សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 3, 2012

កុំ​រង់ចាំ​ជំនួយ តែ​ត្រូវ​ជឿ​ជាក់​លើ​អ្វី​ដែល​អ្នក​ធ្វើ


120903_15
ភ្នំពេញៈ កំណើន​សេដ្ឋកិច្ច​កម្ពុជា ស្ថិត​នៅ​លើ​ទំនាក់​ទំនង​រវាង​បាងកក និង​ហូជីមិញ មិន​មែន​ស្ថិត​នៅ​ដាច់​តែ​ឯង​នោះ​ទេ។
ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច គឺ​ការ​កាត់​បន្ថយ​ហានិភ័យ និង​បង្កើន​គុណ​តម្លៃ​បន្ថែម​ដល់​សេដ្ឋកិច្ច។
លោក ម៉ី កល្យាណ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន មួយ​ឆ្នាំ​មុន​ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច។
បន្ទាប់ ​ពី​ទទួល​បាន​សញ្ញា​បត្រ​បណ្ឌិត និង​បម្រើ​ការងារ​យូរ​អង្វែង​នៅ​អង្គ​ការ​សហ​ប្រជាជាតិ​ប្រចាំ​ក្រុង​ រ៉ូម ក្នុង​នាម​ជា​សេដ្ឋវិទូ​កសិកម្ម លោក​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ដែល​ជា​ស្រុក​កំណើត​របស់​លោក កាល​ពី​ឆ្នាំ​១៩៩៣  ពោរ​ពេញ​ដោយ​គំនិត​វិជ្ជមាន​ដើម្បី​ជួយ​ប្រជាជន​របស់​លោក។
បច្ចុប្បន្ន​ លោក​ធ្វើ​ការ​ងារ​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជា​សំឡេង​ដ៏​សំខាន់​ក្នុង​ការ​សម្រួច​គោលនយោបាយ​ស្រូវ​ អង្ករ​របស់​កម្ពុជា។ ចំពោះ​លោក​បណ្ឌិត ម៉ី កល្យាណ ជោគ​ជ័យ​ ជា​ការ​ចែក​រំលែក​ចំណេះ​ដឹង​ជាមួយ​ជន​រួម​ជាតិ​កម្ពុជា ជា​ពិសេស​កសិករ​ក្រីក្រ។
ពេល​ដែល​លោក​មិន​បាន​ធ្វើ​ដំណើរ​ជាមួយ​អ្នក ផ្គត់ផ្គង់​អង្ករ​ពី​ជប៉ុន មក​បង្កើត​ទំនាក់​ទំនង​រវាង​កសិករ និង​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ លោក​បាន​ធ្វើ​ការ​លើ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​​សូត្រ​នៅ​កម្ពុជា។
ក្នុង ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ក្នុង​ការ​បម្រើ​ការ​ជា​មួយ​អង្គ​ការ​សហ​ប្រជាជាតិ ការ​ផ្តល់​ប្រឹក្សា​ដល់​រដ្ឋាភិបាល​នៅ​លើ​ពិភព​លោក រាប់​បញ្ចូល​ទាំង​អាហ្វ្រិក​សាហារ៉ា ដែល​មិន​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ការ​ដាំ​ដុះ​លោក​បាន​យល់​​ ដឹង​អំពី​គុណ​ប្រយោជន៍​ធនធាន​ធម្មជាតិ​របស់​កម្ពុជា។
