សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

កម្មករ​រោងចក្រ​ ថប​ហ្វម​ នាំ​គ្នាម​ក​ផ្លូវ​ជាតិ​លេខ​ ៥​ ​ធ្វើ​កូដ​កម្ម​ទាម​ទារ​ អោយ​ថៅ​កែ​រោង​ចក្រ​ទទួល​យក​ដំណោះស្រា​យ​

កម្មករ​រោងចក្រ​ ថប​ហ្វម​ នាំ​គ្នាម​ក​ផ្លូវ​ជាតិ​លេខ​ ៥​ ​ធ្វើ​កូដ​កម្ម​ទាម​ទារ​ អោយ​ថៅ​កែ​រោង​ចក្រ​ទទួល​យក​ដំណោះស្រា​យ​

ភ្នំពេញ៖ អស់​រយៈពេល​ជាង ១ សប្តាហ៍​មកហើយ ដែល​កម្មករ​រោងចក្រ ថប​ហ្វ​ម មាន​ទីតាំងនៅ​ខាងក្រោយ​ឃ្លាំង​សូ​គី​មិច ស្ថិតនៅ​ភូមិ​ឃ្លាំង​សាំង សង្កាត់​ខណ្ឌ ឬ​ស្សី​កែវ មាន​ចំនួន​ជាង ៦០០ នាក់ នាំគ្នា​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​គោលការណ៍​ចំនួន ១៦ ចំណុច អោយ​ថៅកែ​រោងចក្រ​ដោះស្រាយ តែ​ថៅកែ​រោងចក្រ​ពុំមាន​ជំហរ​ដោះស្រាយ​ជាមួយ នឹង​សហជីព​ខាងក្រៅ។
ប៉ុន្តែ​បើ​ដោះ​ស្រាយ ជាមួយ​កម្មករ គឺ​OKហើយ ប៉ុន្តែ​ខាង​កម្មករ​ជឿ​តាម​ការ​ញុះញង់ របស់​សហជីព​មិន​ព្រម​ចូល​ដោះស្រាយ​ឡើយ ហើយ​បាននាំគ្នា​ដើរ​ដង្ហែ​ក្បូន​តា​ម​​ផ្លូវ​ជាតិ​លេខ៥ ទៀតផង ក្នុង​គោលបំណង​ទៅ​សាលាក្រុង និង​ក្រសួង​កា​ងារ។
កម្មករ​នាំគ្នា​មក​តវ៉ា នៅមុខ​ឃ្លាំង​សាំង​តាម​ផ្លូវជាតិ​លេខ៥ នេះ កាល​វេលា​ម៉ោង ៧ ព្រឹក​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ ហើយ​នៅវេលា​ម៉ោង ១០ ថ្ងៃ​ដដែល​កម្មករ​ទាំងអស់ បាននាំគ្នា​ដើរ​ដង្ហែ​តាមផ្លូវ​ជាតិ​លេខ៥ សំដៅ​ទិស​ខាងត្បូង​គោលបំណង​ទៅមុខ​សាលាក្រុង​ភ្នំពេញ និង​ក្រសួង​ការងារ​ដើម្បី​រក​ដំណោះស្រាយ​ណាមួយ ដែល​អាច​ទទួលយកបាន។
ការនាំគ្នា​មក​ធ្វើ​កូដកម្ម និង​ដើរ​ដង្ហែរ តាមផ្លូវ​ជាតិ​នេះ គឺ​ដើម្បីអោយ​មន្ត្រី​ពាក់ព័ន្ធ​ចាប់​អារ​ម្មរណ៍ បន្ទាប់ពី​កម្មករ​នាំគ្នា​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​ជាច្រើន​ថ្ងៃ តែ​គ្មាន​ដំណោះស្រាយ បើទោះបីជា​ធ្វើ​កូដកម្ម​នោះ មាន​ទាំង​ដុត​កង់ឡាន​ទៀត។

បើតាម​តំណាង​សហព័ន្ធ​សហជីព​សិទ្ធិ​ប្រយោជន៍​កម្មករ បានអោយដឹងថា  យើង​និង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម លុះត្រាតែ​បានសំរេច ឬ មាន​ដំណោះស្រាយ ប៉ុន្តែ​បើ​នៅតែ​គ្មាន​ដំណោះស្រាយ ដែល​អាច​ទទួលយកបាន​ទេ យើង​នឹង​បន្តធ្វើ​កូដកម្ម​បន្តទៀត ព្រមទាំង​បន្តទៅ​មុខ​សាល​ក្រុង និង​ក្រសួង​ការងារ​ទៀតផង។
លោក កូប​ស្លេះ អភិ​បាន​រង​ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ព្រឹក​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ បាន​នាំ​តំណាង​សហជីព និង​សមត្ថកិច្ច ទៅ​ចូលជួប​នាយក​ក្រុមហ៊ុន​រោងចក្រ​នោះ ដើម្បី​រក​ដំណោះស្រាយ​ផ្លូវកណ្តាល​ណាមួយ ដែល​ទទួលយកបាន​ទាំងអស់គ្នា ប៉ុន្តែ​ខាង​តំណាង​ក្រុមហ៊ុន មិន​យល់ព្រម​ឡើយ បើ​ការចរចា​ណាមួយ​មាន​សហជីព​សិទ្ធិ​ផលប្រយោជន៍​កម្មករ​ចូលរួម ផ្ទុយទៅវិញ​ប្រសិនបើ​តំណាង​កម្មករ។
បើ​ទោះ បើ​មក​ចូលជួប​មាន​ប៉ុន្មាន​នាក់​ក៏ដោយ ក៏​ខាង​ក្រុមហ៊ុន​យល់ព្រម​ដែរ ព្រោះ​ការជាប់គាំង​គ្មាន​ដំណោះស្រាយ​អស់​រយៈពេល ១ សប្តាហ៍​មកហើយ ក៏​ព្រោះ​តែមាន​សហព័ន្ធ សហជីព​សិទ្ធិ​ផលប្រយោជន៍​កម្មករ​នេះ ចូល​លូ​ដៃ​ញុំ​ញ​ង់។ លោក កូប​ស្លេះ បាន​អោយដឹងទៀតថា ក្រោយពី​ខាង​ក្រសួង និង​អាជ្ញាធរ​ពន្យល់ និង​សន្យាថា​នៅ​ថ្ងៃទី០៧ ខែកញ្ញា ត្រូវ​ដោះស្រាយ​គ្នា​នៅ​ក្រសួង ទើប​កម្មករ​នាំគ្នា​រំសាយ។

No comments:

Post a Comment

yes