកាស​ចាប់​ឃាត់ខ្លួន​អី​នោះទេ​”​។​

​សូម​រម្លឹកថា ជនសង្ស័យ​ម្នាក់ ត្រូវបាន​យកមក​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១២ ទាក់ទង​បញ្ហា​បំផ្ទុះ​គ្រឿងផ្ទុះ​នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពានថ្ម​ឈ្មោះ​អូរ​គគីរ ដែល​ស្ថិតនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះ​ពី​គីឡូម៉ែត្រ​១០៦ និង​១០៧ ជាប់​ព្រំប្រទល់​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង ៩ យប់ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១២​។​

​ករណី​បំផ្ទុះ​គ្រឿងផ្ទុះ​កែច្នៃ នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពានថ្ម អូរ​គគីរ ក្បែរ​ពេជ្រនិល ដើម្បី​ប៉ុនប៉ង​ផ្តាច់​ស្ពាន ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ភូមិ​ត្រែងត្រយឹង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ប៉ុន្តែ​ហេតុការណ៍​នោះ មិន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ណា​ម្នាក់ រងរបួស​នោះទេ ដោយ​គ្រាន់តែ​របើក​ថ្ម ទំហំ​ប្រហែល​មួយ​មែត្រ​ការ៉េ​។ ភ្លាមៗ​នោះ ក្រុមហ៊ុន AZ ដែល​បាន​យកលុយ​ផ្តាច់មុខ​ពី​ឡាន ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ក៏បាន​ជួសជុល ប៉ះ​អ៊ុត​ភ្លាមៗ​ផងដែរ​៕​

No comments:

Post a Comment

yes