លោក​បាន​ចូល​និវត្តន៍​ដោយ​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍។

ការងារ​ដែល​លោក​ធ្វើ​ជា​ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា មិន​មែន​ដើម្បី​ប្រាក់​ឡើយ គឺ​ដោយ​សារ​លោក​ចង់​ប្រើ​ចំណេះ​ដឹង​ដែល​លោក​ទទួល​បាន​ទាក់​ទង​នឹង​ សេដ្ឋកិច្ច​កសិកម្ម ដើម្បី​ផ្លាស់​ប្តូរ​កម្ពុជា​ទៅ​ជា​ទីកន្លែង​ដែល​លោក​សុបិន​ចង់​បាន​។ លោក​បាន​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹក​នាំ​កម្ពុជា ដើរ​តួ​ជា​គំរូ​សម្រាប់​ប្រជាជន​វ័យ​ក្មេង និង​មិន​ត្រូវ​ផ្តោត​ជា​សំខាន់​លើ​សម្ភារ ប៉ុន្តែ​ត្រូវ​ផ្តោត​ជា​សំខាន់​លើ​សុខុមាល​ភាព​របស់​អ្នក​ដទៃ។
លោក​បាន ​លើក​ឡើង​ថា គុណ​ប្រយោជន៍​ធម្មជាតិ​របស់​កម្ពុជា គឺ​ពិត​ជា​អស្ចារ្យ និង​មាន​គុណ​តម្លៃ​ដែល​មិន​អាច​បំភ្លេច​។ ប្រសិន​បើ​មិន​គិត​ពី​បញ្ហា​នេះ​ទេ កម្ពុជា មិន​អាច​ចាប់​ត្រី​នៅ​ក្នុង​វាល​ស្រែ​ និង​ចិញ្ចឹម​វា​ឲ្យ​ធំ​ធាត់​បាន​នោះ​ទេ។
លោក​លើក​ឡើង​ថា​៖ «លោក​អាច​បណ្តុះ​គ្រាប់​ពូជ​បាន​គ្រប់​ទីកន្លែង នោះ​គ្រាប់​ពូជ​ នឹង​ដុះ​លូត​លាស់។ នោះ​មិន​មែន​ជា​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ឡើយ។
លោក​បាន​លើក​ឡើង​ថា៖ «ប្រជាជន​កម្ពុជា ត្រូវ​រៀន​សូត្រ​អំពី​អ្វី​ដែល​ជា​គុណ​ប្រយោជន៍​នៃ​ការ​ប្រកួត​ប្រជែង អ្វី​ដែល​ល្អ​ប្រសើរ​បំផុត​សម្រាប់​ពួក​គេ។ ប្រសិន​បើ​អ្នក​តូច អ្នក​ត្រូវ​គិត​អំពី​របៀប​ឈ្នះ​មេដាយ មិន​មែន​បាល់បោះ​ ឬ​តឺនីស​ឡើយ ប៉ុន្តែ​អាច​ជា​អ្វី​ផ្សេង ដូច​ជា ការ​មុជ​ទឹក​ជាដើម​»។
លោក​គិត​ថា គន្លឹះ​ផ្សេង​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​របស់​កម្ពុជា គឺ​ប្រជាជន​ត្រូវ​បង្ហាញ​ភាព​ជា​​ម្ចាស់​សម្រាប់​គម្រោង​របស់​ខ្លួន។
