សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

សកម្ម​ជន​សិទ្ធិ​មនុស្ស​ពីរ​នាក់ ​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ​បន្ទាប់ពី​រង​ការ​​គំរាម​កំហែង​សិទ្ធិ​បញ្ចេញ​មតិ


យ៉ាង​ហោច​ណាស់​​ មាន​សកម្ម​ជន​​ការ​​ពារ​​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា​​ពីរ​​នាក់​ កំពុង​​មាន​​វត្ត​​មាន​​​​នៅ​​​​ក្រៅ​​​ប្រទេស ​ដោយ​​បារម្ភ​​ពី​​សុវត្ថិ​ភាព​​ផ្ទាល់​​ខ្លួន ​បន្ទាប់​​ពី​​មាន​​ពាក្យ​បណ្តឹង ​និង​ការ​គំ​​រាម​​​កំហែង​​សិទ្ធិ​​​​ប​​​​ញ្ចេ​​​ញ​​​​មតិ​​​រឿង​​ជម្លោះ​​ដី​ធ្លី​ ។
មន្ត្រី​ស៊ើប​អង្កេត​នៅ​សមា​គម​​ការពារ​​សិទ្ធិ​​មនុស្ស​​អាដ​​ហុក​ លោក​ ចាន់ ​សុវ៉េត​ ត្រូវ​បា​​ន​​​អះ​​​អាង​​​​ថា កំពុង​បំពេញ​បេសក​កម្ម​នៅ​ក្រៅ​ប្រទេស​ ដោយ​​មិន​ទាន់​​កំណត់​​ពេលជាក់​​លាក់​​មក​​​​កម្ពុ​​​ជា​វិញ​។ តុលាការ​ចោទ​ថា  ​មន្រ្តី​រូប​នេះបាន​ផ្តល់​ជំនួយ​ដល់​​​ជន​​ល្មើស​​​ដែល​​​​រដ្ឋា​​​​ភិ​​បាល​​​​​​​តាម​ចាប់​ខ្លួន​​រឿ​​ង​​​ជម្លោះ​​​​​ដី​​​​ធ្លី​​​​​នៅ​ខេត្ត​ក្រចេះ ។​
នាយក​លេខាធិការ​ដ្ឋាន​នៃក្រុម​ការងារ​ពិសេស​​សិទ្ធិ​​លំនៅ​ឋាន​ លោក​ សៀ​ ភារម្យ ​ក៏​​អវត្ត​​​មាន​​​​​នៅកម្ពុជាដែរ ​បន្ទាប់​ពី​មាន​លិខិត​ព្រ​មាន​ឲ្យ​​បញ្ឈប់​រិះ​គន់​រដ្ឋា​ភិបាល​រឿង​​ជ​​ម្លោះ​​​​ដី​​​ធ្លី​​​ ។
មិន​អាច​សុំ​អ​ត្ថា​ធិប្បាយ​ពី​សមាគម​​អាដ​ហុក ​ដើម្បី​​សាក​​សួរ​​វត្ត​មាន​​លោក ចាន់​ សុវ៉េត ​មក​ក​​ម្ពុជា​​​នៅ​ពេ​ល​​​ណា​​​​បាន​​ទេ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។

