សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

ប្រជាពលរដ្ឋ​ពុល​ដួល​សន្លប់​ដោយសារ​ពុល​ក្លិន​ផ្សែង​ហុយ​ពី​ពី​ទីតាំង​សិប្បកម្ម​ផលិត​​ទឹកកក​ហ៊​ង​សុផល​នៅ​ឃុំ​ត្រើយ​ស្លា​


ប្រជាពលរដ្ឋ​បាន​បន្ត​នាំ​គ្នា​ផ្តិត​មេដៃ​ប្តឹង​ចូល​លោក​ប្រធាន​ការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក​ស្អាង​ឲ្យ​ជួយ​អន្តរាគមន៍
ខេត្តកណ្តាល ​៖​ ប្រជាពលរដ្ឋ​៣​នាក់​រស់នៅ​ក្នុង​ ឃុំ​ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ បាន​ដួល​សន្លប់​ជា​បន្ទាប់​កាលពី​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១២​ ដោយសារ​តែ​ពុល​ផ្សែង​ដែល​ហុយ​ចេញពី​ទីតាំង​សិប្បកម្ម​ផលិត​ទឹកកក​មួយ​កន្លែង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​លេខ​៣​  ឃុំ​ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​។​
​បន្ទាប់​ពី​មាន​ហេតុការណ៍​ផ្សេង​ហុយ​ចេញពី​ទីតាំង​ខាងលើ​ បណ្តាល​ឲ្យ​មាន​មនុស្ស​ពុល​ដួល​សន្លប់​រួច​មក​ ប្រជាពលរដ្ឋ​មាន​ទីលំនៅ​រស់នៅ​ក្បែរ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកកក​មួយ​នេះ​ដែល​មាន​ម្ចាស់​ឈ្មោះ​ ហ៊​ង​ សុផល​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ បាន​នាំ​គ្នា​ផ្តិត​មេដៃ​ដាក់​ពាក្យបណ្តឹង​ចូល​ប្រធាន​ការិយាល័យ​រ៉ែ​ និង​ថាមពល​ស្រុក​ស្អាង​ ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​អំពី​បញ្ហា​បញ្ចេញ​ចំហាយ​ក្តៅ​ សម្លេង​ឮ​ខ្លាំង​ ជា​ពិសេស​បញ្ចេញ​ផ្សែង​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ពុល​ដួល​សន្លប់​ជា​បន្តបន្ទាប់​។​ 
   ​
យោង​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ សិប្បកម្ម​ផលិត​ទឹកកក​របស់​ឈ្មោះ​ ហ៊​ង​ សុផល​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​លេខ​៣​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ នេះ​បាន​បើក​ដំណើរការ​ផលិត​ទឹកកក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។​ កន្លង​មក​ទីតាំង​មួយ​នេះ​បាន​ធ្វើ​ដំណើរការ​ផលិត​ទឹកកក​ទាំងថ្ងៃទាំងយប់​ ធ្វើ​ឲ្យ​លានឮ​សម្លេង​យ៉ាង​ខ្លាំង​រំខាន​ ដល់​ការ​រស់នៅ​របស់​ពួ​គគាត់​មួយ​កម្រិត​ទៅ​ហើយ​។​ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១២​ ម្ចាស់​សិប្បកម្ម​មួយ​នេះ​បាន​បន្ថែម​ឡ​ដុត​អូស​មួយទៀត​ មក​ប្រើប្រាស់​នៅ​ក្នុង​ទីតាំង​សិប្បកម្ម​ដើម្បី​ធ្វើការ​ផលិត​ទឹក​ក​ បណ្តាល​ឲ្យ​សាយភាយ​នៃ​ចំហាយ​ក្តៅ​ចេញ​មក​ក្រៅ​និង​សម្លេង​លានឮ​ខ្លាំង​ ជា​ពិសេស​ផ្សែង​ខ្មៅ​យ៉ាង​ខ្មួលខ្មាញ់​បាន​ហុយ​ចេញពី​ទីតាំង​មួយ​នេះ​ បង្ករ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​យ៉ាងធ្ងន់ធ្ងរ​ រហូត​ឈាន​ដល់​ប្រជាពលរដ្ឋ​ខ្លះ​សម្រេចចិត្ត​ចាក​ចេញពីផ្ទះ​ខ្លួនឯង​ រត់​ទៅ​រស់នៅ​ផ្ទះ​បងប្អូន​ ។​