លោក ​បន្ត​ថា៖ «ទំនុក​ចិត្ត មាន​ទំនាក់​ទំនង​ទៅ​នឹង​សេរីភាព​បុគ្គល។ ប្រសិន​បើ​បុគ្គល​ម្នាក់​អាច​សម្រេច​បាន​វត្ថុ​បំណង ប្រសិន​គាត់​អាច​ជួសជុល​កង់​បាន គឺ​គាត់​មាន​ទំនុក​ចិត្ត។ ​ប្រសិន​បើ​មនុស្ស​មិន​មាន​ចំណេះ​ដឹង ប្រសិន​បើ​ពួក​គេ​មិន​អាច​អាន និង​សរសេរ​បាន​ពួក​គេពឹង​លើ​ប្រព័ន្ធ និង​ចៅហ្វាយ​នាយ។ ប៉ុន្តែ​ប្រសិន​បើ​បុគ្គល​ម្នាក់​នោះ មាន​ប្រាក់​ចំណូល​គ្រប់​គ្រាន់ អ្នក​មាន​មោទនភាព​ចំពោះ​ការ​ងារ​របស់​អ្នក​ និង​សប្បាយ​រីក​រាយ​ចំពោះ​ការងារ​របស់​ខ្លួន»។
ជោគជ័យ​របស់​ខ្ញុំ គឺ​អាច​ប្រើ​ចំណេះ​ដឹង និង​បទពិសោធ​របស់​ខ្ញុំ ដែល​ទទួល​បាន​ពី​ក្រៅ​ប្រទេស ដូច​ជា ជប៉ុន សហរដ្ឋ​អាមេរិក អង្គ​ការ​សហ​ប្រជាជាតិ ប្រទេស​ផ្សេង​ៗ​ទៀត ដោយ​​ប្រើ​ចំណេះ​ដឹង និង​បទ​ពិសោធ​ទាំង​នោះ មក​អនុវត្ត​នៅ​កម្ពុជា។
លោក​បណ្ឌិត ម៉ី កល្យាណ​ សង្កេត​ឃើញ​ការ​ត​ភ្ជាប់​រវាង​ការ​ដឹក​ជញ្ជូន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ រវាង​បាង​កក និង​ហូជីមិញ ជា​កត្តា​សំខាន់​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា។
លោក​បាន​លើក​ឡើង ​ថា៖ «សេដ្ឋកិច្ច​កម្ពុជា គឺ​ពី​បាងកក ទៅ​ហូជីមិញ ដោយ​សារ​កម្ពុជា ស្ថិត​នៅ​ចន្លោះ​សេដ្ឋកិច្ច​ទាំង​ពីរ។ ប្រទេស​ថៃ និង​វៀត​ណាម មាន​ការ​អភិវឌ្ឍ​ជាង ដូច្នេះ​ការ​តភ្ជាប់​រវាង​កម្ពុជា និង​ប្រទេស​ទាំង​ពីរ នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ជា​ច្រើន ដល់​ប្រទេស​កម្ពុជា»។ លោក​បាន​ឲ្យ​ដឹង​ថា កម្ពុជា ត្រូវ​តែ​ក្លាយ​ទៅ​ជា​ធាតុ​ផ្សំ​ដ៏​​សំខាន់​សម្រាប់​បណ្តាញ​ផលិតកម្ម។
លោក បាន​លើក​ឡើង​ថា៖ «ដើម្បី​សម្រេច​កិច្ចការ​នេះ​បាន យើង​ត្រូវ​លើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រព័ន្ធ​ផ្លូវ​ថ្នល់ និង​ការ​ឆ្លង​កាត់​ព្រំ​ដែន ដើម្បី​ធ្វើ​ឲ្យ​លំហូរ​កាន់​តែ​ប្រសើរ​ ដូចជា​ទឹក​ទន្លេ​អ៊ីចឹង​ដែរ​»។
លោក​បាន​បន្ថែម​ថា៖ «បញ្ហា​នេះ មាន​ទំនាក់​ទំនង​ទៅ​នឹង​អាស៊ាន។ នា​ពេល​អនាគត យើង​​នឹង​លើក​កម្ពស់​សេដ្ឋកិច្ច​របស់​យើង ហើយ​យើង​អាច​លើក​កម្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​របស់​យើង ដោយ​មិន​ត្រឹម​តែ​ពឹង​ផ្អែក​លើ​កសិកម្មទេ គឺ​ទាំង​ឧស្សាហកម្ម។ នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​រង់ចាំ។ ដោយ​មាន​ឧស្សាហកម្ម យើង​អាច​មាន​ទំនាក់​ទំនង​ជាមួយ​កសិកម្ម»។
