សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

នគរបាល​សេដ្ឋកិច្ច​ខេត្ដ​ចាប់​ពង្រូល​ពី​ឈ្មួញ​លក់​យក​លុយ​ខ្លួនឯង​


ខេត្ដពោធិ៍សាត់​ ៖​ សត្វ​ពង្រូល​ចំនួន​៥​ក្បាលមាន​ទម្ងន់​ជាង​២០​គីឡូក្រាម​ ត្រូវ​បា​នគរបាល​សេដ្ឋកិច្ច​ខេត្ដពោធិ៍សាត់​មួយ​ ក្រុម​ រួម​នឹង​ភ្នាក់ងារ​កាសែត​ក្នុងស្រុក​ម្នាក់​ផង​ បាន​ស្ទាក់​ចាប់ពី​រថយន្ដក្រុង​អ្នកដំណើរ​១​គ្រឿង​ ហើយ​បាន​យក​សត្វ​ពង្រូល​នោះ​ទៅ​លក់​ឱ្យ​យក​លុយ​ចែក​គ្នា​ និង​បាន​យក​ទូរស័ព្ទ​ដៃ​ពី​ម្ចាស់សត្វ​ពង្រូល​នោះ​ទៀត​ផង​ ។​
​ករណី​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១២​ លើ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចំណុច​ខាងលិច​កសិដ្ឋាន​ចិ​ញ្ចិ​ម​ស្វា​ ក្នុងភូមិ​ស្រះស្រង់​ សង្កាត់​ព្រៃ​ញី​ ក្រុង​-​ខេត្ដពោធិ៍សាត់​ ។​
​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ សត្វ​ពង្រូល​ដឹក​តាម​រថយន្ដ​នោះ​មាន​ចំនួន​៥​ក្បាល​ ទម្ងន់​ជាង​២០​គីឡូក្រាម​ ចំណែក​នគរ​បាល​សេដ្ឋកិច្ច​ដែល​ចុះ​ចាប់​នោះ​មានឈ្មោះ​ ធា​ ,​ ឈ្មោះ​ យាន​ ,​ ឈ្មោះ​ សុខ​ណា​ ,​ ឈ្មោះ​ វ​ណ្ណា​ និងភ្នាក់ងារកាសែតក្នុងស្រុកម្នាក់ ។​ ក្រោយ​ពេល​ចាប់​យក​សត្វ​ពង្រូល​នោះ​ហើយ​ បក្ខពួក​ទាំង​ប៉ុន្មាន​នាក់​ខាងលើ​បាន​ដឹក​ម្ចាស់​សត្វ​ពង្រូលទៅ​ទម្លាក់​ចោល​នៅ​ម្ដុំ​សាលា​ក្រហម​ ក្នុ​ងភូមិ​តាកែវ​ក្រោម​ ឃុំ​បឹង​កន្ទួត​ ស្រុក​ក្រគរ​ ​និងដក​យក​ទូរស័ព្ទ​ដៃ​២​គ្រឿង​ ។​

​ប្រភព​បាន​បន្ដ​ទៀត​ថា​ ក្រោយ​ពី​ចាប់​យក​សត្វ​ពង្រូល​រួច​ហើយ​ បក្ខពួក​នគរបាល​សេដ្ឋកិច្ច​ខេត្ដ​ទាំងនោះ​បាន​ជិះ​រថយន្ដ​៤​គ្រឿង​ ដឹក​សត្វ​ពង្រូល​នោះ​ទៅ​ឱ្យ​អ្នក​ផ្សេង​ទៀត​យក​ទៅ​លក់​នៅ​ភ្នំពេញ​ទាំង​យប់​ ដែល​ក្នុង​១​គីឡូក្រាម​តម្លៃ​ប្រហែល​ពី​១៥០​ទៅ​១៨០​ដុល្លារ​ ។​
​ករណី​នគរបាល​សេដ្ឋកិច្ច​ខេត្ដ​បង្ក្រាប​ទ​ល្មើស​ជាក់ស្ដែង​ ហើយ​មិន​បាន​ប្រគល់​វត្ថុ​តាង​ឱ្យទៅ​ជំនាញ​ បែរជា​យក​ទៅ​ធ្វើ​ អាជីវកម្ម​ខ្លួនឯង​នេះ​ ថ្នាក់លើ​គួរ​ពិចារណា​ពីទង្វើរបស់ពួកទាំងនេះផង​ចុះ​ !​ ៕

No comments:

Post a Comment

yes