ក្នុង​ពាក្យ​ប​ណ្តឹ​បាន​បន្ត​ថា​ កន្លង​មក​ពួក​គាត់​បាន​នាំ​គ្នា​ផ្តិត​មេដៃ​និង​ធ្វើ​ពាក្យបណ្តឹង​ប្តឹង​ចូល​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ រួច​មក​ហើយ​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​។​ តែ​សំណូមពរ​របស់​ពួក​គាត់​ដែល​ធ្វើ​ចូល​ទៅ​អាជ្ញាធរ​មូលដ្ឋាន​កន្លង​មក​នោះ​វា​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធិ​ភាព​សោះ​ជាមួយ​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក​មួយ​នេះ​ ដោយ​ម្ចាស់​ទីតាំង​មួយ​នេះ​នៅ​តែ​បន្តសកម្មភាព​ផលិត​ទឹកកក​ ធ្វើ​ឲ្យ​ផ្សែង​ខ្មៅ​យ៉ាង​ខ្មួលខ្មាញ់​ហុយ​យ៉ាង​ទ្រលោម​ជា​រៀងរាល់ថ្ងៃ​ ។​
​​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១២​ ​មាន​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​ បាន​ពុល​ក្លិន​ផ្សែង​ដែល​ហុយ​ចេញពី​ឡ​ដុត​អូស​នេះ​ រហូត​ដល់​សន្លប់​បាត់បង់​ស្មារតី​ និង​ខ្លះ​ទៀត​ពុល​ក្អួតចង្អោ​។​ ចំណែកឯ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​មាន​អាកា​រៈ​ក្អក​ ប្រៀប​បីដូច​ជា​មនុស្ស​កើត​របេង​អ​ញ្ចឹ​ង​ដែរ​ ដោយសារ​ដែល​ពុល​ផ្សេង​នេះ​។​
​​សូម​បញ្ជាក់​ កាលពី​ថ្ងៃ​ទី​២​ ខែសីហា​ ឆ្នាំ​២០១២​ ជំនាញ​រ៉ែ​និង​ថាមពល​ និង​បរិ​ដ្ឋា​ន​ស្រុក​ស្អាង​ រួម​ជាមួយ​អ​ជ្ញា​ធរ​មូលដ្ឋាន​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកកករ​មួយ​នេះ​ដែល​មាន​ម្ចាស់​ឈ្មោះ​ ហ៊​ង​ សុផល​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​លេខ​៣​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ម្តង​រួច​មក​ហើយ​។​ តែ​ការ​ចុះ​មក​ពិនិត្យ​ពី​សំណាក់​មន្ត្រី​ជំនាញ​ខាងលើ​នេះ​គ្មាន​ប្រសិទ្ធភាព​ទៅ​លើ​ម្ចាស់​ទីតាំង​មួយ​នេះ​ឡើយ​ ពោល​គឺ​ម្ចាស់​ទីតាំង​នៅ​តែ​ប​ណ្តែ​បណ្តោយ​ឲ្យ​សាយភាយ​ចេញ​ចំហាយ​ក្តៅ​ និង​ផ្សែង​ដដែល​ជា​ដដែល​។​ ដោយ​ម្ចាស់​ទីតាំង​មិន​បាន​ធ្វើការ​កែសម្រួល​ម៉ាស៊ីន​ផលិត​ទឹកកក​នេះ​ឲ្យ​បាន​ស្រួល​ ព្រោះ​ម្ចាស់​ទីតាំង​ខ្លាច​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​ការ​កែសម្រួល​ម៉ាស៊ីន​ ដោយ​មិន​ខ្វល់​ពី​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​សិប្បកម្ម​របស់​ខ្លួន​ឡើយ​ ៕​


No comments:

Post a Comment

yes