លោក បន្ត​ថា កាល​ពី​អតីតកាល​ផលិតផល​កសិកម្ម​មិន​អាច​លក់​បាន​គ្រប់​តែ​ទាំង​អស់​នោះ​ទេ​ ដោយ​សារ​តែ​ទីផ្សារ​មាន​កម្រិត​ ប៉ុន្តែ​បច្ចុប្បន្ន​ ប្រសិន​បើ​អ្នក​ដាំ​ដំណាំ​ផ្លែ​ឈើ អ្នក​អាច​មាន​ឧស្សហកម្ម​កែច្នៃ​ទឹក​ក្រូច​ដោយ​ស្វ័យប្រវត្តិ។
ខណៈ​ដែល​អង្ករ​ជា​គន្លឹះ​មួយ​យ៉ាង​សំខាន់​នោះ​លោក ម៉ី កល្យាណ​បាន​មើល​ឃើញ​ថាអង្ករ​ជាជំហាន​នៃ​ការ​អភិវឌ្ឍ​មួយ​។ លោក​បន្ត​ថា៖​«នៅ​ខណៈ​ពេល​ដែល​យើង​សង្កត់​ធ្ងន់​ទៅ​លើ​វិស័យ​កសិកម្ម ហើយ​នឹង​ឆ្ពោះ​ទៅ​រក​ដំណាំ​ដែល​មាន​តម្លៃ​កាន់​តែ​ខ្ពស់​ ដូច​ស្វាយចន្ទី សណ្តែក​សៀង និង​ដំណាំ​ផ្សេងៗ​ទៀត​នោះ យើង​ត្រូវ​តែ​ធ្វើ​ពិពិធកម្ម»។ លោក​បាន​អះអាង​ថា នៅ​ពេល​ផល​ដំណាំ​ទាំង​នោះ​មាន​វត្តមាន​នៅ​ទីនេះ រោង​ចក្រ​នឹង​កើត​មាន​តាម​ក្រោយ។
លោក​បាន​លើក​ឡើង​ទៀត​ថា ៖«នៅ​ពេល​អ្នក​ដាំ​សណ្តែក​សៀង​ អ្នក​អាច​បង្កើត​តម្រូវការ​សម្រាប់​សណ្តែក​សៀង ហើយ​កសិកម្ម​និង​រីកចម្រើន ។ យើង​ចាប់​ផ្តើម​ពី​កសិកម្ម យើង​ត្រូវ​ប្រាកដ​ថា​ យើង​មាន​ស្ថិរភាព នៅ​ពេល​យើង​ឈាន​ទៅរក​ឧស្សាហកម្ម​ធុនធ្ងន់។
លោក​បន្ត​បន្ថែម​ថា៖ «ខ្ញុំ​មិន​បារម្ភ​ខ្លាំង​ពី​វិស័យ​សេវាកម្ម​ទេ។ យើង​មាន​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​អត្ថប្រយោជន៍​សម្រាប់​វិស័យ​សេវាកម្ម។ បើ​យើង​មាន​ផលិត​ផល​កសិកម្ម​ដ៏ខ្លាំង​ ហើយ​យើង​បាន​រួម​បញ្ចូល​គ្រប់​ឧស្សាហកម្ម​ទាំងអស់​ដែល​បម្រើ​ដោយ​វិស័យ​ កសិកម្ម​ ខ្ញុំមើល​ឃើញ​ថា​បណ្តាញ​ផលិត​កម្ម​របស់​អាស៊ាន​នឹង​ទាក់​ទាញ វិនិយោគ​ផ្ទាល់​ពី​បរទេស​ល្អៗ​កាន់​តែ​ច្រើន​»។
ក្នុង​នាម​ជា​សេដ្ឋវិទូ​ម្នាក់ លោក​ ម៉ី កល្យាណ​ បាន​ឲ្យ​ដឹង​ថា ទីផ្សារ​កាន់​តែ​ធំដែល​ផ្តល់​តាម​រយៈ​បណ្តាញ​អាស៊ាន នឹង​ក្លាយ​ទៅ​ជា​គុណ​ប្រយោជន៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា៕ 

No comments:

Post a Comment

yes