ប្រធាន​កម្ម​វិធី​ពង្រឹង​សហគមន៍ ​នៃក្រុម​ការងារ​ពិសេស​​សិទ្ធិ​លំនៅ​ឋាន​ លោក ​ណើប​ លី ​មាន​​ប្រ​​​សាស​​ន៍​ថា​ ​លោក សៀ ​ភារម្យ​ កំពុង​​បំពេញ​​បេសកកម្ម​​នៅ​ក្រៅ​ប្រទេស​ ហើយ​​​គ្រោង​​​ត្រឡ​​ប់​​​ម​​ក​ក​​ម្ពុ​​ជា​វិញ​​នៅ​ដើម​ខែ​តុលា​ខា​ងមុខ​នេះ​ ៖ “ យើង​ធ្វើ​ការ​នៅ​ហ្នឹង​តែង​តែ​មាន​ហើយ អ្នក​ណា​ក៏​ដោយ គាត់​ក៏​ដោយ ខ្ញុំ​ក៏​ដោយ អ្នក​ផ្សេង​ក៏​ដោយ តែង​តែ​មាន អង្គការ​ផ្សេង​ៗ​ទៀត ដែល​សមា​ជិក​ HRTF ក៏​មាន​រឿង​អញ្ចឹង​កើត​ឡើង​ដែរ ប៉ុន្តែ​យើង​នៅតែ​បន្ត​ធ្វើ ធ្វើ​ដោយ ប្រ​កប​ដោយ​លក្ខណៈ​វិជ្ជា​ជីវៈទៅ​ ហើយ​តាម​ដំណើរ​ទៅ ដើរ​មួយ​ជំហាន​គិត​មួយ​ជំហាន បើ​​យើង​ចុះ​ចេញ​​ម៉េច​កើត ប្រជា​ជន​ត្រូវ​ការ​យើង​”។
អ្នក​នាំ​ពាក្យ​អង្គ​ភាព​ព័ត៌​មាន ​និង​​ប្រតិកម្មរហ័ស​របស់​ទៅ​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​លោក​ ទិត្យ​ ​សុ​ធា​ មាន​ប្រសាសន៍​ថា ​លោក​មិន​បាន​​ដឹង​​ច្បាស់​​ពី​​អវត្ត​មាន របស់​សកម្មជន​​​សិទ្ធិមនុស្ស​​​ទាំង​​​ពីរ​​​នេះ​ទេ ប៉ុន្តែលោក​ថា ​បើ​មន្ត្រី​ទាំង​នោះ​​គេច​ខ្លួន​ដោយ​សារ​មាន​បណ្តឹង​​នៅ​តុលា​ការ ​សក​​ម្ម​ជន​​​ទាំង​នោះ​​មិន​​​​ចូ​​ល​រួម​​ពង្រឹង​​នីតិ​រដ្ឋ​​នៅ​​កម្ពុជា​​ទេ​ ៖ “​សង្គម​បច្ចុប្បន្ន​ដែល​យើង​យក​ច្បាប់​ធ្វើ​ជា​មូល​ដ្ឋាន នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ហើយ​គាត់ ជា​ពិសេស​លោក ចាន់ សុវ៉េត គឺ​គាត់​ជា​ជន​សង្ស័យ​ម្នាក់ ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ ដើម្បី​មក​បំភ្លឺ​ជុំ​វិញ​ការ​ផ្តល់​ចារី​អីផ្សេង​ៗ ដែល​ពាក់​ព័ន្ធ​នឹង​រឿង​បំបែក​អបគមន៍ដែរ និយាយ​ទៅ​គឺ​ការ​ផ្តល់​ចារី​នោះ​ណា​ ដូច្នេះ​បើ​គាត់ថា​ មិន​ជាប់​ពាក់​ព័ន្ធ​រឿង​នេះ​ គាត់​គួរ​មាន​សេចក្តី​ក្លាហាននៅក្នុង​ការ​​ចូលទៅ​បំភ្លឺ​នៅ​តុលាការ​ ហើយ​បើ​តាម​ដឹងគឺ​មក​ដល់​ម៉ោង​នេះ គាត់​មិន​បាន​បញ្ជាក់​ថា គាត់​បាន​រត់​គេច​ខ្លួន​ទេ គឺ​គាត់​ជាប់​​បំពេញ​ភារ​កិច្ច​នៅ​ក្រៅ​ប្រ​ទេស”។
សា​​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​បង្គាប់​ឲ្យ ​លោក ​ចាន់ ​សុវ៉េត​ ចូល​បំភ្លឺ​​​នៅ​​​ថ្ងៃ​ទី២​៤​ ខែ​​​សី​​ហា ​​ឆ្នាំ​​​២០​​១២​។ ដី​​កា​កោះ​ហៅ​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយក​​​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ សែន​ ព្រ​មាន​​​មិន​​​ចំ​ឈ្មោះ​​​​កាល​ពី​​​ថ្ងៃ​ទី​១​ ខែ​​សីហា​​ថា​ នឹង​​​ចា​​ត់​វិធាន​ការ​លើ​​​មន្ត្រី​សង្គម​​​​ស៊ីវិល​​​ម្នាក់ ​​​ដែល​ផ្ត​​ល់​ម​​ធ្យោ​​​បាយ​​ឲ្យ​​​ជន​​ស​​ង្ស័យ​​​​ដែល​​​រដ្ឋា​ភិបាល​​​តាម​ចាប់​ខ្លួន​។ ​
កាល​​ពី​​ថ្ងៃ​​ទី​៣​ ខែ​​សីហា ​ឆ្នាំ២០១២​ សហ​ព័ន្ធ​និស្សិត​​បញ្ញា​វន្ត​​​ប្រជា​ធិប​តេយ្យ​​កម្ពុជា ​និង​​សមា​គម​​សិស្ស​​និស្សិត​​បញ្ញាវន្ត​​ក្មេង​​វត្ត ​បាន​​​ចេញ​​​សេចក្ដី​​ថ្លែង​ការណ៍​​ព្រមាន​​​លោក​ សៀ​ ភារម្យ ​ឲ្យ​​បញ្ឈប់​​ការ​រិះ​គន់​​លើ​​​គោល​​​នយោ​បាយ​​​រដ្ឋាភិបាល ​​ក្នុង​​ការ​វាស់​​វែង​​ដីធ្លី៕​​

No comments:

Post a Comment

yes