សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 3, 2012

ហ៊ីឡារី ថា៖​ អាមេរិក អាច​ធ្វើ​ការ​ជាមួយ​ចិន​បាន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

120903_17a
លោក​ស្រី គ្លីនតុន ទទួល​អំណោយ​ពី​លោក Puna នាយក​រដ្ឋ​មន្ត្រី​កោះ Cook Islands

ក្រុង រ៉ារ៉ូតុងហ្គា: រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក​ស្រី​ ហ៊ីឡារី គ្លីនតុន បាន​ថ្លែង​ពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋ​អាមេរិក​នឹង​គាំទ្រ​ភាព​ជា​ដៃ​គូ​សន្តិសុខ​នៅ​ទូទាំង​សមុទ្រ ប៉ាស៊ីហ្វិក​ ខណៈ​ខ្លួន​បាន​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​បណ្ដា​ប្រទេស​ជា​កោះ​មួយ​ចំនួន​ តែ​ក៏​សង្ឃឹម​នឹង​ធ្វើ​ការ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ផង​ដែរ ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​ពង្រីក​ឥទ្ធិពល​​ផ្ទាល់​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ។
លោក​ស្រី គ្លីនតុន បាន​ទៅ​ដល់​ជាយ​កោះ​ Cook Islands ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ ដើម្បី​ចូល​រួម​ក្នុង​វេទិកា​ស្ដី​ពី​កោះ​នៅ​តាម​សមុទ្រ​ប៉ាស៊ីហ្វិក​ នៅ​ឆ្នាំ​នេះ ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹង​ប្រែង​របស់​ក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​បញ្ចុះ​បញ្ចូល​បណ្ដា​ប្រទេស​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ចិន​កាន់​តែ​ខ្លាំង​ឡើង​នោះ។
លោក ​ស្រី​ គ្លីនតុន បាន​ថ្លែង​ប្រាប់​អ្នក​ចូល​រួម​ទាំង​អស់ ដែល​ជា​តំណាង​ឲ្យ​រដ្ឋ​មាន​ស្វ័យ ​ភាព​និង​ប្រទេស​ឯករាជ្យ​ចំនួន ១៦ មាន​ចាប់​ពី​អូស្រ្តាលី និង​នូវែល​សេឡង់​ រហូត​ដល់​កោះ​តូចៗ​ ដូច​ជា កោះ Tuvalu និង​ កោះ Nauru ថា អាមេរិក​បាន​ស្ថិត​នៅ​ក្នុង​តំបន់​នេះ​រយៈ​ពេល​វែង​។

ប៉ុន្តែ​លោក​ស្រី គ្លីនតុន ក៏​បាន​និយាយ​សម្រាល​នូវ​ការ​យល់​ឃើញ​កាន់​តែ​ខ្លាំង​ឡើង​ដែល​ថា​ជា​ការ​ ប្រកួត​ប្រជែង​រវាង​អាមេរិក​ និងចិន​ ដោយ​លោក​ស្រី បាន​ប្រកាស​ថា «តំបន់​ប៉ាស៊ីហ្វិក​ គឺ​ធំ​ល្មម​សម្រាប់​យើង​ទាំង​អស់​គ្នា» ហើយ​លោក​ស្រី បាន​ច្រាន​ចោល​នូវ​គំនិត​​ដែល​ថា ការ​ពង្រីក​សកម្មភាព​របស់​អាមេរិក​គឺ​ «ជា​ការ​ទប់ស្កាត់​ឥទ្ធិពល​របស់​ប្រទេស​​ណា​មួយ​ជាក់​លាក់​ទេ»។
លោក​ស្រី គ្លីនតុន​ បាន​ថ្លែង​ប្រាប់​សន្និសីទ​ព័ត៌មាន​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​នូវែល សេឡង់​ John Key ថា៖​ «​យើង​គិត​ថា វា​សំខាន់​សម្រាប់​បណ្ដា​ប្រទេស​ជា​កោះ​នៅ​តាម​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ដៃគូ​ជា​ច្រើន​តាម​តែ​អាច​ធ្វើ​បាន ហើយ​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ប្រទេស​ចិន និង​អាមេរិក​ផង​ដែរ»។
ដោយ លើក​ឡើង​ពី​ជំនួយ​សង្គ្រោះ​មហន្តរាយ សន្តិសុខ​ដែន​សមុទ្រ និង​ការពារ​ជីវ​ចម្រុះ​ លោក​ស្រី​បាន​ថ្លែង​ថា៖ «យើង​ចង់​ឃើញ​គម្រោង​អភិវឌ្ឍន៍​អន្តរជាតិ​បន្ថែម​ទៀត​ដែល​មាន​ការ​ចូល រួម​ពី​ប្រទេស​ចិន​ផង​ដែរ»។
លោក​ស្រី​បាន​បន្ថែម​ថា៖ «យើង​គិត​ថា យើង​មាន​ឱកាស​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​ធ្វើ​ការ​ងារ​ជា​មួយ​ចិន​ ហើយ​យើង​នឹង​ស្វែងរក​វិធី​បន្ថែម​ទៀត​ ដើម្បី​កិច្ចការ​នោះ»។
អនុ​រដ្ឋ មន្ត្រី​ក្រសួង​ការ​បរទេស​ចិន គឺ​លោក Cui Tiankai ក៏​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​ប៉ាស៊ីហ្វិក​នេះ​ផង​ដែរ ហើយ​លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា វត្ត​មាន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​នេះ គឺ​មិន​មែន​បង្ហាញ​ពី​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ណា​មួយ​ក្នុង​តំបន់​ នោះ​ទេ៕ 

No comments:

Post a Comment

yes